ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មម​ដល់​សមត្ថកិច្ច​លេង​ស្វាគមន៍​យ៉ាង​ចាស់ដៃ​ដែរ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ចោរឆក់​កាបូប​នៅ​ស្រុកស្រែ​ម្នាក់ ត្រូវ​បាន​ពលរដ្ឋ​នាំ​គ្នា​ស្ទាក់​ចាប់ រួច​ស្វាគមន៍​យ៉ាង​ចាស់ដៃ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ចាប់​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច រួច​កសាង​សំណុំ​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​។ ហេតុការណ៍​ចោរឆក់​កាបូប​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​១៥​ខែធ្នូ​ឆ្នាំ​២០១៧ ស្ថិត​នៅ​ត្រង់​ចំណុច ខាងជើង​ផ្លូវ​វាលស្រែ​ឬ​ស្សី​ស្រុក…

ខេត្តសៀមរាប ៖ ចោរឆក់​កាបូប​នៅ​ស្រុកស្រែ​ម្នាក់ ត្រូវ​បាន​ពលរដ្ឋ​នាំ​គ្នា​ស្ទាក់​ចាប់ រួច​ស្វាគមន៍​យ៉ាង​ចាស់ដៃ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ចាប់​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច រួច​កសាង​សំណុំ​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​។ ហេតុការណ៍​ចោរឆក់​កាបូប​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​១៥​ខែធ្នូ​ឆ្នាំ​២០១៧ ស្ថិត​នៅ​ត្រង់​ចំណុច ខាងជើង​ផ្លូវ​វាលស្រែ​ឬ​ស្សី​ស្រុក ក្នុងភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ច​ន្តា​រ៉េ​ត ស្នងការ​រង​ទទួល​បន្ទុក​ផែន​កណ្តាល​យុត្តិធម៌​នៃ​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​សេង កែក ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ (​ប្ដី​) និង​ប្រពន្ធ​ឈ្មោះ​ជា ខេត អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្លា​ត ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ជិះ​ម៉ូតូ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ទៅ​មើល​ចំការ នៅ​ភូមិ​ត្រពាំង​ពពេល ឃុំ តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។ លោក​បាន​បន្ត​ថា ពេល​ជិះ​ម៉ូតូ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ​ព្រឿ​ង រស្មី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​អូរ​ជួប ឃុំ រហាត់ទឹក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​ជិះ​ម៉ូតូ ពណ៌​ខ្មៅ​ស្លាក​លេខ​សៀមរាប​១M -២៨៧៩ ពីក្រោយ​ជន​រង​គ្រោះ ហើយ​បាន​ឆក់​កាបូប​ពី​ដៃ​ជន​រង​គ្រោះ ហើយ​បើក​ម៉ូតូ​គេចខ្លួន​បាត់​មួយសន្ទុះ ។

ក្រោយមក​ជន​រង​គ្រោះ​បាន​ស្រែក​ឲ្យ​គេ​ជួយ​ទើប​ដឹង​ដល់​ប្រជាពលរដ្ឋ និង សមត្ថកិច្ច​តាម​ប្រ​ម៉ា​ញ់រ​ហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន ប៉ុន្តែ​វត្ថុ​តាង​ដែល​ជនសង្ស័យ​ឆក់​យក​ទៅ​មិនឃើញ​នៅ​ជាមួយ​ជនសង្ស័យ​ទេ ។ លោក​បាន​បញ្ជាក់​ថា វត្ថុ​តាង​ដែល​សមត្ថកិច្ច​យើង​ឃាត់​បាន​ជាប់ និង​ខ្លួន​ជនសង្ស័យ​រួម​មាន ខ្សែដៃ ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង​ចំនួន​២​ខ្សែ ក្រវិល​ធ្វើ​អំពី​លោហធាតុ​ពណ៌​លឿង​ចំនួន​៣​ខ្សែ​ក ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង​ចំនួន​១​ខ្សែ ប្រវែង​៦០​សង់ទីម៉ែត្រ ។ ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរឆក់​យក​ទៅ​បាត់​នោះ​រួម​មាន ប្រាក់​ដុល្លារ​ចំនួន​១០០០​ដុល្លារ ប្រាក់​រៀល​២០​ម៉ឺន​រៀល ខ្សែ​ក​ផ្លា​ក​ទី​ន​ចំនួន​១​ខ្សែ ផ្លា​ក​ទី​ន​ចំនួន​មួយគូរ​ផង​ដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ