ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​រងគ្រោះ​ដោយ​អគ្គីភ័យ​ឆេះ​បន្ទប់​ស្តុកស្បង់​ចីវរ​​​ទទួល​អំណោយ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សាលា​ចំណេះទូទៅ​ឯកជន​​សំពៅ​មាស​ នាព្រឹក​ថ្ងៃទី​​២១ មករា ​បាន​នាំអំណោយរបស់​​​បុគ្គលិក​​និង​សិស្សា​នុសិស្ស​​ចំនួន​​១.១៨៧.៦០០​រៀល ទៅឧបត្ថម្ភ​ដល់​គ្រួសារ​​​អ្នក​ស្រី​​សរ សុខខេង​ ​ជាអាជីវករ​លក់​ស្បង់​ចីវរ​​​នៅ​ផ្សារ​​អូរឫស្សី​​ដែល​រងគ្រោះ​ដោយ​អគ្គី​​ភ័យ​​កាលពី​ព្រឹក​​ថ្ងៃទី​១២ ខែមករា ។ ពិធី​ប្រគល់​-​ទទួល​អំណោយ​នេះ​ បាន​រៀបចំ​ឡើង​នៅ​សាល​ប្រជុំ​​សាលា​ចំណេះ​​ទូទៅ​ឯកជន​​សំពៅ​មាស ស្ថិត​នៅ​​ក្រោយ​វត្ត​​សំពៅ​មាស​ ក្នុង​ខណ្ឌ​​៧

រាជធានីភ្នំពេញ ៖ សាលា​ចំណេះទូទៅ​ឯកជន​​សំពៅ​មាស​ នាព្រឹក​ថ្ងៃទី​​២១ មករា ​បាន​នាំអំណោយរបស់​​​បុគ្គលិក​​និង​សិស្សា​នុសិស្ស​​ចំនួន​​១.១៨៧.៦០០​រៀល ទៅឧបត្ថម្ភ​ដល់​គ្រួសារ​​​អ្នក​ស្រី​​សរ សុខខេង​ ​ជាអាជីវករ​លក់​ស្បង់​ចីវរ​​​នៅ​ផ្សារ​​អូរឫស្សី​​ដែល​រងគ្រោះ​ដោយ​អគ្គី​​ភ័យ​​កាលពី​ព្រឹក​​ថ្ងៃទី​១២ ខែមករា ។ ពិធី​ប្រគល់​-​ទទួល​អំណោយ​នេះ​ បាន​រៀបចំ​ឡើង​នៅ​សាល​ប្រជុំ​​សាលា​ចំណេះ​​ទូទៅ​ឯកជន​​សំពៅ​មាស ស្ថិត​នៅ​​ក្រោយ​វត្ត​​សំពៅ​មាស​ ក្នុង​ខណ្ឌ​​៧​មករា ។

កញ្ញា​ម៉េត សុគន្ធារ័ត្ន​ នាយិកា​រង និង​ជា​​តំណាង​​លោក​នាយក​សាលា​បាន​ឱ្យ​ដឹងថា អំណោយ​ដែល​​ប្រគល់​ឱ្យ​ដល់​គ្រួសារ​​ជនរង​គ្រោះ​នៅពេល​​នេះមាន​​ចំនួន​១.១៨៧.៦០០​រៀល​ ​ជាអំណោយ​បានមកពី​ការ​ចូលរួម​របស់​បុគ្គលិក​និង​សិស្សា​នុសិស្ស​​សាលា​ចំណេះ​​ទូទៅ​ឯកជន​សំពៅ​មាស ។ ក្រៅពី​នេះ លោក​នាយក​សាលា​ក៏​បាន​ផ្តល់​ជាអំណោយ​អាហា​រូបករណ៍​​​១០០% ដល់​កូន​ស្រី​ទាំងពីរ​នាក់​របស់​ម្ចាស់​ផ្ទះ​រង​គ្រោះ​សិក្សា​រយៈពេល​១ឆ្នាំ​​ដោយ​មិនគិតថ្លៃ​​ផង​ដែរ ។​

កញ្ញា​​ម៉េត សុគន្ធារ័ត្ន​ បាន​ឱ្យ​ដឹង​ទៀតថា​​ កន្លង​មក​សាលា​ចំណេះ​ទូទៅ​​ឯកជន​​សំពៅ​មាស​តែង​តែ​​ចូលរួម​​ផ្នែក​មនុស្ស​ធម៌ ដោយ​​​ផ្តល់​ជា​អំណោយ​ដល់​​ជនរងគ្រោះ​​​ផ្សេងៗ​ ជា​ពិសេស​​ជួយ​ដល់​ក្រុម​គ្រួសារ​​ជនរងគ្រោះដែល​មាន​​កូន​សិក្សា​នៅ​​សាលា​​នេះ​ ។ ទោះបីជា​អំណោយ​​ទាំង​នេះ​តិច​តួច​ក្តី​ តែជាទឹក​ចិត្ត​​ស្មោះ​សរ​និង​​ជាការ​ចូលរួម​ជួយ​​សំរួល​ការ​លំបាក​​ពីសំណាក់​លោក​នាយក​សាលា​​​ បុគ្គលិកសិក្សា​ និង​សិស្សា​នុសិស្ស​ដែល​បាន​រួម​គ្នា​ជួយ​ដល់​ជនរងគ្រោះ​​ ។ កញ្ញា​​​នាយិកា​រង​បាន​​បញ្ជាក់​ទៀត​ថា អំណោយ​​​ជា​អាហា​រូប​ករណ៍​របស់​សាលា​សំរាប់​កូន​ទាំងពីរ​​របស់​ម្ចាស់ផ្ទះ​រង​គ្រោះ​​សិក្សា​​រយៈពេល​១ឆ្នាំ​គិត​ជាប្រាក់​ចំនួន​២.៦៤០.០០០​រៀល រួម​នឹង​អំណោយ​​​របស់​បុគ្គលិក​​និងសិស្សា​នុសិស្ស​​ចំនួន​១.១៨៧.៦០០​រៀល​​ សរុប​មាន​​ចំនួន​៣.៨២៧.​៦០០​រៀល ។

អ្នក​ស្រី​សរ សុខ​ខេង អាយុ​​៣៦ឆ្នាំ ស្នាក់​នៅ​​ផ្ទះ​ជួល​លេខ​១០៨E1 ​ផ្លូវ​លេខ​១៨២​ សង្កាត់​​បឹងព្រលឹត ខណ្ឌ​៧​មករា ​បាន​ឱ្យ​ដឹងថា កាលពី​វេលា​ម៉ោង​​១០​និង​៤០នាទី​ព្រឹក​ថ្ងៃទី​១២ ​មករា ​គ្រោះអគ្គីភ័យ​បាន​ឆាប​ឆេះ​​​ផ្ទះជួល​​​របស់​គាត់​​បណ្តាល​ឱ្យ​អីវ៉ាន់​ស្បង់​ចីវរ​របស់​គាត់​​គិតជា​ទឹក​ប្រាក់​ជាង​៣ម៉ឺន​ដុល្លារ​ ត្រូវ​ភ្លើង​​ឆេះម៉ដ្ឋ​ហើយ​​ត្រូវ​​សង​គេ​ទៀត ។ អ្នកស្រី​​បាន​លើក​ដៃ​​​សំពះ​ថ្លែង​អំណរគុណ​ដល់​លោក​​នាយក​សាលា​ នាយិកា​រង គណៈ​​គ្រប់​គ្រង ​​​បុគ្គលិក និង​សិស្សា​នុសិស្ស សាលា​ចំណេះ​ទូទៅ​​ឯកជន​​សំពៅ​មាស ដែល​បាន​ផ្តល់​​ជាអំណោយ​​ដើម្បី​​ជួយ​សំរួល​ការ​លំបាក​ដល់​ក្រុម​​គ្រួសារ​​អ្នក​ស្រី​ ជាងនេះ​ទៀត​បាន​ផ្តល់​អំណោយ​ជា​​​អាហារូបករណ៍​​ឱ្យ​កូន​អ្នក​ស្រី​ទាំង២​នាក់​សិក្សា​រយៈពេល​​១ឆ្នាំ​ទៀតផង​ ។ គួរ​បញ្ជាក់​​​ថា សាលា​ចំណេះ​ទូទៅ​ឯកជន​​សំពៅ​មាស​​ជា​សាលា​ឯកជន​មួយ​ដែល​បាន​បង្កើត​​​​មុន​គេនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយធ្វើ​ការ​​​បណ្តុះ​បណ្តាល​ពី​ថ្នាក់​​មត្តេយ្យ​​ដល់​ថ្នាក់​ទី១២ និង​បាន​​ចូលរួមចំណែក​​ក្នុង​សកម្ម​ភាព​សង្គម​យ៉ាងច្រើន​ផងដែរ​ ៕