ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​អាយុ​៦​ឆ្នាំ​សោះ រក​លុយ​បាន​១១​លាន​ដុល្លារ ធ្វើ​ម៉េច​ទៅ​នៀក

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់ ដែល​ជា​ម្ចាស់​គណនេយ្យ Youtube ឈ្មោះ…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់ ដែល​ជា​ម្ចាស់​គណនេយ្យ Youtube ឈ្មោះ Ryan Toys Review អាច​រក​ចំណូល​បាន​១១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ពី​ការ​បង្ហោះ​វី​ដេ​អូ​របស់​ខ្លួន​។

Ryan បាន​ជាប់​នៅ​ក្នុង​តារាង Youtuber ទាំង​១០ ដែល​អាច​រក​លុយ​បាន​ច្រើន​ជាងគេ​ប្រចាំឆ្នាំ​២០១៧​។ ដោយ​ឈរ​ក្នុង​លំដាប់​ទី​៨ Ryan បាន​បង្ហោះ​វី​ដេ​អូ​របស់​ខ្លួន​លេង​បាយឡុកបាយឡ​ជា​លើក​ដំបូង​នៅ​ខែមីនា ឆ្នាំ​២០១៥​។ មុន​ដំបូង​ឡើយ គេ​មិនសូវ​ជា​ស្គាល់ Ryan ប៉ុន្មាន​ទេ​។ តែ​ក្រោយមក អ្នក​ដែល Subscribe កើនឡើង​ដល់​ទៅ​១០​លាន​នាក់​។

ថ្វី​ត្បិត​តែ​គណនេយ្យ​នោះ​ដាក់​ឈ្មោះ​របស់ Ryan តែ​ម្តាយ​របស់​គេ​ទេ ជា​អ្នក​ចាត់ចែង​ធ្វើ​វី​ដេ​អូ​។ នាង​គឺជា​អ្នក​ថត ហើយ​កាត់ត​គ្រប់យ៉ាង​។ Ryan គ្រាន់តែ​ធ្វើ​ជា​អ្នក​ចេញ​មុខ​នៅ​ក្នុង​វី​ដេ​អូ​នោះ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា ទៅ​ថ្ងៃ​អនាគត Ryan អាច​នឹង​ឈប់​ថត​វី​ដេ​អូ​បង្ហាញ​ពី​បាយឡុកបាយឡ​តទៅ​ទៀត ព្រោះថា គេ​នឹង​ធំ​លូតលាស់​។ ម្តាយ​របស់​គេ​បង្ហើប​ថា វី​ដេ​អូ​ទាក់ទង​នឹង​របស់​ក្មេង​លេង អាច​នឹង​លែង​មាននៅ​ពេល​ដែល Ryan អស់ចំណង់​ក្នុង​ការ​លេង​វា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ