ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​ទូរស័ព្ទ​បាត់ ចាប់​បាន​តែ​ម៉ូតូ​ចោរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​កង​រាជ​អាវ​ធ​ហ្ថ​ខណ្ឌដូនពេញ បាន​ធ្វើការ​ដកហូត​ម៉ូតូ​ស៊េរី​ថ្មី​ម៉ាក​ហុងដា C១២៥ ឆ្នាំ​២០១៨ យក​មក​រក្សា​ទុក ក្រោយ​ពី​បុរស​ជា​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ទៅ​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ​ម៉ាក iPhone7 plus…

រាជធានី​ភ្នំពេញ ៖ កម្លាំង​កង​រាជ​អាវ​ធ​ហ្ថ​ខណ្ឌដូនពេញ បាន​ធ្វើការ​ដកហូត​ម៉ូតូ​ស៊េរី​ថ្មី​ម៉ាក​ហុងដា C១២៥ ឆ្នាំ​២០១៨ យក​មក​រក្សា​ទុក ក្រោយ​ពី​បុរស​ជា​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ទៅ​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ​ម៉ាក iPhone7 plus មួយ​គ្រឿង​ពី​ហាង​លក់​ខោអាវ​មួយ​កន្លែង ហើយ​ត្រូវ​បាន​ស្ត្រី​ជា​ជន​រង​គ្រោះ​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ iCloud ប្រទះ​ឃើញ​តែ​ម៉ូតូ​យក​ទៅ​បញ្ឈរ​ទុក​ចោល​នៅ​ខាង​មុខ​ផ្ទះ​មួយ​កន្លែង ។

ហេតុការណ៍​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​0២ រសៀល ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ខាង​មុខ​ផ្ទះ​គ្មា​លេខ ច្រក​ឌឿងហែម ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។ តាម​ប្រ​ភ​ព័ត៌មាន​ពី​បុរស​ម្នាក់​បាន​អះអាង​ថា ប្អូនស្រី​របស់​គាត់​មានឈ្មោះ អា​ម៉ី អាយុ​២៣​ឆ្នាំ មុខរបរ​លក់​ខោអាវ មាន​ទីលំនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ខណ្ឌទួលគោក ។ មុន​ពេល​កើតហេតុ ប្អូនស្រី​របស់​គាត់​បាន​ទុក​ទូរស័ព្ទ​ម៉ាក iPhone7 plus ពណ៌​ខ្មៅ​មួយ​គ្រឿង​នៅ​លើ​ខោអាវ ដែល​នាង​ដាក់​លក់​ក្នុង​ហាង ពេល​នោះ​នាង​ក៏​បាន​ចូល​ទៅ​ក្នុងផ្ទះ ពេល​ដើរ​ចេញ​មក​ក្រៅ​វិញ ក៏​ស្រាប់តែ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១GS-៨៦៧០ មួយ​គ្រឿង លួច​យក​ទូរស័ព្ទ​ដៃ​របស់​នាង រួច​ហើយ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយ​ទូរស័ព្ទ​ដៃ​របស់​នាង​មាន​ភ្ជាប់​ប្រព័ន្ធ iCloud និង​ចាំ​ស្លាក​លេខ​ម៉ូតូ​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​នោះ នាង​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​នៅ​ចំណុច​ខាងលើ ហើយ​ក៏​ប្តឹង​កម្លាំង​អាវុធហត្ថ​ដែល​នៅ​ក្បែរ​នោះ​ឲ្យ​ជួយ​តាម​រក ហើយ​ឃើញ​តែ​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព ចំណែកឯ​បុរស​ជា​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​ដកហូត​យក​ម៉ូតូ​ស៊េរី​ឆ្នាំ​២០១៨ ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​យក​មក​រក្សា​ទុក និង​នាំ​ស្ត្រី​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​យក​មក​ធ្វើការ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕
https://youtu.be/l6OMecqJoNg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ