ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មានឈ្មោះ «​មេម៉ាយ​» ក៏​តារា​ស្រី​រូប​នេះ​មិន​ខ្វះ​ទីផ្សារ​នោះ​ទេ

6 ឆ្នាំ មុន

តារា​សម្តែង​ស្រី​ថៃ​ដែល​មាន​រូប​សម្រស់​ស្រស់​សោភា ហើយ​​ទើបតែ​លែងលះ​ស្វាមី​ក្តៅៗ នោះ​គឺ​អ្នក​នាង ភីង​គី សា​វី​កា (Pinky Savika) បាន​វិល​ត្រឡប់​មក​ឧស្សាហកម្ម​កំសាន្ត​របស់​ថៃ​វិញ​ភ្លាម ក៏មាន​ទីផ្សារ​សម្តែង​ភ្លែត​។ ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ថា…

តារា​សម្តែង​ស្រី​ថៃ​ដែល​មាន​រូប​សម្រស់​ស្រស់​សោភា ហើយ​​ទើបតែ​លែងលះ​ស្វាមី​ក្តៅៗ នោះ​គឺ​អ្នក​នាង ភីង​គី សា​វី​កា (Pinky Savika) បាន​វិល​ត្រឡប់​មក​ឧស្សាហកម្ម​កំសាន្ត​របស់​ថៃ​វិញ​ភ្លាម ក៏មាន​ទីផ្សារ​សម្តែង​ភ្លែត​។

ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ថា បន្ទាប់​ពី​លែងលះ​ស្វាមី ​គឺ​លោក Peth Itthi ហើយ​វិល​​មក​ការ​សម្តែង​វិញ អ្នក​នាង ភីង​គី បាន​ដើរតួ​សម្តែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍ «Krugn Gum» ដែល​ផលិត​ដោយ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ ៧ ថៃ​ ដែល​នាង​ធ្លាប់​ជ្រកកោន​ពី​មុន​មក​។

ជាមួយ​គ្នា​នោះ​ផង​ដែរ ក៏​មានការ​បញ្ជាក់​មួយទៀត​ថា តារា​សម្តែង​ស្រី​ថៃ​រូប​នេះ​ក៏​បាន​ដើរតួ​សម្តែង​សំខាន់​ក្នុង​រឿង Poot Pissawas ដែល​ផលិត​ដោយ​ផលិតករ Tye Nattapol និង​គ្រោង​ចាក់​ប​ញ្ជាំ​ង​នៅ​ស្ថានីយទូរទស្សន៍ One 31 Channel ផង​ដែរ​។

ពិតជា​មិនធម្មតា​មែន​! ស្រី​ស្អាត ​និង​មាន​ទេព​កោសល្យ​ពិតជា​មិន​ខ្វះ​ទីផ្សារ​មែន​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ