រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ស្ថានភាពអាកាសធាតុចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃ១៨ រហូតដល់ថ្ងៃទី២២ ធ្នូ គឺសីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះយ៉ាងគំហុក ដែលតំបន់ជួរភ្នំដងរែកសីតុណ្ហភាពចុះមកនៅក្នុងរង្វង់១៣អង្សាសេ បណ្តាខេត្តនៅតំបន់ខ្ពង់រាប១៥-១៨អង្សាសេ និងតំបន់វាលទំនាបពី១៩-២០អង្សាសេ ។ តំបន់ដែលប្រឈមមុខនឹងអាកាសធាតុត្រជាក់ខ្លាំងគឺតំបន់ជួរភ្នំដងរែក ។
១-តំបន់ជួរភ្នំដងរែក សីតុណ្ហភាពអប្បបរមា នឹងថយចុះមកនៅត្រឹមរង្វង់១៣អង្សាសេ។២-បណ្តាខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា នឹងថយចុះមកនៅក្នុងរង្វង់១៥អង្សាសេ ។៣-បណ្តាខេត្តមួយចំនួនដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមា នឹងថយចុះមកនៅក្នុងរង្វង់១៧-១៨អង្សាសេ ។ ៤-បណ្តារាជធានី-ខេត្តផ្សេងទៀត សីតុណ្ហភាពអប្បបរមា នឹងថយចុះមកនៅក្នុងរង្វង់១៩-២០អង្សាសេ លើកលែងតែខេត្តកែបកំពត និងខេត្តព្រះសីហនុ ដែលមិនសូវចុះត្រជាក់ខ្លាំង ។
ចែករំលែកព័តមាននេះ