ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

ឥណ្ឌូ​ណេ​ស៊ី​ប្រឆាំង​លោក​ត្រាំ​ដែល​ប្រគល់​យេ​រូ​សា​ឡឹម​ឲ្យ​អ៊ី​ស្រា​អែ​ល ពលរដ្ឋ​ឥណ្ឌូ​ណេ​ស៊ីប្រហែល​៥.០០០​នាក់​បាន​ប្រឆាំង​នឹង​លោក​ត្រាំ ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​ប្រកាស​ទទួលស្គាល់​ថា​យេ​រូ​សា​ឡឹម​ជាទី​ក្រុង​របស់​អ៊ី​ស្រា​អែ​ល ។ ចេតិយ​ឈើ​បុរាណ​ឆេះ​នៅ​ខេត្ត​ស៊ី​ឈួ​ន​ប្រទេស​ចិន ព្រះ​ចេតិយ​ឈើ​បុរាណ​កំពស់​១៥​ជាន់​នៅ​វត្ត​មួយ​ក្នុង​ក្រុងមៀន​ជូ ខេត្ត​ស៊ី​ឈួ​ន ប្រទេស​ចិន បាន​ឆេះ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​រង​របួស…

ឥណ្ឌូ​ណេ​ស៊ី​ប្រឆាំង​លោក​ត្រាំ​ដែល​ប្រគល់​យេ​រូ​សា​ឡឹម​ឲ្យ​អ៊ី​ស្រា​អែ​ល

ពលរដ្ឋ​ឥណ្ឌូ​ណេ​ស៊ីប្រហែល​៥.០០០​នាក់​បាន​ប្រឆាំង​នឹង​លោក​ត្រាំ ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​ប្រកាស​ទទួលស្គាល់​ថា​យេ​រូ​សា​ឡឹម​ជាទី​ក្រុង​របស់​អ៊ី​ស្រា​អែ​ល ។

ចេតិយ​ឈើ​បុរាណ​ឆេះ​នៅ​ខេត្ត​ស៊ី​ឈួ​ន​ប្រទេស​ចិន
ព្រះ​ចេតិយ​ឈើ​បុរាណ​កំពស់​១៥​ជាន់​នៅ​វត្ត​មួយ​ក្នុង​ក្រុងមៀន​ជូ ខេត្ត​ស៊ី​ឈួ​ន ប្រទេស​ចិន បាន​ឆេះ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​រង​របួស ឬ​ស្លាប់​នោះ​ទេ ។

ផ្នូ​បុរាណ​អេ​ហ្ស៊ី​ប​មាន​អាយុ​ប្រហែល​៣​ពាន់​ឆ្នាំ
ផ្នូ​បុរាណ​ចំនួន​២​កន្លែង មាន​អាយុ​ប្រហែល​៣​ពាន់​ឆ្នាំ​បាន​ប្រទះ​ឃើញ​នៅ​ក្រុង​ឡាក់​ស័​រ ភាគ​ខាងត្បូង​ប្រទេស​អេ​ហ្ស៊ី​ប ជា​កន្លែង​បញ្ចុះសព​មេទ័ព និង​មន្ត្រីជាន់ខ្ពស់ ។

ព្រិល​វាយប្រហារ​នៅ​អឹ​រ៉ុ​ប​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍
នៅ​អឺរ៉ុប​ខាងជើង​បាន​វាយប្រហារ​ដោយ​ព្រិល កាលពី​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៧ ធ្វើ​ឲ្យ​ចរាចរណ៍​នៅ​អង់គ្លេស​មានការ​កកស្ទះ ។

សត្វ​ព្រាប​ឆ្លាត​វៃ​លើស​ពី​ការ​គិត​របស់​មនុស្ស
តាម​ការ​ស្រាវជ្រាវ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ឃើញ​ថា​សត្វ​ព្រាប​ដែល​ធ្លាប់​គិត​ថា​ជា​សត្វ​ល្ងង់ ធាតុ​ពិត​សត្វ​ប្រភេទ​នេះ​មាន​ភាព​វៃឆ្លាត អាច​សម្រេច​ចិត្តបាន​ល្អ ។

គ្រូ​ចាប់​ពស់​ហ្វ៊ី​លី​ពី​នទី​បំផុត​ត្រូវ​ពស់​ចឹក​ស្លាប់
បុរស​ហ្វ៊ី​លី​ពី​ន​ម្នាក់​ជា​គ្រូ​ចាប់​ពស់ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ពស់​ចឹក និង​ជា​ហេតុការណ៍​ដ៏​ចម្លែក​មួយ​កម្រ​កើត​មាន ។

លុប​ចោល​ជើងហោះហើរ​ជាង​៣០០​ដោយសារ​ព្រិល​ធ្លាក់​ខ្លាំង
បច្ចុប្បន្ន​មាន​ព្រិល​ធ្លាក់​ខ្លាំង​នៅ​អឺរ៉ុប​តម្រូវ​ឲ្យ​អា​ល្លឺ​ម៉​ង់​លុប​ចោល​ជើងហោះហើរ​ជាង​៣០០ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

ស្លៀកពាក់​ឈុត​សាន​តា​ក្លូ​ស​នៅ​អេ​ស្ប៉ា​ញ​រត់​ដើម្បី​សប្បុរសធម៌​ជួយ​អ្នក​កើត​មហារីក
ពលរដ្ឋ​ជាង​៧.០០០​នាក់ ស្ថិត​ក្នុង​ឈុត​សាន​តា​ក្លូ​ស​ចូលរួម​រត់ប្រណាំង​ដើម្បី​សប្បុរស​ធម៌​នៅ​ក្រុង​ម៉ា​ឌ្រី​ដ ដើម្បី​ប្រមូលប្រាក់​ជួយ​ដល់​អ្នក​កើត​ជំងឺមហារីក ។

ប្រជៀវ​ជា​ច្រើន​សែន​ក្បាល​វាយលុក​នៅ​អូស្ត្រាលី
សួន​សាធារណៈ និង​អាង​ហែល​ទឹក​នៅ​ក្រុង​ដ៏​តូច​មួយ​ក្នុង​អូស្ត្រាលី ត្រូវ​បាន​បិទ​ក្រោយ​ពី​មាន​ប្រជៀវ​ប្រហែល​ពី​១៥០.000-២០០.០០០​ក្បាល​វាយលុក ។

អា​មេ​រិ​ក​ត្រៀម​បញ្ជូន​មនុស្ស​អវកាស​ទៅ​ឋាន​ព្រះ​ចន្ទ
លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ របស់​អា​មេ​រិ​ក បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ជូន​មនុស្ស​អវកាស​ទៅ​ឋាន​ព្រះ​ចន្ទ​ក្នុង​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ