ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សោក​នាដ​កម្ម​​!! ​ស្លា.ប់​ និង​របួស​ជាង​20​នាក់​ក្នុង​ថ្ងៃ​តែ​មួយ​

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​​ គួរ​ឲ្យ​អាណិត​ និង​រន្ធត់​ពេក​ក្រៃ​​ ត្រឹមតែ​មួយ​ថ្ងៃ​សោះ​ មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​២​ករណីលើ​ទឹកដី​ថៃ​ បណ្តាល​ឱ្យ​​ពល​ករ​ខ្មែរ​ស្លាប់​ និង​របួសជាង​២០​នាក់ ហេតុ​​ការ​ណ៍​គ្រោះថ្នាក់​នោះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​​ គួរ​ឲ្យ​អាណិត​ និង​រន្ធត់​ពេក​ក្រៃ​​ ត្រឹមតែ​មួយ​ថ្ងៃ​សោះ​ មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​២​ករណីលើ​ទឹកដី​ថៃ​ បណ្តាល​ឱ្យ​​ពល​ករ​ខ្មែរ​ស្លាប់​ និង​របួសជាង​២០​នាក់ ហេតុ​​ការ​ណ៍​គ្រោះថ្នាក់​នោះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ​។

ដោយ​​ករណី​ទី​១ បាន​កើតឡើង​នៅ​ក្នុងស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ​ខេត្ត​ស្រះ​កែវ​ កាល​ពី​ថ្ងៃទី​១៤ ធ្នូ ​វេលា​ម៉ោង​ជាង​9​ព្រឹក ​ខណៈ​ពលករ​ខ្មែរ​5​នាក់​ត្រឡប់​មក​ពី​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​ថៃ​ ហើយ​បាន​ជិះ​រថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​​ ដោយ​ធ្លាក់​ផ្លូវ​បុក​ដើម​ឈើ​ បណ្តាល​ឱ្យ​ស្លាប់៣​នាក់ ​របួសធ្ងន់​-ស្រាល​២នាក់​។​

ហើយខណៈ​នោះ​​​សព​ជន​រងគ្រោះ​ ​និង​អ្នក​របួស​ត្រូវ​បាន​មន្ត្រី​កម្ពុជា​សហការ​​​ជាមួយ​អាជ្ញា​ធរ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថៃ​ធ្វើការ​បញ្ជូន​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​​រួច​ហើយ។

ចំណែក​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​ទី​2 បាន​​កើតឡើង​នៅ​ព្រលប់​ថ្ងៃ​ដដែល ស្ថិត​នៅ​​ក្នុង​ខេត្ត​ឆាក់​ឆឺ​ន​សៅ​ ដោយ​មាន​​ពលករ​ខ្មែរ​22​នាក់ ​ជិះ​រថយន្ត​មួយ​គ្រឿង​ចេញពី​ព្រំ​ដែន​​ប្រុង​​ទៅ​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​ថៃ ​តែ​ជួប​គ្រោះ​អកុសល​ ដោយ​មិន​ទាន់​ដល់​គោល​ដៅ​ផង ​រថយន្ត​ធ្លាក់​ផ្លូវរ៉េ​ចង្កូត​​ជ្រុលចូល​ទៅ​​ក្នុង​ទឹក​ បណ្តាល​ឲ្យ​ស្លាប់​៤​នាក់ ​និង​របួស​១៨​នាក់​។​

ករណី​​គ្រោះថ្នាក់​នេះ ​ត្រូវ​បាន​មន្ត្រី​ការិយា​ល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​17 ​ធ្នូ ​នេះ​ថា ​ពិត​ជា​កើត​មាន​មែន​ ។ ហើយ​បាន​បញ្ជាក់​ថា ​ពល​ករ​ទាំងនោះ​ទើប​ឆ្ល​ន​ដែន​ខុសច្បាប់​ចេញពី​កម្ពុជា​ចំនួន​22​នាក់ ​ហើយ​ស្លាប់​4​នាក់​​ដោយ​សង្ស័យឈ្លក់ទឹក​ និង​​អ្នក​​រង​របួសធ្ងន់​-ស្រាល​ជាច្រើន​នាក់​​ផ្សេង​ទៀត​។

​បើ​តាម​ប្រភព​ដាច់​ដោយឡែក​មួយទៀត​ប្រាប់​ថា ​ក្នុង​ចំណោម​ជន​រង​គ្រោះ​នៅ​ខេត្ត​ឆាក់​ឆឺ​ន​សៅ ​នោះ​ មាន​ប្រុស-​ស្រី​2​នាក់​ទើប​រៀប​ការ ​ហើយ​នាំ​គ្នា​ទៅ​ថៃ​ ដែល​ករណី​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​ករណី​ទី​01​ នៅ​ខេត្ត​ស្រះ​កែវ​ដែរ គឺ​ក្នុង​ចំណោម​ជន​រង​គ្រោះទាំង​5​នាក់​នោះ មាន​ខ្មែរ​អ៊ី​ស្លា​ម​2​នាក់​ជា​គូរ​ដណ្តឹង​​ដែល​ត្រូវ​វិល​មក​រៀប​អា​ពា​ហ៍​ពិ​ពា​ហ៍ ​បែរ​ជា​ជួប​គ្រោះ​អកុសលស្លាប់​បុរស​ ឯ​ខាង​ស្រី​ត្រឹមតែ​រង​របួសស្រាល​។​

យ៉ាងណា​ក៏​ដោយ​ករណី​គ្រោះថ្នាក់​នៅ​ខេត្ត​ឆាក់​ឆឺ​ន​សៅ​ គេ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ​ ហើយ​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ​អះអាង​ថា​ ខាង​ស្ថានទូត​កម្ពុជា​កំពុង​រត់ការ​ឯកសារ​ជួយ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នៅ​ពេល​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ