ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពលរដ្ឋ​មាន​អារម្មណ៍​បែប​ណា នៅ​ពេល​ឃើញ​ផ្លូវ​បែប​នេះ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ផ្លូវ​១​ខ្សែ​មាន​ប្រវែង​១៤​គីឡូម៉ែត្រ​តែងតែ​ទទួល​រង​នៅ​ការ​ខូចខាត​ក្រឡុក​តូច​-​ធំ​ស្ទើរ​រៀង​រាល់​ឆ្នាំ រហូត​មក​ដល់​ពេល​នេះ​ខាង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​រៀបចំ​ធ្វើ​ផ្លូវ​នេះ ដោយ​ក្រាល​កៅស៊ូ​ប្រវែង​៧​គីឡូម៉ែត្រ និង​ជួសជុល​ក្រាល​ក្រួស​ក្រហម​ប្រវែង​៧​គីឡូម៉ែត្រ​ផង​ដែរ ។ អាជ្ញាធរ​រៀបចំ​កសាង​សង់​ផ្លូវ​១​ខ្សែ​នេះ​ចាប់ពី​ភូមិ​ប៉ា​ង​រលឹម រហូត​ដល់​ភូមិ​ភ្នំ​ដំបង…

ខេត្ត​ប៉ៃលិន ៖ ផ្លូវ​១​ខ្សែ​មាន​ប្រវែង​១៤​គីឡូម៉ែត្រ​តែងតែ​ទទួល​រង​នៅ​ការ​ខូចខាត​ក្រឡុក​តូច​-​ធំ​ស្ទើរ​រៀង​រាល់​ឆ្នាំ រហូត​មក​ដល់​ពេល​នេះ​ខាង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​រៀបចំ​ធ្វើ​ផ្លូវ​នេះ ដោយ​ក្រាល​កៅស៊ូ​ប្រវែង​៧​គីឡូម៉ែត្រ និង​ជួសជុល​ក្រាល​ក្រួស​ក្រហម​ប្រវែង​៧​គីឡូម៉ែត្រ​ផង​ដែរ ។

អាជ្ញាធរ​រៀបចំ​កសាង​សង់​ផ្លូវ​១​ខ្សែ​នេះ​ចាប់ពី​ភូមិ​ប៉ា​ង​រលឹម រហូត​ដល់​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ដឹក​កសិផល​ចេញ​-​ចូល​ទៅ​មក​បាន​លឿន​ផង​ដែរ ។

ព័ត៌មាន​ពី​លោក​អ៊ា​ត សា​រ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បានឱ្យ​ដឹង​ថា ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៧ ឆ្ពោះទៅ​ទិស​ខាងត្បូង​ជាប់​នឹង​ភូមិ​មួយ​ស្រុក​សំឡូត ខេត្តបាត់ដំបង ។ លោក​បន្ត​ទៀត​ថា ផ្លូវ​១​ខ្សែ​នេះ​បាន​ទទួល​រង​ការ​ខូចខាត​ជា​រៀង​រាល់​ឆ្នាំ ខណៈ​រដូវវស្សា​ម្តង​ៗ មាន​ភ្លៀង​ធ្លាក់​ជោកជាំ​បណ្តាល​ឱ្យ​មានការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ខាង​លោក​បាន​ទទួល​គម្រោង​កញ្ចប់​ថវិកា​ថ្នាក់​ខេត្ត យក​ទៅ​ឈូស​ឆាយ​ក្រាល​កៅស៊ូ​ពាក់កណ្តាល និង​៧​គីឡូម៉ែត្រ​ទៀត​ខាង​លោក​គ្រាន់តែ​ចាក់​ក្រួស​ក្រហម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ជា​ធម្មតា​សិន ហើយ​នៅ​ពេល​ក្រោយ បើ​អាជ្ញា​ធរមាន​ថវិកា​គ្រប់គ្រាន់​នឹង​រៀបចំ​ក្រាល​កៅស៊ូ​ដូច​គ្នា ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខាងលើ មាន​សេចក្តី​រំ​ភើ​ង​រីករាយ​ដែល​ឃើញ​អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា​ខាង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​សម្រាប់ ពួក​គាត់​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក និង​ដឹក​កសិផល​ទៅ​លក់​ឱ្យ​ឈ្មួញ​នៅ​តាម​ស្តង់​នានា​ក្នុង​ក្រុងប៉ៃលិន បាន​យ៉ាង​ឆាប់រហ័ស ។ ប្រជាពលរដ្ឋ​ក៏​មិន​ភ្លេច​អ្វី​ដែល​គាត់​ទទួល​បាន​សមិទ្ធផល​ថ្មី​ៗ​ដែរ ហើយ​សង្ឃឹម​ទុកជា​មុន​ថា នៅ​ពេល​ក្រោយ​នឹង​ក្រាល​កៅស៊ូ​ទាំងអស់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ