ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប្លន់​កក្រើក​រហស្សនាម​ក្រៃ​ថោ​ង​ត្រូវ​តុលាការ​កាត់ទោស​ញាត់​គុក​ព្រឹក​នេះ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សាលាដំបូង​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ នេះ បើក​សវនាការ​សំណុំរឿង​ក្រុម​ចោរប្លន់​ឆ្លងខេត្ត​យ៉ាង​កក្រើក​ចំនួន​៥​នាក់ ដែល​មាន​រហស្សនាម​ក្រៃ​ថោ​ង ។…

ខេត្តកណ្តាល ៖ សាលាដំបូង​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ នេះ បើក​សវនាការ​សំណុំរឿង​ក្រុម​ចោរប្លន់​ឆ្លងខេត្ត​យ៉ាង​កក្រើក​ចំនួន​៥​នាក់ ដែល​មាន​រហស្សនាម​ក្រៃ​ថោ​ង ។

សវនាការ​នេះ ដឹកនាំ​ដោយ​លោក សាយ សម្ផស្ស​សេរី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក គឹ​ម ម៉េ​ង លោក ទី សំណាង ជា​សមាជិក​ក្រុមប្រឹក្សា និង​លោក សំ​ម ឫ​ទ្ធី​វាសនា ជា​តំណាង​អយ្យការ ។ ក្នុង​ពេល​សវនាការ​នេះ អនុរក្ស​ពន្ធនាគារ មានការ​យាមកាម​យ៉ាង​តឹង​រឹង​ផង​ដែរ ។ ក្រុម​ចោរប្លន់​ទាំងនេះ គឺ​មាន​សំណុំរឿង​ប្លន់​ជា​ច្រើន​ករណី ហើយ​ថ្មី​ៗ​នេះ ពួក​គេ​ធ្លាប់​ត្រូវ​បាន​ផ្តន្ទាទោស​ម្តង​រួច​ម្តង​ហើយ ដោយ​ដាក់​ពន្ធនាគារ​ម្នាក់​ៗ៨​ឆ្នាំ ។

សូម​រំឭក​ជា​ថ្មី​ម្ដងទៀត​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៧ នគរបាល​ខេត្ដកណ្ដាល បាន​បង្ហាញមុខ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​១០​នាក់ ដែល​កន្លង​មក​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ប្លន់​យ៉ាង​កក្រើក​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ដ​មួយ​ចំនួន ។

នគរបាល​បាន​ថ្លែង​ថា ក្រុម​ចោរ​ទាំង​១០​នាក់ ដែល​ត្រូវ​បង្ហាញមុខ​នៅ​ថ្ងៃនេះ​រួម​មាន ទី​១.​ឈ្មោះ ឈឹ​ម សុផល ទី​២.​ឈ្មោះ ស្រី ស្រា​ន់ ហៅ​ជាតិ ភេទ​ប្រុស អាយុ​២៣ ទី​៣.​ឈ្មោះ ហ៊ីង នី ហៅ​ប៉េ​ន ហៅ​អា​មមីស (​ជា​មេខ្លោង​) ទី​៤.​ឈ្មោះ ហ៊ុត ហាន ហៅ​តូច ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទី​៥.​ឈ្មោះ ហ៊ុ​ល សុធី ហៅ​ផា​ន់ គឹ​ម​យន់ ហៅ​ក្រៃ​ថោ​ង (​ជា​មេខ្លោង​) ទី​៦.​ឈ្មោះ ឆៃ​ណា​ន ភិ​រម្យ ហៅ​ណា​ល់ នឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទី​៧.​ឈ្មោះ ជឿន ចិន្ដា អាយុ​៣៥​ឆ្នាំ ទី​៨.​ឈ្មោះ ហ៊ិ​ន ចាន់​ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទី​៩.​ឈ្មោះ ហៀ​ង សុ​ផា និង​ទី​១០.​ឈ្មោះ ឃឿ​ន បុរី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ។

លោក រឿ​ន ណា​រ៉ា ស្នងការ​រង​បាន​ថ្លែង​ទៀត​ថា ប្រតិបត្ដិការ​បង្ក្រាប​ឃាត់ខ្លួន​ក្រុម​ចោរប្លន់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ ធ្វើ​ឡើង​ផ្ដើម​ចេញ​ក្រោយ​ពី​កើត​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​ទៅ​លើ​ផ្ទះ​ផ្ទេរ​ប្រាក់​វី​ង​មួយ​កន្លែង នៅ​ភូមិសាស្ត្រ​ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្ដាល ខេត្ដកណ្ដាល កាលពី​យប់​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៥ ។

ក្រុម​ចោរប្លន់​ទាំង​១០​នាក់​ខាងលើ​នេះ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្ដបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៧ នេះ នៅ​ក្នុងភូមិ​សាស្ដ្រ​ខេត្ដកណ្ដាល ខេត្ដកំពង់ចាម និង​នៅ​រាជធានី​ភ្នំពេញ ។ ក្នុង​ប្រតិបត្ដិការ​បង្ក្រាប​ឃាត់ខ្លួន​ក្រុម​ចោរ​ខាងលើ​នេះ​សមត្ថកិច្ច បាន​ធ្វើការ​ដកហូត​កាំភ្លើងខ្លី​ម៉ាក K៥៩ ចំនួន​១​ដើម និង​ម៉ូតូ​៥​គ្រឿង ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ។

លោក​បាន​បន្ត​បញ្ជាក់​ថា​ទៀ​ថា ក្រុម​ចោរ​ទាំងនេះ​ជា​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​ដ៏​សកម្ម កន្លង​មក​ធ្លាប់​ធ្វើ​សកម្មភាព ប្លន់​នៅ​ខេត្ដ​មួយ​ចំនួន​ក្នុង​ប្រទេស ហើយ​ក៏​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ជា​ច្រើន​លើក​ច្រើន​សារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ