ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អ្នកជំនាញ​ការ​ថា រុ​ស្ស៊ី​មិន​បណ្តោយ​ឱ្យ​សម្ព័ន្ធមិត្ត​ជួប​ការ​លំបាក​ឡើយ

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​-​ប្រទេស​ស៊ី​រី ៖ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK ពួក​អ្នក​ជំនាញការ​ស៊ី​រី​និយាយ​ថា ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍ HMEIMIM ស៊ី​រី ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ…

ប្រទេស​រុ​ស្ស៊ី​-​ប្រទេស​ស៊ី​រី ៖ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK ពួក​អ្នក​ជំនាញការ​ស៊ី​រី​និយាយ​ថា ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍ HMEIMIM ស៊ី​រី ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ប្រកាស​ពី​ការ​ចាប់ផ្តើម​ដក​បណ្តា​កង​យោធា​រុ​ស្ស៊ី​ចេញពី​ស៊ី​រី ដែល​បែប​នេះ​កំណត់​ពី​ការ​បញ្ចប់​សង្គ្រាម​​ប្រឆាំង​ភេរវកម្ម​ក្នុង​ប្រទេស​នេះ ។

ទោះបី​យ៉ាងណា ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍ HMEIMIM លោកពូ​ទី​ន បាន​ព្រមាន​ដល់​ពួក​ភេរវ​ករ និង​បណ្តា​ប្រមុខ​ពួក​គេ​ថា ទោះបីជា​ដកទ័ព​ចេញពីអ៊ី​រ៉ា​ក់ រុ​ស្ស៊ី​នៅ​តែ​ត្រៀម​វិល​មក​វិញ​គ្រប់ពេល ប្រសិនបើ​ពួក​គេ​ធ្វើ​សកម្មភាព​ឡើង​វិញ​នៅ​ស៊ី​រី ។

លោក TIMUR DWIDAR អ្នក​សិក្សា​នយោបាយ​ស៊ី​រី​ម្នាក់​ថ្លែង​ថា មូលដ្ឋាន​អាកាសចរណ៍ HMEIMIM បង្ហាញ​ប្រាប់​តំបន់ និង​ពិភពលោក​ថា ក្រុង​មូ​ស្គូ​ពុំ​លែងដៃ​ចោល​បណ្តា​សម្ព័ន្ធ​មិត្ត​ដែល​កំពុង​ជួប​ការ​លំបាក​ឡើយ ។ លោក​ប្រធានាធិបតី​ពូ​ទី​ន សន្យា​ថា កងទ័ព​រុ​ស្ស៊ី​នឹង​ធ្វើការ​វាយប្រហារ​ដូច​រន្ទះ ប្រឆាំង​ពួក​ភេរវ​ករ ប្រសិនបើ​ពួក​គេ​វិល​ត្រឡប់​មក​វិញ ។

មនុស្ស​មួយ​ចំនួន​និយាយ​ថា លោកពូ​ទី​ន ធ្វើ​សេចក្តីថ្លែងការណ៍​ទាំងនេះ​ក្នុង​ក្រប​ខណ្ឌ​នៃ យុទ្ធនាការ​ឃោសនាបោះឆ្នោត ដើម្បី​ឱ្យ​លោក​បន្ត​អាណត្តិ​ថ្មី​មួយទៀត តែ​តាម​លោក TIMUR DWIDAR ថា ខ្ញុំ​បដិសេធ​ដាច់ខាត​ការ​ពោល​បែប​នេះ ។ លោកពូ​ទី​ន បច្ចុប្បន្ន​កំពុង​មាន​ប្រជា​ប្រិយភាព​ខ្លាំង​បំផុត ហើយ​ពុំ​ត្រូវការ​ធ្វើការ​ឃោសនា​បែប​នេះ​ឡើយ ។ នៅ​រុ​ស្ស៊ី​បើ​និយាយ​ឱ្យ​ខ្លី​ទៅ​ពុំ​មាន​នរណា​ម្នាក់​អាច​ប្រជែង​យក​ប្រជាប្រិយភាព​ខ្ពស់​ជាមួយ​លោកពូ​ទី​ន ឡើយ ។ លោក​ធ្វើការ​សន្និដ្ឋាន​ថា ប្រធានាធិបតី​រុ​ស្ស៊ី ពិតជា​ប្រកាន់ពាក្យ​សន្យា​មក​ជួយ​ស៊ី​រី​ពេល​ជួប​ការ​លំបាក ។

ចំណែក​លោក MUHAWNAD AL HAJ សមាជិក​សភា​ស៊ី​រី​មួយ​រូប​និយាយ​ថា ទស្សន​កិច្ច​របស់​លោកពូ​ទី​ន នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍ HMEIMIM និង​ការ​ជួប​ពិភាក្សា​របស់​លោក​ជាមួយ​ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា​អាល់ អាសា​ដ គឺជា​សារ​នយោបាយ និង​យោធា​សំខាន់​មួយ​ដែល​បញ្ចប់​ការ​បំ​ផ្លោង​ពាក្យ​អំពី សង្គ្រាម​ធំ​មួយ​នៅ​មជ្ឈិម​បូ​ព៌ា​នាំ​ពេល​ដ៏​ឆាប់ ។ លោក​ថា កា​រដក​កងទ័ព​រុ​ស្ស៊ី​ចេញពី​ស៊ី​រី​ក៏​ជា​ការ​ផ្គើន​មួយ​ចំពោះ សហរដ្ឋ​អា​មេ​រិ​ក ដែល​នៅ​តែ​ដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន​នៅ AL TANF និង​នៅ​ត្រើយ​ខាងកើត​នៃ​ទន្លេ EUPHRATE ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ