ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឱ្យយប់យន់សុបិន្តយូរចាប់វ៉ៃខ្នោះទាល់តែបាន(មានវីដេអូ)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៧ ពី​បទ​ករណី​លួច​យក​ទ្រព្យ​អ្នក​ដទៃ ។ លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៧ ពី​បទ​ករណី​លួច​យក​ទ្រព្យ​អ្នក​ដទៃ ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួល​ផែន​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​ឃាត់ខ្លួន​ករណី​លួច​ម៉ូតូ​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ឈ្មោះ សេង សុភ​ត្រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ ។

បើ​តាម​លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ យូ យុក ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ថា​គាត់​បាន​បាត់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ត្រូវ​បាន​ចោរលួច​យក​ទៅ​បាត់​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ ។ លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ ដឹកនាំ​កម្លាំង​អាវុធហត្ថ​១​ក្រុម​ចុះ​អន្តរាគមន៍​ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ក្រុង​សិរី​សោភ័ណ​យក​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​បន្ត ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​នៅ​មុខ​កំលាំង​អាវុធហត្ថ​បាន​ឆ្លើយ​សារភាព​ថា នៅ​ថ្ងៃ​ទី​១៥​នោះ​ខ្លួន​បាន​លួច​ម៉ូតូ​១​គ្រឿង​ពិតប្រាកដ​មែន បន្ទាប់​ពី​លួច​បាន​យក​ទៅ​លាក់​ទុក​ចោល​នៅ​សាលារៀន​កង​វ៉ា ។ ក្រោយមក​ក៏​ត្រូវ​បាន​កំលាំង​អាវុធហត្ថ​នាំ​ខ្លួន និង​ម៉ូតូ​មក​បញ្ជាការ​មូលដ្ឋានរ​ដ្ឋា​កងរាជអាវុធហត្ថ​តែ​ម្តង ។

ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​ដកហូត​បាន​វត្ថុ​តាង​ជាក់ស្តែង បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ សេង សុភ​ត្រា ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​ម៉ូតូ​បាន​ធ្វើការ​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​គេ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ