ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! តារា​ល្បី​ៗ​ហូ​លី​វូ​ដ​ជា​ច្រើន​នាក់​ត្រូវ​បាន​ចោទប្រកាន់​រឿង «​អ​សីលធម៌​ផ្លូវភេទ​» ចុះ​នៅ​ខ្មែរ​វិញ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ នៅ​ក្នុង​ពិភព​សិ​ល្បៈ​ហូ​លី​វូ​ដ តារា​ប្រុស​ជា​ច្រើន រួម​ទាំង​អ្នកដឹកនាំ​រឿង​លំដាប់​ជួរ​មុខជា​ច្រើន​រូប​ត្រូវ​បាន​ចោទប្រកាន់​រឿង​ប្រព្រឹត្តិ អំពើ​អ​សីលធម៌​ផ្លូវភេទ ។ ក្រោយ​កា​រស៊ើប​អង្កេត អ្នកដឹកនាំ​រឿង ​និង​តារា​សម្តែង​ខ្លះ​ត្រូវ​បណ្តេញ​ចេញពី​ការងារ​ដោយ​សារ​តែ​ការ​ប្រព្រឹត្តិ​អំពើ​បៀតបៀន​ស្ត្រី​អ្នក​សម្តែង​…

រាជធានី​ភ្នំពេញ​ ៖ នៅ​ក្នុង​ពិភព​សិ​ល្បៈ​ហូ​លី​វូ​ដ តារា​ប្រុស​ជា​ច្រើន រួម​ទាំង​អ្នកដឹកនាំ​រឿង​លំដាប់​ជួរ​មុខជា​ច្រើន​រូប​ត្រូវ​បាន​ចោទប្រកាន់​រឿង​ប្រព្រឹត្តិ អំពើ​អ​សីលធម៌​ផ្លូវភេទ ។

ក្រោយ​កា​រស៊ើប​អង្កេត អ្នកដឹកនាំ​រឿង ​និង​តារា​សម្តែង​ខ្លះ​ត្រូវ​បណ្តេញ​ចេញពី​ការងារ​ដោយ​សារ​តែ​ការ​ប្រព្រឹត្តិ​អំពើ​បៀតបៀន​ស្ត្រី​អ្នក​សម្តែង​ ក៏​ដូច​ជា​អ្នក​ផាត់មុខ​របស់​ខ្លួន​។

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​បែប​នេះ មិនមែន​កើត​មាននៅ​តែ​ហូ​លី​វូ​ដ​ទេ នៅ​ប្រទេស​កូ​រ៉​វិញ​ក៏​ជោកជាំ​ទៅ​ដោយ​រឿងអាស្រូវ​បែប​នេះ ដែល​មាន​ករណី​ខ្លះ​តារាចម្រៀង​ ឬ​តារា​សម្តែង​ស្រី​បាន​ធ្វើ​អត្តឃាត ដោយ​មិន​អាច​ទ្រាំទ្រ​នឹង​សម្ពាធ​ផ្លូវចិត្ត​ផ្តើម​ចេញពី​ការ​បៀត​បៀន​មិន​ឈប់​មិន​ឈរ​ពី​ម្ចាស់​ផលិតកម្ម ឬ​អ្នកដឹកនាំ​រឿង​ជាដើម ។

ខាងក្រោម​នេះ ​គឺជា​ឥស្សរជន​ក្នុង​ហូ​លី​វូ​ដដែល​ពើបប្រទះ ឬ​ក៏​ត្រូវ​បាន​រក​ឃើញ​ថា​ប្រព្រឹត្តិ​អំពើ«​អ​សីលធម៌​ផ្លូវភេទ​» ៖

១- លោក Harvey Weinstein ៖ អ្នក​ផលិត​ខ្សែភាពយន្ត​ដែល​មាន​ឥទ្ធិពល​ខ្លាំង​រូប​នេះ ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ បំពាន ឬ​រំខាន​យាយី​ស្ត្រី​រាប់​សិប​នាក់​ រួម​មាន​មាន Rose McGowan, Ashley Judd, Lupita Nyong’o និង Paz de la Huerta ។ ជា​លទ្ធ​ផល​គាត់​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្រុមហ៊ុន​របស់​គាត់​ ហើយ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សាលា​ផង​ដែរ​។

២- លោក David Blaine៖ ប៉ូ​លិសបាន​បើក​កា​រស៊ើប​អង្កេត​ទៅ​ការ​អះអាង​របស់​នាង Natasha Prince ដែល​ចោទប្រកាន់​តារា​រូប​នេះ​រឿង​បៀតបៀន​ផ្លូវភេទ​។ យ៉ាងណាមិញ​លោក Marty Singer ដែល​ជា​មេធាវី​របស់​លោក Blaine បាន​និយាយ​ថា ​កូនក្តី​របស់​លោក​​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។

៣- លោក James Toback៖ ផលិតករ​រូប​នេះ​រង​ការ​ចោទប្រកាន់​ដោយ​តារា​ៗ ​និង​នារី​ភេទ​ជិត ៤០​នាក់​រឿង​បៀតបៀន​កេរ្តិ៍​ភេទ​។

៤- លោក Kevin Spacey

៥- លោក Andy Dick៖ តារា​កំប្លែង​ដ៏​ល្បី​រូប​នេះ​ត្រូវ​បាន​បណ្តេញ​ចេញពី​ការងារ​ដោយ​សារ​បៀតបៀន​និង​បំពាន​ផ្លូវភេទ​នារី​ៗ​។

៦- លោក Dustin Hoffman៖ ផលិតករ​រូប​នេះ​ត្រូវ​រង​ការ​ចោទប្រកាន់​រឿង អ​សីលធម៌​ផ្លូវភេទ លើ​ជំនួយការ​របស់​លោក​ផង​ដែរ ។

យ៉ាងណាមិញ នៅ​មាន​ផលិតករ​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​ដែល​បាន​រង​ការ​ចោទប្រកាន់ ដែល​​យើង​នឹង​ធ្វើការ​ផ្សាយ​បន្ត​នៅ​លេខ​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ