ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់ថ្លាន់​មួយ​ក្បាល​អស់​ទីជម្រក​វារ​មក​លើ​ផ្លូវ​ឡើង​ឡូយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សត្វ​ពស់ថ្លាន់​ញី​មួយ​ក្បាល បន្ទាប់​ពី​នៅ​តាម​ទីវាល​ស្មៅ​ដី​ទំនេរ​កន្លែង​មួយ ត្រូវ​បាន​គេ​ចាក់​លុប​ដី​ជា​បន្ទាប់ ដើម្បី​សាងសង់​សំណង់​ផ្សេង​ៗ​ធ្វើ​ឲ្យ​សត្វ​ពស់ថ្លាន់​ញី​មួយ​ក្បាល​ខាងលើ​អស់​ទីជម្រក វារ​ចេញ​មក​តាម​ផ្លូវត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​នាំ​គ្នា​ចាប់​រក្សា​ទុកជា​បណ្តោះអាសន្ន​កាលពី​វេលា​ម៉ោង​២០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង…

រាជធានី​ភ្នំពេញ ៖ សត្វ​ពស់ថ្លាន់​ញី​មួយ​ក្បាល បន្ទាប់​ពី​នៅ​តាម​ទីវាល​ស្មៅ​ដី​ទំនេរ​កន្លែង​មួយ ត្រូវ​បាន​គេ​ចាក់​លុប​ដី​ជា​បន្ទាប់ ដើម្បី​សាងសង់​សំណង់​ផ្សេង​ៗ​ធ្វើ​ឲ្យ​សត្វ​ពស់ថ្លាន់​ញី​មួយ​ក្បាល​ខាងលើ​អស់​ទីជម្រក វារ​ចេញ​មក​តាម​ផ្លូវត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​នាំ​គ្នា​ចាប់​រក្សា​ទុកជា​បណ្តោះអាសន្ន​កាលពី​វេលា​ម៉ោង​២០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

សត្វ​ពស់ថ្លាន់​ញី​ខាងលើ ទម្ងន់​ជាង​១០​គីឡូក្រាម​ដោយសារ​អាណិត និង​រួមចំណែក​អភិរក្ស​សត្វព្រៃ ក្រោយ​ពី​កម្លាំង​ប្រជា​ការពារ​ល្បាត​ប្រទះ​ឃើញ នៅ​តាម​ផ្លូវ​ហើយ ចាប់​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​សាលា​ខណ្ឌ​តែ​ម្តង ។

ប្រជា​ការពារ​បាន​ឲ្យ​ដឹង​ថា ដោយសារ​ចំណុច​ខាងលើ ឬ​ជុំវិញ​ទីតាំង​ខាងលើ​ត្រូវ​បាន​គេ​ចាក់​លុប​ដី​សាងសង់​សំណង់​ផ្សេង​ៗ សង្ស័យ​សត្វ​ពស់ថ្លាន់​ញី​មួយ​ក្បាល​ខាងលើ​អស់​ទីជម្រក ទើប​វារ​ចេញ​មក​ក្រៅ​ឡើង​លើ​ផ្លូវ​បេតុង​ហើយ ដើម្បី​រួមចំណែក​រក្សា និង​អភិរក្ស​សត្វព្រៃ​ទើប​នាំ​គ្នា​សម្រេច​ចាប់​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​រង់ចាំ​ខាង​អង្គការ​អភិរក្ស​សត្វព្រៃ​មក​ទទួលយក​ទៅ​រក្សា​ទុក​កន្លែង​មាន​សុ​វត្តិភាព​ប្រសើរ​ជាង​ធ្លាក់​ទៅ​លើ​ជនខិលខូច​ដោយ​ប្រការ​ណាមួយ យក​ទៅ​ធ្វើ​ជា​ជំនួញ​ជួញដូរ​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ