ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ខ្លាំង​ពេល​ប្រទះ​ឃើញ​សព​អ​ណ្តែ​ក​ទឹក​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​ជាង​ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​ជាង​ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា ខាន់ វុ​ទ្ធី អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ស្រុក​ស្ទូង ខេត្តកំពង់ឆ្នាំង ។ បច្ចុប្បន្ន​ស្នាក់​នៅ​រោង​បុរី​អង្គ​ការដ្ឋាន​សំណង់​មួយ​កន្លែង ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា នៅ​ថ្ងៃ​ទី​១៦ ខែ​នេះ​ជន​រង​គ្រោះ​បាន​មក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ ដោយ​បាន​ស្នាក់​នៅ​ការដ្ឋាន​បុរី​អង្គរ​មួយ​យប់ ពេល​ជិត​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ទៅ​ហើយ​នោះ មាន​បងប្អូន​ហៅ​ឲ្យ​ទៅ​ជុះនោម ហើយ​ជន​រង​គ្រោះជា​មនុស្ស​មាន​ជំងឺ​ផង​នោះ ស្រាប់តែ​លឺ​គេ​ស្រែ​កថា មាន​ប៉ូលិស​គាត់​ក៏​បានរ​ត់ទៅ​បាត់​តែ​ម្តង ។ រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែ​នេះ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ដោយ​ប្រទះ​ឃើញ​សព​អ​ណ្តែ​ក​ទឹក​ទៅ​ហើយ ។

ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ត្រួតពិនិត្យ និង​រក​មូលហេតុ​បន្ត​រឿង​នេះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ