ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ហើយ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លា.ប់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្តី​សោកសង្រេង​ម្តាយ និង​នាង​គូ​ដណ្តឹង​យំ​បោក​ខ្លួន​ស្តាយស្រណោះ​ជីវិត​កូន ស្តាយស្រណោះ​គូ​ដណ្តឹង​ដែល​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ អនាគត​ស្វាមី​ត្រូវ​ឆក់​ខ្សែភ្លើង​ស្លាប់ តើ ស្រី​ណា​មិន​យំ ម្តាយ​ឪពុក​ណា​មិន​សោកស្តាយ​។ ករណី​ឆក់​ខ្សែភ្លើង​ស្លាប់​នេះ…

ខេត្តស្វាយរៀង ៖ ក្តី​សោកសង្រេង​ម្តាយ និង​នាង​គូ​ដណ្តឹង​យំ​បោក​ខ្លួន​ស្តាយស្រណោះ​ជីវិត​កូន ស្តាយស្រណោះ​គូ​ដណ្តឹង​ដែល​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ អនាគត​ស្វាមី​ត្រូវ​ឆក់​ខ្សែភ្លើង​ស្លាប់ តើ ស្រី​ណា​មិន​យំ ម្តាយ​ឪពុក​ណា​មិន​សោកស្តាយ​។ ករណី​ឆក់​ខ្សែភ្លើង​ស្លាប់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​២៥​នាទី​រសៀល ថ្ងៃ​ទី​១៧ ធ្នូ ២០១៧ នៅ​ភូមិ​ចេក​សង្កាត់​ចេក ក្រុង​ស្វាយ​រៀង​។ បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ងិ​ន វាសនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក មាន​ទីលំនៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ថ្ងៃ​ទី​១៦ ធ្នូ ២០១៧ ជន​រង​គ្រោះ​បាន​ទទួល​ម៉ៅ​ការ ផ្សារ​ដំបូលផ្ទះ ឲ្យ​ម្ចាស់ផ្ទះ​នៅ​ភូមិ​កើតហេតុ​ខាងលើ ហើយ​បាន​ផ្សារ​ផ្ទោង​រួច​នៅ​ថ្ងៃ​កើតហេតុ គឺ​ចាប់ផ្តើម​ផ្សារ​បង្កង់ ខណៈនោះ​ពីរ​នាក់​កូនជាង បាន​ឡើង​លើដំបូល ដោយ​ឲ្យ​ម្ចាស់ផ្ទះ​ជួយ​ហុច​ដែក​បង្កង់​ឲ្យ ម្ចាស់ផ្ទះ​បាន​យក​ដែក​ធ្វើ​បង្កង់​ដាក់​បញ្ឈរ​ផ្អែក​នឹង​ជញ្ជាំង​ផ្ទះ ជន​រង​គ្រោះ​បាន​លើក​ដែក​បង្កង់​ឡើង​លើដំបូល​ដើម្បី​ផ្សារ ស្រាប់តែ​លើក​ដែក​បង្កង់​ទៅ​ប៉ះ​ខ្សែកាប​អគ្គី​ស​នី នៅ​ចំ​ពីលើ​ដំបូល​កម្ពស់ ប្រមាណ​ជាង​២​ម៉ែត្រ ក៏​ឆក់​ខ្ទាត​ផ្កាភ្លើង​ខ្ទាត​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ដំបូលផ្ទះ​កម្ពស់​០៥​ម៉ែត្រ​មក​ទើ​លើ​គ្រែ ស្លាប់​ភ្លាម​ៗ​។

ក៏​ប៉ុន្តែ ម្ចាស់ផ្ទះ​មិន​អស់ចិត្ត​បាន​យក​ជន​រង​គ្រោះ​កប់​ក្នុង​ដីខ្សាច់ ជិត​មួយ​ម៉ោង ទើប​ដឹក​ជន​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ ក៏​ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ហើយ​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ ក្រោយមក​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើ​ហេតុ បាន​ធ្វើការ​សន្និដ្ឋាន​ថា មូលហេតុ សង់ផ្ទះ​នៅ​ខាងក្រោម​បង្គោល​ខ្សែ ភ្លើង​អគ្គី​ស​នី ជិត​ពេក​ខុស​ច្ចេកទេស កម្ពស់​តែ​ជាង​២​ម៉ែត្រ បើ​តាម​បច្ចេក​គឺ​ត្រូវ​ឲ្យ​សាងសង់​ផ្ទះ​ឆ្ងាយ​ពី បង្គោល​ភ្លើង ឬ​ខ្សែកាប​ស្រាត​យ៉ាងតិច​ចម្ងាយ​៣,៥​ម៉ែត្រ​ទៅ​៥​ម៉ែត្រ តែ​ម្ចាស់ផ្ទះ​សង់​ខាងក្រោម​ខ្សែកាប​អគ្គី​ស​នី​តែ​ម្តង ហើយ​ជាង​ផ្សារ​ដែក​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ទើប​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

ចំណែក​នាង​ជា​គូ​ដណ្តឹង ឈ្មោះ ញាន សុខ​ពិសី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ទ្រា ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា នាង​បាន​ភ្ជាប់ពាក្យ ជាមួយ អនាគត​ស្វាមី​ដែល​ជា​ជន​រង​គ្រោះ តាំងពី​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៧ ហើយ​មាន​គម្រោង រៀប​អាពាហ៍ពិពាហ៍ នៅ​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដោយ​បាន​រៀបចំ​ធ្វើ​ច្បាប់​រៀប​អាពាហ៍ពិពាហ៍​រួច​ហើយ និង​បាន​កក់​សម្អាងការ ភ្លេងខ្មែរ អក​កេះ និង​កំពុង​ត្រៀម​បោះ​សំបុត្រ​អញ្ជើញ​ភ្ញៀវ​ទៅ​ហើយ មិន​គួរ​អកុសល អនាគត​ស្វាមី​ជួប​គ្រោះ​ធំ ឆក់​ខ្សែភ្លើង​ស្លាប់​ចោល​រូប​នាង​ដូច្នេះ​ឡើយ​។ រីឯ​កូនជាង​ម្នាក់​ទៀត​សមត្ថកិច្ច​មិន​បាន​បង្ហើប​ឲ្យ​ស្គាល់​អត្តសញ្ញាណ​ទេ ដោយ​ក្រោយ​ពេល​កើតហេតុ កូនជាង​រូប​នោះ​អាច​ឆក់​ដែរ​តែ​ស្រាល​ហើយ​បាន​ចុះ​ពីលើ​ដំបូលផ្ទះ​ភិតភ័យ​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ទៅ​ផ្ទះ​បាត់ សម្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​ហៅ​មក​សាកសួរ ក៏​ប៉ុន្តែ​មិន​ទាន់​មាន​អ្នក​ផ្តល់​ព័ត៌មាន​ទេ ។ ក្រោយ​ពី​ពិនិត្យ​សព​រួច​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ