ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​នៅ​តែ​បន្ត​បិទផ្លូវ​ជាតិ តវ៉ា​ទាមទារ​រឿង​ប្រាក់ខែ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ សម្លៀក​បំពាក់​ហ្គា​វ័​ន្ត អឹ​ភែ​រឹល ប្រមាណ​ជាង​៤០០​នាក់ ក្នុង​ចំណោម​ជាង​៩០០​នាក់ នៅ​ភូមិ​ព្រែក​សំរោង…

ខេត្តកណ្ដាល ៖ កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ សម្លៀក​បំពាក់​ហ្គា​វ័​ន្ត អឹ​ភែ​រឹល ប្រមាណ​ជាង​៤០០​នាក់ ក្នុង​ចំណោម​ជាង​៩០០​នាក់ នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ធ្នូ បាន​នាំ​គ្នា​បន្ត​បោះ​តង់ ក្រា​លក​ន្ទ​ល ចង​អង្រឹង​លើ​ផ្លូវជាតិ​២១ បិទផ្លូវ នៅ​ខាង​មុខ​រោងចក្រ ដើម្បី​ធ្វើការ​តវ៉ា​ឱ្យ​ថៅកែ​រោងចក្រ​គោរព​តាម​កិច្ចសន្យា តាម​ច្បាប់​ស្ដី​ពី​ការងារ បើក​ប្រាក់ខែ​ឲ្យ​គ្រប់​ចំនួន និង​រារាំង​មិន​ឲ្យ​ថៅកែ​រោងចក្រ ដឹក​សម្ភារ​ចេញ​ខាងក្រៅ គ្រា​ដែល​ថៅកែ ប្រកាស​ព្យួរការងារ កម្មករ​ជាង​៩០០​នាក់​។ ក្នុង​ខែធ្នូ​នេះ កម្មករ​រោងចក្រ បាន​ធ្វើការ​តវ៉ា​បិទផ្លូវ ជាតិ​លេខ​២១ ចំនួន​បី​លើក ហើយ​នៅ​តែ​គ្មាន​ដំណោះស្រាយ ដល់​កម្មករ​។ ក្រុម​កម្មករ​បាន​នាំ​គ្នា​ចងខ្សែ កាត់​ទទឹង​ផ្លូវ ក្រាលកន្ទេល បោះ​តង់​លើ​ផ្លូវ បិទ​កំណាត់​ផ្លូវជាតិ​លេខ​២១ ខាង​មុខ​រោងចក្រ ចាប់ពី​ម៉ោង​៧​ព្រឹក មិន​អាច​ចរាចរណ៍​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​។ ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​បញ្ចៀស​ចរាចរណ៍​តាម​ផ្លូវ​វាង មិន​ស្ទះចរាចរណ៍​ទេ ដោយ​មាន​លើក​រូបថត សម្ដេច​នាយ​យក​រដ្ឋមន្ត្រី និង​សម្ដត​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​គោលបំណង​ស្នើ​សុំ​ឱ្យ សម្ដេច​ទាំង​ពីរ​ជួយ អន្តរាគមន៍​រក​ដំណោះស្រាយ​ឱ្យ​ពួក​គាត់​ដោយសារ​ថៅកែ​រោងចក្រ មិន​គោរព តាម​កិច្ចសន្យា​ច្បាប់​ស្ដី​ពី​ការងារ​។

ការ​តវ៉ា​បិទផ្លូវ​ជាតិ​នេះ គឺ​បន្ទាប់​ពី​ក្រុម​កម្មករ​បាន​នាំ​បោះ​តង់ ក្រាលកន្ទេល ចង​អង្រឹង​យាម​នៅ​ខាង​មុខ និង​ខាងក្រោយ​រោងចក្រ​ទាំង​យប់ ថ្ងៃ រយៈពេល​បី​ថ្ងៃ និង បិទផ្លូវ​ច្រើន​លើក​រួច​មក​ហើយ មុន​នេះ​ខ្លាច​ថៅកែ​លួច​ដឹក​ជញ្ជូន​សម្ភារ​ចេញ​មិន​បើក​ប្រាក់ខែ និង​លុយ ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។ តំណាង​កម្មករ បាន​ប្រាប់​ឱ្យ​ដឹង​ថា មានកម្ម​ករ​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​នេះ ភាគច្រើន​បាន​នាំ​គ្នា ធ្វើការ​តវ៉ា និង​មួយ​ចំនួន​តូច មិន​មក គ្រា​ដែល​ថៅកែ​រោងចក្រ​បាន​ប្រកាស​ព្យួរការងារ​កម្មករ ជាង​៩០០​នាក់ កាលពី​ពេល​ថ្មី​ៗ​នេះ​។ ពួក​គាត់​បាន​ប្ដេជ្ញា​ថា និង​បន្ត​ប្ដូរ​វេន​នាំ​គ្នា​ទាំង​យប់ ថ្ងៃ​ចង​តង់​ខាង​មុខ និង​ខាងក្រោយ​ច្រក​ចេញចូល​រោងចក្រ​នេះ ដោយ​ក្រាលកន្ទេល ចង​អង្រឹង ការពារ​មិន​ឱ្យ​ថៅកែ រោច​ក្រ ដឹក​ញ្ជូ​ន​សម្ភារ​ចេញ​បាន​ឡើយ លុះត្រា​ណា​តែ ធ្វើការ​ដោះស្រាយ​ជាមួយ​កម្មករ​ឱ្យ​បាន​ចប់ ត្រឹមត្រូវ​តាម​ច្បាប់​ស្ដី​ពី​ការងារ​។ ក្រុម​កម្មករ​បានឱ្យ​ដឹង​ថា ប្រាក់ខែ​គោល​របស់​កម្មករ​ចំនួន​១៤៥ ដុល្លារ ប៉ុន្តែ​សម្រាប់​ខែវិច្ឆិការ​នេះ បើក​បាន​តែ​១២០ និង​ខ្លះ​ទៀត​បើក​បាន​តែ​៩០​ដុល្លារ​ទេ នេះ​មិន​ទាន់ គិត​ទាំង​ប្រាក់​ថែម​ម៉ោង ប្រាក់​ម​ធ្យោ​យ​ធ្វើ​ដំណើរ និង​ប្រាក់​ផ្សេង​ៗ​មួយ​ចំនួន​ទៀត មិន​ត្រូវ​បាន ថៅកែ​រោងចក្រ​នេះ បើក​ឱ្យ​កម្មករ​ទេ គ្រា​ដែល​ប្រកាស​ព្យួរការងារ​កម្មករ​ជាង​៩០០​នាក់​នេះ ហើយ​ថៅកែ​រោងចក្រ​បាន​ព្យាយាម​ដឹក​ជញ្ជូន​សម្ភារ​ចេញពី​ក្នុង​រោងចក្រ ដោយ​ប្រាប់​កម្មករ​ថា ម៉ាស៊ីនដេរ​ខូច និង​សម្ភារ​ចាស់​ៗ ត្រូវ​យក​ទៅ​ដូរ​ថ្មី​។

កម្មករ​លើក​ឡើង​ថា ការ​ព្យូ​រ​ការងារ​កម្មករ​នេះ ខុសច្បាប់ ព្រោះ​ក្នុង​ឆ្នាំ​២០១៧ នេះ ថៅកែ​ព្យួរការងារ​កម្មករ​ចំនួន​ពីរ​លើក ដែល​កាលពីដើម​ឆ្នាំ មួយ​លើក​រួច​មក​ហើយ តាម​ច្បាប់​អនុញ្ញាត​ឲ្យ​ព្យួរការងារ​តែ​មួយ​លើក​ទេ​។ ក្រុម​កម្មករ​បាន លើក​ឡើង​ថា ពួក​គាត់​លែង​មាន​ជំនឿ លើ​ថៅកែ​រោងចក្រ​នេះ ព្រោះ​កន្លង​ទៅ​នេះ មិន​បើក​ប្រាក់ខែ​ឱ្យ​កម្មករ បាន​គ្រប់​ចំនួន​ហើយ កម្មករ​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា ហើយ​ថៅកែ​រោងចក្រ​បាន សន្យា​ដោយ​មាន​មន្ត្រី មក​ពី​មន្ទី​ការងារ​បានដឹង​ឮ​ថា​នឹង​បើក​ប្រាក់ខែ​ឱ្យ​កម្មករ​បាន​គ្រប់​ចំនួន តែ មិន​បាន​ដូច​ការ​សន្យា​នោះ​ទេ​។ បើ​ទោះជា​បែប​នេះ​ក្ដី កម្មករ​បាន​សំណូមពរ ដល់​ក្រសួង​ការងារ ជួយ​អន្តរាគមន៍ ពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​យក​រដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មេត្តា​រក​ដំណោះ តាម​ច្បាប់​ស្ដី​ពី​ការងារ ដល់​កម្មករ​ឲ្យ​បាន​ឆាប់រហ័ស​ផង ។ ព្រោះ​អី​ពួក​គាត់​ជា​កម្មករ រោងចក្រ​កាត់ដេរ មាន​សង្ឃឹម​តែ​លើ​ប្រាក់ខែ​នេះ សម្រាប់​ការ​ធ្វើ​ដំណើរ ការ​ស្នាក់​នៅ និង​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃជា​ចាំបាច់​បំផុត​។ រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល ក្រុម កម្មករ នៅ​តែ​បន្ត​បិទផ្លូវ​នេះ​ដដែល ដោយសារ​អាជ្ញាធរ និង​មន្ត្រី មន្ទីរ​ការងារ​ខេត្ត បាន​ទៅ​ធ្វើការ សម្រប​ស​ម្រូ​ល​ថៅកែ​រោងចក្រ​រក​ដំណោះស្រាយ តែ​គ្មាន​លទ្ធផល​ជូន​ដល់​កម្មករ​។

គេ​មានការ​កត់​សម្គាល់ថា កន្លង​ទៅ រោងចក្រ ហ្គា​វ័​ន្ត អឹ​ភែ​រឹល​នេះ កម្មករ​បាន​នាំ​គ្នា ធ្វើការ​តវ៉ា ញឹកញាប់ ដោយសារ​តែ​ថៅកែ បើក​ប្រាក់ខែ​ឱ្យ​កម្មករ​មិន​គ្រប់​ចំនួន​ស្ទើរ​រាល់​ខែ និង​មិន​គោរព តាម​កិច្ចសន្យា ច្បាប់​ការងារ​។ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា និង​ថ្ងៃ​ទី​១៤-១៥ ធ្នូ កន្លង​ទៅ​នេះ កម្មករ​រោងចក្រ​នេះ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា ដោយ​លើក​បដា​នាំ​គ្នា​បិទផ្លូវ​ជាតិ​លេខ​២១ ខាង​មុខ​រោងចក្រ មិន​អាច​ធ្វើ​ដំណើរ ចរាចរណ៍​ឆ្លងកាត់​កំណាត់​ផ្លូវ​នេះ​បាន ដោយសារ​តែ​ថៅកែ​រោងចក្រ មិន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​មួយ​ខែ​កម្មករ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ បើក​ប្រាក់ខែ​ឲ្យ​គ្រប់​ចំនួន​។ បន្ទាប់​ពី បិទផ្លូវ​មួយ​ព្រឹក កម្មករ​បាន​បើកផ្លូវ​វិញ បន្ទាប់​ពី តំណាង​រោងចក្រ និង​អាជ្ញាធរ បាន​សន្យា និង បើក​ប្រាក់ខែ​ឲ្យ​យ​កម្មករ​គ្រប់​ចំនួន​។ តែ​រហូត​មក​ដល់​ពេល​នេះ​ថៅកែ​រោងចក្រ​នេះ មិន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​បាន​គ្រប់​ចំនួន និង​ព្យួរការងារ​កម្មករ​ទៀត ដោយ​អះអាង​ថា រោងចក្រ គ្មាន​ការងារ​ធ្វើ​។ រហូត​មក​ដល់​ពេល​នេះ ការ​សន្យា​មាននៅ​តែ​លើ​ក្រដាស តែ​ថៅកែ​ក្រុមហ៊ុន​មិន​អនុវត្ត​តាម និង​បើក​ប្រាក់ខែ​ឱ្យ​កម្មករ​បាន​គ្រប់​ចំនួន​ទេ ទើប​នាំ​គ្នា​តវ៉ា​បិទផ្លូវ បន្ត​ទៀត​៕
https://youtu.be/63F-9LETU9c

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ