ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន ព្រមាន​​សហ​រដ្ឋ​អា​មេ​រិ​ក

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន អះអាង​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ថា ការ​វាយប្រហារ​ខាង​យោធា​របស់​អា​មេ​រិ​ក​នៅ​កូរ៉េ​ខាងជើង​នឹង​នាំ​ឱ្យ​មាន​ផលវិបាក​ប្រកបដោយ​គ្រោះ​មហន្តរាយ​នានា ហើយ​សង្ឃឹមថា…

ប្រទេស​រុ​ស្ស៊ី​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន អះអាង​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ថា ការ​វាយប្រហារ​ខាង​យោធា​របស់​អា​មេ​រិ​ក​នៅ​កូរ៉េ​ខាងជើង​នឹង​នាំ​ឱ្យ​មាន​ផលវិបាក​ប្រកបដោយ​គ្រោះ​មហន្តរាយ​នានា ហើយ​សង្ឃឹមថា អាច​ធ្វើការ​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក ដើម្បី​ស្វែងរក​ដំណោះស្រាយ​មួយ​ចំពោះ​វិបត្តិ​កូរ៉េ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ប្រពៃណី​មួយ​នាចុងឆ្នាំ​ប្រធានាធិបតី​រុ​ស្ស៊ី​គូសបញ្ជាក់​ថា ប្រទេស​របស់​លោក​ពុំ​ទទួលស្គាល់​លក្ខន្តិកៈ​មហាអំណាច​នុយក្លេអ៊ែរ ដែល​ទាមទារ​ដោយ​របប​កូរ៉េ​ខាង​ជើង​ឡើយ ។

ទោះបី​យ៉ាងណា លោក​ថា ការ​ផ្តួចផ្តើម​គំនិត​ជា​ច្រើន​របស់​អាមេ​រិ​ក​ចាត់ទុកជា​ការ​បង្កហេតុ​សម្រាប់​កូរ៉េ​ខាងជើង ដោយ​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​ឆ្នាំ​២០០៥ ដែល​គ្រោង​កម្រិត​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ។ លោក​មាន​ប្រសាសន៍​ថា យើង​គិត​ថា ភាគី​ទាំង​២​ត្រូវ​បញ្ឈប់​បំពុល​សភាពការណ៍ ។

កូរ៉េ​ខាងជើង​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​១៤ ធ្នូ ថា ខ្លួន​នឹង​ចាត់វិធានការ​ស្វ័យការពារ​ដោយ​គ្មាន​ត្រា​ប្រណី​នានា ប្រសិនបើ​សហរដ្ឋអាមេរិក​អនុវត្ត​ការ​ហ៊ុម​ព័ទ្ធ​ខាងជើង​ទឹក ដែល​នឹង​ចាត់​ទុក​ថាជា «​អំពើ​នៃ​សង្គ្រាម​» មួយ ។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA បាន​ផ្សាយ​សេចក្តីថ្លែងការណ៍​មួយ
របស់​​អ្នកនាំពាក្យ​ក្រសួងការបរទេស​ដែល​និយាយ​ថា ការ​ហ៊ុម​ព័ទ្ធ​ខាងជើង​ទឹកនឹង​ជា​ការ​រំលោភ​បំពាន​ជាក់ស្តែង​មួយ​ដល់​អធិបតេយ្យភាព និង​ភាព​ថ្លៃថ្នូរ​របស់​កូរ៉េ​ខាងជើង។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កំពុង​តែ​ចាត់​វិធាន​ការ​យ៉ាង​គ្រោះថ្នាក់​បំផុត​មួយ​ឆ្ពោះទៅ​រក​សង្គ្រាម​នុយក្លេអ៊ែរ ដោយ​ចង់​ធ្វើការ​ហ៊ុម​ព័ទ្ធ​បែប​នេះ ។ ប្រសិនបើ​សហរដ្ឋ​អា​េ​ម​រិ​ក និង​បណ្តា​ដៃគូ​ប៉ុនប៉ង​អនុវត្ត​ការ​ហ៊ុម​ព័ទ្ធ​ខាង
ជើង​ទឹក​ប្រឆាំង​ប្រទេស​យើង នោះ​យើង​នឹង​ចាត់​ទុក​ថា វា​ជា​អំពើ​នៃ​សង្គ្រាម​មួយ ហើយ
យើង​នឹង​តបត​វិញ​តាម​រយៈ​បណ្តា​វិធានការ​ស្វ័យការពារ​ដោយ​គ្មាន​ការ​ត្រា​ប្រណី​ដូច​ដែល​យើង​ធ្លាប់​បាន​និយាយ​ជា​ច្រើន​លើក​រួច​មក​ហើយ ។

ក្រុង​ប៉េ​កាំ​ង និង​ក្រុង​សេ​អ៊ូ​ល​ថា គ្មាន​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ​ប្រធានា​ធិប​តី​ចិន លោក​ស៊ី ជី​ន​ពីង និង​សម​ភាគី​កូរ៉េ​ខាងត្បូង លោក MOON JAE IN អះអាង​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ថា មេដឹកនាំ​ទាំង​២​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​សង្គ្រាម​មួយ​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ ។

យោង​តាម YONHAP ថា ប្រទេស​ទាំង​២​នឹង​រួម​សហការ​គ្នា​ក្នុង​ការ​អនុវត្ត​បណ្តា​ទណ្ឌ​កម្ម និង​ក្នុង​ការ​គាបសង្កត់​កូរ៉េ​ខាងជើង ។ លោក​ស៊ី ជី​ន​ពីង ដែល​ជួប​ជាមួយ​ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង​នៅ​ក្រុង​ប៉េ​កាំ​ង ក៏​ថ្លែង​ដែរ​ថា ទិស​ដៅ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ត្រូវ​តែ​រក្សា​ទុក ហើយ​សង្គ្រាម និង​ភាព​ជ្រួលច្របល់​ពុំ​ត្រូវ​ឱ្យ​មាន​ឡើយ ។ បញ្ហា​ឧប​ទ្វីប​កូរ៉េ​ទីបំផុត​ត្រូវ​តែ​ដោះស្រាយ​តាម​រយៈ​ការ​ចរចា និង​ការពិគ្រោះ​ពិភាក្សា​គ្នា ។

ចំណែក​ប្រធានាធិបតី​រុ​ស្ស៊ី​វិញ​និយាយ​ថា លោក​សង្ឃឹម​អាច​ធ្វើការ​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក​ដើម្បី​ស្វែងរក​ដំណោះស្រាយ​មួយ​ចំពោះ​វិបត្តិ​កូរ៉េ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ