ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្ត​ភរិយា​! តារា​សម្តែង​ស្រី​នាង Amy Smart ចេញ​មុខការ​ពារ​ប្តី​រឿង «​អ​សីលធម៌​ផ្លូវភេទ​»!

6 ឆ្នាំ មុន

ភ្លាម​ៗ​បន្ទាប់​ពី​តារា​សម្តែង​ប្រុស​នៅ​ហូ​លី​វូ​ដ លោក Carter Oosterhouse ត្រូវ​បាន​ចោទ​ប្រកាន់​ថា «​ប្រព្រឹត្ត​អំពើ​អ​សីលធម៌​ផ្លូវភេទ​» តារា​សម្តែង​ស្រី​នាង Amy Smart បាន​សរសេរ​សារ​ឡើង​វែង​លើ​គណនី​អី​ន​ស្តា​ក្រាម​របស់​នាង​កាលពី​ថ្ងៃ​សៅរ៍​នេះ…

ភ្លាម​ៗ​បន្ទាប់​ពី​តារា​សម្តែង​ប្រុស​នៅ​ហូ​លី​វូ​ដ លោក Carter Oosterhouse ត្រូវ​បាន​ចោទ​ប្រកាន់​ថា «​ប្រព្រឹត្ត​អំពើ​អ​សីលធម៌​ផ្លូវភេទ​» តារា​សម្តែង​ស្រី​នាង Amy Smart បាន​សរសេរ​សារ​ឡើង​វែង​លើ​គណនី​អី​ន​ស្តា​ក្រាម​របស់​នាង​កាលពី​ថ្ងៃ​សៅរ៍​នេះ ការពារ​ប្តី​របស់​​នាង​ថា ​មិន​បាន​ធ្វើ​អ្វី​ដូច​ការ​ចោទប្រកាន់​ពី​ស្ត្រី​មួយ​ចំនួន​នោះ​ទេ​។

នាង Amy Smart វ័យ​៤១​ឆ្នាំ​បាន​សរសេរ​ថា ​វា​ជា​រឿង​ល្អ​ណាស់​ដែល​ស្ត្រី​ៗ​ហ៊ាន​ចេញ​មុខ​និយាយ​នូវ​រឿង​មួយ​ចំនួន​ចេញ​មក​ក្រៅ ​ដើម្បី​បង្ហាញ​ពី​សមភាព​រវាង​បុរស ​និង​ស្ត្រី ព្រោះ​រឿង​ខ្លះ ​គឺ​ពិតជា​អាក្រក់​ដែល​ចាំបាច់​ត្រូវ​លាតត្រដាង​។

នាង​បាន​បន្ត​ថា​៖ «​រឿង​មួយ​អំពី​ប្តី​របស់ខ្ញុំ​ គឺ​លោក Carter Oosterhouse ដែល​បច្ចុប្បន្ន វា​​កំពុង​ក្លាយទៅជា​រឿង​វែង​ឆ្ងាយ ​និង​ហួស​ព្រំដែន​។ នៅ​ពេល​អ្នក​ស្ថិត​នៅ​ក្នុង​ទំនាក់​ទំនង​​រ៉ូ​មែន​ទិ​ក អ្នក​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​ចូលរួម ​និង​មិន​ត្រូវ​និយាយ​ថា អ្នក​រង​គ្រោះ។ ប្រសិនបើ​ទំនាក់ទំនង​មិន​ដំណើរការ​តាម​ផ្លូវ​ដែល​អ្នក​ចង់បាន អ​ញ្ចឹ​ង​សោក​ស្តាយ​​​ផង​, ប៉ុន្តែ​នោះ​គឺជា​ហានិភ័យ​ដែល​អ្នក​ត្រូវ​ទទួលស្គាល់ នៅ​ពេល​អ្នក​ស្និទ្ធស្នាល​ជា​មួយ​មនុស្ស​ម្នាក់​ទៀត​។ វា​មាន​ទំនាក់​ទំនងជា​ច្រើន ខ្ញុំ​ប្រាថ្នា​ថា ​ខ្ញុំ​អាច​ត្រឡប់​ទៅ​វិញ​ហើយ​ធ្វើការ​សម្រេចចិត្ត​ជ្រើសរើស​អ្វីមួយ​ផ្សេង​ទៀត ប៉ុន្តែ​វា​អាស្រ័យ​លើ​ខ្ញុំ​ក្នុង​ការ​សម្រេច​ចិត្ត​។ យើង​ត្រូវ​ទទួលខុសត្រូវ ​និង​រៀន​ពី​កំហុស​ និង​ជម្រើស​របស់​យើង​»​។

តារា​សម្តែង​ស្រី​នាង Amy Smart បាន​បន្ត​ថា ​ស្ត្រី​មាន​អំណាច​ណាស់ ហើយ​ត្រូវ​បង្ហាញ​នូវ​កម្លាំង​របស់​ខ្លួន​ក្នុង​ការ​និយាយ​ស្តី ហើយ​កុំ​បង្ខំ​ខ្លួនឯង​និយាយ​ចេញ​មក​នូវ​ពាក្យ​ថា «ចាស​» នូវ​រឿង​ដែល​ស្ត្រី​ការ​ពិត​ចង់​និយាយ​ថា «​ទេ​» ចំពោះ​រឿង​អ្វីមួយ​។

ថ្មី​នេះ​! នាង Kailey Kaminsky វ័យ ៤៤ ឆ្នាំ​ បាន​ប្រាប់​ទៅ​សារព័ត៌មាន​The Wollywood Reporter ថា ​អំឡុង​ពេល​នាង​ធ្វើការ​ជាមួយ​លោក Oosterhouses សម្រាប់​កម្មវិធី HGTV Show Carter Can ឆ្នាំ​២០០៨ តារា​ប្រុស​នេះ ត្រូវ​បាន​ចោទប្រកាន់​ថា ​បាន​ចាប់ផ្តើម​បង្ខិតបង្ខំ​នាង​ឱ្យធ្វើ Oral សិច​ជា​ច្រើន​លើក​ច្រើន​សារ ។

យ៉ាងណាមិញ ភរិយា​លោក Carter Oosterhouse ដែល​បាន​បង្ហោះ​រូបថត​នាង​ថត​ជា​មួយ​ប្តី​ និង​កូនស្រី​របស់​នាង​បាន​បន្ត​ថា អត្ថបទ​នេះ​មាន «​គ្រោះថ្នាក់​ខ្លាំង​ណាស់​ និង​ឃោរ​ឃៅ​ចំពោះ​បុរស​ដែល​មានចិត្ដ​សប្បុរស​បំផុត​ ដែល​មិន​ចេះ​ឈ្លានពាន ដែល​ខ្ញុំ​មាន​​ឯកសិទ្ធិ​ដឹង​លឺ​ច្បាស់ ហើយ​ខ្ញុំ​ពិតជា​សោកស្តាយ​ចំពោះ​ពាក្យ​សម្ដី​ដ៏​ជូរ​ចត់​ទាំងនេះ​ដែល​ត្រូវ​បាន​គេ​បណ្តេញចេញ ​ហើយ​ពួក​គេ​ពិតជា​មានការ​ឈឺចាប់​ខ្លាំង​ណាស់​»​។

នាង​បាន​បន្ថែម​ទៀត​ថា ៖ «​ប្រភេទ​នៃ​ការ​រាយការណ៍​បែប​នេះ​ត្រូវ​តែ​បញ្ឈប់​។ វា​ពិតជា​បំផ្លាញ​ជីវិត​ផ្ទាល់ខ្លួន​ និង​អាជីព ​និង​មិន​យុត្តិធម៌​នោះ​ទេ​។ វា​គ្រប់គ្រាន់​ គឺ​ពិតជា​គ្រប់​គ្រាន់​មែន​។ នេះ​គឺជា​ការ​អង្វរករ ដល់​អ្នកនិពន្ធ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា … តម្រូវការ​ចាំ​បាច់​ និង​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ត្រូវធ្វើ មុន​ពេល​បង្កើត​ចំណងជើង ​និង​សាច់​រឿង​។ ត្រូវ​មានការ​វែកញែក​នៅ​ពេល​អ្នក​ប្រាប់​រឿង​មួយ​។ សូម​គិតពិចារណា​ពី​ប្រភព​ និង​រឿង​រ៉ាវ មុន​ពេល​បោះ​ពុ​ម្ភ​ផ្សាយ​។ កុំ​គ្រាន់តែ​បោះពុម្ព​អ្វីមួយ​ ដើម្បី​តែ​ទាក់ទាញ​អ្នក​អាន ​និង​អ្នក​មើល​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ