ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ឡើង​វីឡា​ថ្មី​បង្ហាញ​វី​ដេ​អូ​​​យ៉ាង​កក្រើក​ពេញហ្វេ​ស​ប៊ុក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បានឃើញ​វី​ដេ​អូ​ឡើងផ្ទះ​របស់​លោក​ឧត្តមសេនីយ៍ទោ ហូ ចំរើន និង​អ្នកស្រី គារ សុខ​គាង ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បានឃើញ​វី​ដេ​អូ​ឡើងផ្ទះ​របស់​លោក​ឧត្តមសេនីយ៍ទោ ហូ ចំរើន និង​អ្នកស្រី គារ សុខ​គាង ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ កន្លង​ទៅនេះ ​នរណា​ៗ​ក៏​ភ្ញាក់ផ្អើល​ដែរ ខណៈ​ពេល​ដែល​ពិធី​នេះ ​គ្រាន់តែ​នៅ​ខាង​មុខ​ផ្ទះ​មាន​តាំង​សុទ្ធតែ​រថយន្ត​ស៊េរី​ទំនើប​ៗថ្លៃ​ៗ​តម្លៃ​រាប់​សែន​ដុល្លារ​ជា​​ច្រើន​គ្រឿង ហើយ​​សូ​ម្បី​តែ​ការ​ចាត់ចែង​ទាំង​ក្នុងពិធី ​និង​ក្រៅ​ឆាក ក៏​អាច​និយាយ​បាន​ថា​ មិន​មាន​ពិធី​មង្គល​ណាមួយ​ដែល​អាច​ប្រដូច​បាន​នោះឡើយ​។

បើ​យោង​តាម​វី​ដេ​អូ​ដែល​បាន​បង្ហាញ​ពិធី​ឡើងផ្ទះ​វីឡា​យ៉ាង​ធំ​ស្កឹមស្កៃ​មួយ​របស់​មន្ត្រី​ជាន់​​ខ្ពស់​​ក្នុង​កង​អង្គរក្ស ​ឧត្តមសេនីយ៍ទោ​​ផ្កាយ​២ ហូ ចំរើន និង​លោកស្រី គារ សុខ​គាង កំពុង​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ក្រៅពី​រៀបចំ​យ៉ាង​​ល្អ​ឥត​ខ្ចោះ​ក៏​មាន​​តារា​ល្បី​ៗ​មួយ​ចំនួន​ចូលរួម​សម្ដែង​ច្រៀង​ផង​ដែរ ​ខណៈ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ​ពិធី​នោះ​​ចំណាយ​ខ្ទង់​១០​ម៉ឺន​ដុល្លារ​ឯណោះ​។

វី​ដេ​អូ​ដ៏​អស្ចារ្យ​ជុំវិញ​ពិធី​នេះ ​ជា​ផ្លូវការ​ទើប​បង្ហោះ​នា​ពេល​ថ្មី​ៗ​ដែល​មាន​តារា​ល្បី​ៗ​ជា​ច្រើន​​រួម​មាន លោក​ ព្រាប សុវត្ថិ, អ្នក​នាង ​ខាត់ សុ​ឃី​ម និង​កញ្ញា​ មាស សុខ​សោភា ជា​ដើម សុទ្ធ​សឹង​តែ​បាន​បង្ហាញខ្លួនក្នុង​ពិធី​នោះ ដោយ​ក្រៅពី​រៀបចំ​យ៉ាង​ឥត​ខ្ចោះ​លើ​ផ្នែក​ពិធីករ និង​ដេ​គ័​រ ក៏​មាន​រៀបចំ​កង​ទាហាន​ជា​ជួរឱ្យ​ឈរ​រាំរែក​យ៉ាង​រស់​រវើក ធ្វើ​ឱ្យ​ពិធី​​ទាំង​មូល​​ពោរពេញ​ដោយ​សិល្បៈ​ឡើង​ផ្អើល​ផង​ដែរ​។

មានវីដេអូឃ្លីប​ ដក​ស្រង់​ចេញពី Suon Piseth

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ