ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរទៅ​ដាក់​ទ្រូ​នៅ​ក្រោយ​ផ្ទះ ខ្យល់គ​ដួល​ស្លា.ប់

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​វ​យ័​ចំណាស់​៨០​ឆ្នាំ ម្នាក់ ខណៈ​ដើ​ទៅ​ដាក់​ទ្រូ​ខាងក្រោយ​ផ្ទះ ស្រាប់តែ​កើត​ខ្យល់គរ​ដេក​ដួល​នៅ​ក្នុង​ព្រៃ​ស្លាប់​ចោល​ប្រពន្ធ​កូន និង​ចៅ កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៧…

ខេត្តឧត្តរមានជ័យ ៖ បុរស​វ​យ័​ចំណាស់​៨០​ឆ្នាំ ម្នាក់ ខណៈ​ដើ​ទៅ​ដាក់​ទ្រូ​ខាងក្រោយ​ផ្ទះ ស្រាប់តែ​កើត​ខ្យល់គរ​ដេក​ដួល​នៅ​ក្នុង​ព្រៃ​ស្លាប់​ចោល​ប្រពន្ធ​កូន និង​ចៅ កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ធ្នូ​២០១៧ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ចំប៉ា​សុខ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។ ជន​រង​គ្រោះ​ឈ្មោះ ច្រុ​ច ហៃ ភេទ​ប្រុស អាយុ​៨០​ឆ្នាំ ជា​និវត្តជន រស់នៅ​ភូមិ​រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។

យោង​តាម​សម្តី​សាច់ញាតិ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជីតា​របស់​ខ្លួន​នៅ​ពេល​រសៀល​បាន​កាន់​ទ្រូ​ដើរ​ចេញពីផ្ទះ​សំដៅ​ទៅ​ប្រឡាយ​ទឹក ដែល​ស្ថិត​នៅ​ខាងក្រោយ​ផ្ទះ​មាន​ចម្ងាយ​១០​ម៉ែត្រ លុះដល់​វេលា​ម៉ោង​ប្រមាណ​ជាង​៥ កូនចៅ​មានការ​ឆ្ងល់​ដោយ​មិនឃើញ​ដើ​ត្រឡប់​មក​វិញ ក៏​ដើរ​តាម​រក​មើល​ស្រាប់តែ​បានឃើញ​ដេក​ដួល​ស្លាប់​បាត់​ទៅ​ហើយ ក្រោយមក​ក្រុម​គ្រួ​សាបាន​រាយការណ៍​ដល់​សមត្ថកិច្ច​។

នគរបាល​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​រាយការណ៍​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រួច​មក សមត្ថកិច្ច បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​ឃើញ​ថា សាកសព​ពិតជា​ស្លាប់​ដោយសារ​តែ​កើត​ខ្យល់គ​មែន ហើយ​គ្មាន​អ្នក​ជួយ​សង្គ្រោះ​ទើប​បណ្តាល​ឱ្យ​ស្លាប់ សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ