ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​ឌុបគ្នា​ទៅ​បុក​​ម៉ូតូ​សណ្តោង​រទេះ​រួច​រេ​បុក​សង់​កូរ៉េ​ដួល​របួស​3នាក់

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​​ធ្ងន់​​និង​២នាក់​ទៀត​រង​របួស​ស្រាល​ក្នុង​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​ខណៈ​​ដែល​ពួកគេ​​ជិះម៉ូតូ​សេ​១២៥​​មួយ​គ្រឿង​ឌុប​គ្នា​​ក្នុង​​ល្បឿន​លឿន​ ហើយ​ជ្រុល​ទៅបុក​ម៉ូតូ​សណ្តោង​​​រទេះ​មួយ​​គ្រឿង​ពេញ​ទំហឹង​​រួច​​បន្ត​ទៅ​​បុក​ម៉ូតូ​សង់កូរ៉េ​ ​មួយគ្រឿង​​ទៀត ​បណ្ដាល​ឲ្យដួល​​បោក​​ទៅ​លើ​ថ្នល់​រង​របួស​តែម្ដង ។ ឧប្បត្តិហេតុ​​នេះ​​កើត​ឡើង កាលពី​វេលា​

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​​ធ្ងន់​​និង​២នាក់​ទៀត​រង​របួស​ស្រាល​ក្នុង​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​ខណៈ​​ដែល​ពួកគេ​​ជិះម៉ូតូ​សេ​១២៥​​មួយ​គ្រឿង​ឌុប​គ្នា​​ក្នុង​​ល្បឿន​លឿន​ ហើយ​ជ្រុល​ទៅបុក​ម៉ូតូ​សណ្តោង​​​រទេះ​មួយ​​គ្រឿង​ពេញ​ទំហឹង​​រួច​​បន្ត​ទៅ​​បុក​ម៉ូតូ​សង់កូរ៉េ​ ​មួយគ្រឿង​​ទៀត ​បណ្ដាល​ឲ្យដួល​​បោក​​ទៅ​លើ​ថ្នល់​រង​របួស​តែម្ដង ។ ឧប្បត្តិហេតុ​​នេះ​​កើត​ឡើង កាលពី​វេលា​ម៉ោង៧​​ព្រឹកថ្ងៃទី​​១៤​ វិច្ឆិកា​ ​នៅ​លើកំណាត់​ផ្លូវ​លេខ​២១៧​ ត្រង់ចំណុច​​ភូមិ​​សំបួរ​ សង្កាត់ដង្កោ​ ខណ្ឌ​ដង្កោ ​។

បុរស​រង​គ្រោះ​ត្រូវ​បាន​គេស្គាល់ឈ្មោះ​ ម៉ី  ​ជីវ៉េត​ ​អាយុ៣០ឆ្នាំ​ មានទីលំ​សង្កាត់​បឹង​កេង​កង​២​ ខណ្ឌចំការ​​មន​​ ជិះម៉ូតូម៉ាកសេ​​១២៥​ ស៊េរី​២០១២​ ពណ៌ខ្មៅ​ ។​ ដោយ​ឡែក​ភាគីម្ខាងទៀត​ ​គឺម៉ូតូ​សណ្ដោង​​រទេះ​មិន​ត្រូវ​បាន​គេ​​ស្គាល់​ឈ្មោះ​អ្នក​បើកបរ​ទេ​ ឯម៉ូតូ​​​សង់​កូរ៉េ ពណ៌ក្រហម​ បើក​បរ​​ដោយ​បុរសម្នាក់​ឈ្មោះសំ​ វុធ​ ​អាយុ​៣០​ឆ្នាំ​​មាន​​​ទីលំនៅ​​ភូមិក្រាំង​ធំ​ ឃុំលំពង​​ ស្រុក​​បាទី​ ខេត្ត​​តាកែវ​ ​បុរស​នេះ​មិន​បាន​រង​របួស​ទេ ។   

តាមប្រភពព៌ត័មាន​បាន​ឲ្យដឹងថា ​មុន​ពេល​កើត​ហេតុ​គេបាន​​​ឃើញ​ភាគី​ទាំង​សង​​ខាង​ បើក​បរ​​ធ្វើដំណើរ​ក្នុងទិសដៅបញ្រ្ចាស​គ្នា​ដោយ​​ម៉ូតូ​ សេ១២៥​ជិះគ្នា៣​នាក់​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពីជើងទៅត្បូង​​ ដែលតាម​ការ​អះ​អាង​ពីក្រុម​គ្រួសារ​ថា​ ​ពួក​គេទៅចូល​រួម​​បុណ្យ​​កឋិន​​​នៅ​ខេត្តតាកែវ ។​ ដោយ​ឡែក​ភាគីម្ខាង​ទៀត​ គឺម៉ូតូ​សណ្ដោង​រទេះ​ និង​ម៉ូតូ​សង់​កូរ៉េបើក​​បរ​ក្នុង​ទិស​​ដៅពី​ត្បូង​ទៅ​ជើង ។ លុះ​ទៅ​ដល់​​​ចំណុច​កើត​ហេតុ​ម៉ូតូ​​សេ​១២៥នោះ​​បាន​បុករះ​ជាមួយ​ម៉ូតូ​សណ្ដោងរ​ទេះ​​ដឹក​​សម្ភារ​ធ្វើ​​សំណង់​ចំកង់​រទេះ​ផ្នែក​ខាង​ឆ្វេង​ពេញ​ទំហឹង​​រួច​ជ្រុល​ទៅបុក​ជា​មួយម៉ូតូ​​សង់​កូរ៉េមួយ​គ្រឿង​ទៀត​ ​​បណ្តាល​ដួល​បោក​ទៅ​លើ​ថ្នល់​​រង​របួស​ធ្ងន់​ម្នាក់​​​-ស្រាល​ម្នាក់​​​​​ហើយ​​ត្រូវ​បាន​គេ​​នាំ​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗដែរ ​។

ចំណែក​ម៉ូតូ​​​សេ​១២៥ ម៉ូតូសណ្ដោងរទេះ និង​​ម៉ូតូសង់កូរ៉េ​ ត្រូវបាន​​សមត្ថកិច្ច​​នាំ​យក​​ទៅ​រក្សា​ទុក​​នៅអធិការ​ដ្ឋាន​ខណ្ឌដង្កោ​ ​រង់​ចាំ​​ដោះ​ស្រាយ​តាមផ្លូវច្បាប់ ៕​