ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសថ្លែង! ​សម្លា.ប់​ប្តី ព្រោះតែ​ប្រុស ហើយ​ឱ្យបន្លំ​ធ្វើ​ជាប្តី​ទៀត

6 ឆ្នាំ មុន

«BBC»​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​នារី​ម្នាក់ និង​សហាយស្មន់ បាន​រួមគំនិត​គ្នា​សម្លាប់​​ប្តី ហើយ​ក្រោយមក​ប្រុស​សហាយ​កែ​មុខមាត់​បន្លំ​ធ្វើ​ជា​ប្តី​ ដោយ​យក​លំនាំ​តាម​ភាព​យន្ត​ដ៏​ល្បី​នៅ​លើ​ពិភពលោក ។ ហេតុការណ៍​កើតឡើង​នៅ​ក្រុង Nagarkurnool រដ្ឋ…

«BBC»​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​នារី​ម្នាក់ និង​សហាយស្មន់ បាន​រួមគំនិត​គ្នា​សម្លាប់​​ប្តី ហើយ​ក្រោយមក​ប្រុស​សហាយ​កែ​មុខមាត់​បន្លំ​ធ្វើ​ជា​ប្តី​ ដោយ​យក​លំនាំ​តាម​ភាព​យន្ត​ដ៏​ល្បី​នៅ​លើ​ពិភពលោក ។ ហេតុការណ៍​កើតឡើង​នៅ​ក្រុង Nagarkurnool រដ្ឋ Telanguna ប្រទេស​ឥណ្ឌា ។

នាង Swathi Reddy អាយុ​២៧​ឆ្នាំ មាន​អាជីព​ជា​អ្នក​ថែទាំ​អ្នកជំងឺ និង​រ៉ា​ជេស អាចា​កូ​ឡា ជា​សហាយស្មន់ មាន​អាជីព​ជា​អ្នក​ម៉ាស្សា បាន​សម្លាប់​បុរស​ជា​ប្តី​ឈ្មោះ​ស៊ុត​កា រ៉េ​ត​ឌី អាយុ​៣២​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៧ ហើយ​យក​សព​ទៅ​កប់​ចោល ។

បុរស​ជា​ជន​ដៃដល់​សុខចិត្ត​ឈឺចាប់​លើ​ដោយ​ប្រើ​អាស៊ី​ដ​ស្រោច​លើ​មុខ​ធ្វើ​ជា​មនុស្ស​រង​គ្រោះ​ដោយ​ការ​ជះ​ទឹក​អាស៊ី​ដ ហើយ​ឪពុក​ម្តាយ​របស់​បុរស​ជា​ប្តី​មើល​មិន​ស្គាល់​ក៏​ចំណាយ​​ប្រាក់​ព្យាបាល​ចំនួន​ជាង​៧​ពាន់​ដុល្លារ ព្រោះ​ស្មានថា ​ជា​កូនប្រុស​របស់​ខ្លួន ។

ក្រោយមក​អាថ៌​កំបាំង​បែកធ្លាយ​នៅ​ពេល​ប្អូនប្រុស​របស់​លោក​ស៊ុត​កា រ៉េ​ត​ឌី ទៅ​សួរ​សុខ​ទុក្ខ​នៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​៩ ធ្នូ និង​ចាប់កំហុស​បាន​ថា អ្នកជំងឺ​មិនមែន​ជា​បង​ប្រុស​​របស់​ខ្លួន​ទេ ។ ការ​ចាប់កំហុស​បាន​ ព្រោះ​នៅ​ពេល​លោកគ្រូ​ពេទ្យ​យក​ស៊ុប​ចៀម​ឱ្យ​​ទទួលទាន​បែរជា​មិន​ព្រម ដោយ​បញ្ជាក់​ថា ជា​អ្នក​ហូប​ម្ហូបបួស ខុស​ពី​បងប្រុស​របស់​គេ ។ ដូច្នេះ​ហើយ​ប្អូនប្រុស​បាន​ប្តឹង​ទៅ​ប៉ូលិស​ឱ្យ​ជួយ​ត្រួតពិនិត្យ​ស្នាម​មេដៃ ទើប​ដឹង​ថា​មិនមែន​ជា​បងប្រុស​របស់​គេ​ទេ ។

ពេល​ប៉ូលិស​សាកសួរ នាង​ជា​ប្រពន្ធ​បាន​សារភាព​ថា​ចង់ឱ្យ​សហាយស្មន់​បន្លំ​ដើរតួ​ជា​ប្តី​របស់​នាង ។ ក្រោយ​ពី​នាង​រៀប​ការ និង​រស់នៅ​រួម​គ្នា​អស់​រយៈពេល​៣​ឆ្នាំ​មានកូន​២​នាក់ នាង​បែរជា​ស្រឡាញ់​សហាយស្មន់​ទើប​ឱ្យ​រូបគេ​បំ​លែងខ្លួន​បែប​នេះ ។

បច្ចុប្បន្ន​ប៉ូលិស​កំពុង​រង់ចាំ​ឱ្យ​លោក​រ៉ា​ដេ​ស ព្យាបាល​ជា​សះស្បើយ​ទើប​ចាប់ខ្លួន​ដំណើរការ​រឿង​ក្តី​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ