ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​ក្រុម​បាន​ធ្វើ​ឲ្យ​នគរបាល​ចោម​ចៅ​ផ្អើល​យ៉ាង​ខ្លាំង(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣​យ៉ាង​ខ្លាំង ខណៈ ពួក​គេ​ប្រាប់​នគរបាល​ទាំង​ត្រហេបត្រហប​ថា ត្រូវ​ចោរ​១​ក្រុម​ព្រួត​វាយ​ប្លន់​យក​ម៉ូតូ​ពួក​គេ ។ ហេតុ​កាណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣​យ៉ាង​ខ្លាំង ខណៈ ពួក​គេ​ប្រាប់​នគរបាល​ទាំង​ត្រហេបត្រហប​ថា ត្រូវ​ចោរ​១​ក្រុម​ព្រួត​វាយ​ប្លន់​យក​ម៉ូតូ​ពួក​គេ ។ ហេតុ​កាណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​អូ​ដឹ​ម​កប់​ស្រូវ ត្រង់​មុខ​ផែស្ងួត​តេ​ង ឡាយ ភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ភាគី​ខាង​អ្នក​បើករថយន្ត​ឈ្មោះ​ម៉ែ​ន សា​រុន អាយុ​៣៥​ឆ្នាំ មុខរបរ​បើកឡាន​ដឹក​ភេ​ជ្ជៈ​ស្នាក់​នៅ​ក្នុងភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ រង​របួស​បែកក្បាល ។ ចំណែក​បុរស​ទាំង​២​នាក់​នោះ​ម្នាក់​ឈ្មោះ​អ៊ុ​ក កប អាយុ​២៨​ឆ្នាំ កម្មក​នៅ​ផែស្ងួត​តេ​ង​ឡាយ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រង​របួស​បែកក្បាល និង​ម្នាក់​ទៀត​ឈ្មោះ​គង់ វាសនា អាយុ​២៧​ឆ្នាំ មុខរប​ធ្វើការ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ស្រុក​ប​សេ​ដ ខេត្តកំពង់ស្ពឺ រង​របួស​ស្មា​ស្ដាំ និង​ខ្លួនប្រាណ ។

ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​ទាំង​២​នាក់​នោះ បាន​ផឹកស្រា​ស្រវឹង​ជោគ និង​បាន​ជិះ​ម៉ូតូ​១​គ្រឿង​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ស្លាក​លេខ បាត់ដំបង​១V-២០៤០ រេ​ពេញ​ផ្លូវ ហើយ​បាន​វ៉ា​ក់​ជាមួយ​រថយន្ត​១​គ្រឿង ពណ៌​ក្រហម​លា​យស ស្លាក​លេខ​ព្រះ​សីហ​នុ ៣A-៥៤០៧ ។ ពេល​នោះ​មាន​ទំនាស់​ជាមួយ​អ្នក​បើករថយន្ត​ដឹក​ភេសជ្ជៈ ដោយ​បាន​ចោទប្រកាន់​ថា អ្នក​បើករថយន្ត​នោះ​ប្រុង​បើក​បុក​ពួក​ខ្លួន ។
ប្រភព​ខាងលើ​បាន​បន្ត​ថា មុន​ដំបូង​ពួក​គេ​បាន​ទាស់​គ្នា​ដោយ​ពាក្យ​សម្ដី ហើយ​បុរស​២​នាក់​នេះ​បាន​ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក លុះ​ក្រោយមក​ខាង​រថយន្ត​បាន​បើក​ចេញ​ក៏​ត្រូវ​បាន​បុរស​២​នាក់​នេះ ជិះ​ម៉ូត​ដេញ​តាម​ស្ទាក់ផ្លូវ​ឲ្យ​ឈប់ រួច​ហើយ​បាន​ទាញ​ដុំ​ថ្ម​គប់​បណ្ដាល​ឲ្យ​បែក​កញ្ចក់​ទ្វារ​រថយន្ត​ខាងស្ដាំ និង​ត្រូវ​ក្បាល​អ្នក​បើក​បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម​ថែម​ទៀត​ផង ។ បន្ទាប់​អ្នក​បើករថយន្ត​បាន​ចុះ​ពីលើ​រថយន្ត ដើម្បី​ធ្វើការ​សម្របសម្រួល​គ្នា និង​លើកដៃ​សំពះ​អង្វរ​សុំ​ទោស​ថែម​ទៀត​មិន​ចង់​តបត​ទេ ស្រាប់តែ​ត្រូវ​បុរស​២​នាក់​នោះ​ស្ទុះ​ទៅ​វាយ​គាត់​ទៀត ទើប​បុរស​អ្នក​បើករថយន្ត​ទ្រាំ​លែង​បាន​វាយ​តបត​វិញ​បណ្ដាល​ឲ្យ​បុរស​ទាំង​២​នាក់​នោះ ម្នាក់​ត្រូវ​របួស​បែកក្បាល​ដៃ​និង​ម្នាក់​ទៀត​បាន​រង​របួស​លើ​ស្មា​ស្ដាំ និង​ដងខ្លួន ។

ប្រភព​បន្ត​ទៀត​ថា ខណៈនោះ​បុរស​ទាំង​២​នាក់​បាន​រត់​ចោល​ម៉ូតូ ហើយ​ក៏​ត្រូវ​បាន​ក្រុម​អ្នក​បើករថយន្ត​យក​ម៉ូតូ​ជិះ​ទៅ​កាន់​ប៉ុស្តិ៍​នគរ​វាល​ចោម​ចៅ​៣ ដើម្បី​ប្ដឹង​នគរបាល ។ ប៉ុន្តែ​ខណៈនោះ​ត្រូវ​បាន​បុរស​២​នាក់ នោះ​ទៅ​ដល់​ប៉ុស្ដិ៍​ចោម​ចៅ​៣​មុន និង​បាន​ស្រែក​ប្រាប់​នគរបាល​ថា 《​ជួយ​ពួក​ខ្ញុំ​ផង​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​ពួក​ខ្ញុំ​បាត់​ហើយ​》​។ បន្ទាប់​ពី​បានឮ​ថា​ចោរប្លន់​ម៉ូតូ​ទាំង​ថ្ងៃ នគរបាល​មិន​បាន​សួរនាំ​ច្រើន​ទេ លោក​ថេ​ង កុសល នាយ​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ដឹកនាំ​កម្លាំង​ចេញ​អន្តរា​គម​ន៏​ភ្លាម​ៗ ដើម្បី​ឲ្យ​ទាន់សភាពការណ៍ ។

ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​សួរនាំ​សាក្សី​ជិត​នោះ​បាន​ប្រាប់​ថា អត់​មាន​ករណី​ប្លន់​ទេ មាន​តែ​មនុស្ស​២​ក្រុម​វាយតប់​គ្នា​ប៉ុណ្ណោះ ហើយ​បន្តិច​ក្រោយមក​មន្ត្រី​នគរបាល​ដែល​ប្រចាំការ​នៅ​ប៉ុស្តិ៍​បាន​ខ​ល​ប្រាប់​លោកនាយ​ប៉ុស្តិ៍​ថា ខាង​ភាគី​អ្នក​បើករថយន្ត​បាន​បើករថយន្ត​របស់​ខ្លួន​ដែល​បែក​កញ្ចក់ និង​ម៉ូតូ​របស់​បុរស​ទាំង​២​នាក់​នោះ​មក​ដល់​ប៉ុស្តិ៍​ហើយ ដើម្បី​ដាក់​ពាក្យបណ្ដឹង​ពី​រឿង​បុរស​២​នាក់​នោះ​ដែរ ដែល​គប់​បែក​កញ្ចក់​រថយន្ត​របស់​ខ្លួន ។ បន្ទាប់​លោកនាយ​ប៉ុស្តិ៍​បាន​ដឹកនាំ​កម្លាំង​ត្រឡប់​ទៅ​កាន់​ប៉ុស្តិ៍​វិញ ដោយ​នាំ​បុរស​២​នាក់​នោះ​ទៅ​ជាមួយ​ផង​ដែរ ហើយ​ក្រោយមក​បាន​ឲ្យ​ភាគី​ទាំង​សង្ខាង​សម្របសម្រួល​គ្នា​បញ្ចប់រឿង​ជ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ