ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​អា​មេ​រិ​ក​នឹង​ជ្រើសរើស​តន្ត្រី​កម្ពុជា​ចូលរួម​កម្មវិធី​ One Beat នៅ​អា​មេ​រិ​ក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​លោក យឹ​ង យ​ន ដែល​ជា​បេក្ខជន​មួយ​រូប​បាន​ចូលរួម​កម្មវិធី​ផ្លាស់​​​ប្តូ​វប្បធម៌​តាម​យៈ​កម្មវិធី​មួយ​ឈ្មោះ​ថា «One Beat» នៅ​សហរដ្ឋអាមេរិក ហើយ​បាន​ផលិត​​នូវ​បទ​ចម្រៀង​ជា​ច្រើន​ទាក់ទង​នឹង​សម្រស់​សហរដ្ឋអាមេរិក​នោះ នៅ​ដើមឆ្នាំ​ក្រោយ​នេះ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​លោក យឹ​ង យ​ន ដែល​ជា​បេក្ខជន​មួយ​រូប​បាន​ចូលរួម​កម្មវិធី​ផ្លាស់​​​ប្តូ​វប្បធម៌​តាម​យៈ​កម្មវិធី​មួយ​ឈ្មោះ​ថា «One Beat» នៅ​សហរដ្ឋអាមេរិក ហើយ​បាន​ផលិត​​នូវ​បទ​ចម្រៀង​ជា​ច្រើន​ទាក់ទង​នឹង​សម្រស់​សហរដ្ឋអាមេរិក​នោះ នៅ​ដើមឆ្នាំ​ក្រោយ​នេះ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា នឹង​ជ្រើសរើស​តន្ត្រីករ​កម្ពុជា​ទៅ​ចូលរួម កម្មវិធី ​One Beat​ ជា​ថ្មី​ម្តងទៀត​។​

​ការ​ទទួល​ពាក្យ​នឹង​ធ្វើ​ឡើង​ចាប់ពី​ខែមករា ឆ្នាំ​២០១៨​តទៅ​។ កម្មវិធី OneBeat ២០១៨ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ១២ ខែកញ្ញា​ដល់​ថ្ងៃ​ទី ១៤ ខែតុលា​ឆ្នាំ ២០១៨ ។​

​អ្នកស្រី ម៉ូ​នី​កា ដា​វី​ស មន្ត្រី​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​វប្បធម៌​នៃ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា សម្រាប់​ការ​ចូលរួម តន្ត្រីករ​ដែល​ចេះ​គ្រប់​ប្រភេទ​ភ្លេង​ទាំងអស់ ដូច​ជា​ភ្លេងសម័យ ហ៊ី​ប​ហប ឬ​ប្រជាប្រិយ គឺ​សុទ្ធតែ​ថា ​ដាក់​ពាក្យ​ចូល​រូ​ម​កម្មវិធី​នេះ​។​

​ដោយឡែក​សម្រាប់​អាល់​ប៊ុ​ម​បទ​ចម្រៀង​របស់​លោក យឹ​ង យ​ន ដែល​បាន​សម្ពោធ​កាល​ពី​ថ្ងៃ​សុក្រ ទី​១៥ ធ្នូ​ កន្លង​ទៅ អ្នកស្រី​សង្ឃឹមថា ​ប្រជាជន​កម្ពុជា​ទាំងអស់​នឹង​ស្គាល់​សហ​រដ្ឋ​អាមេរិក​កាន់​ច្រើន​ជាង​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ