ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ចិញ្ចឹម​មួយ​ជីវិត​?

6 ឆ្នាំ មុន
  • ភ្នំពេញ

មេ​ខ្មែរក្រហម​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​…​ មានសំណាង​មហាសំណាង​…​ បាន​តុលាការអន្តរជាតិ​ហៅ​សាលាក្តី​ខ្មែរក្រហម​បើក​សវនាការ​យ៉ាង​ប៉ក់​ល្វើយ​…​អាច​មានជីវិត​រស់នៅ​រហូត​ដល់​អស់​ដោយ​ខ្លួនឯង​…​ស៊ី​ដេក ដេកស៊ី​យ៉ាង​ត្រជាក់​មេជើង​…​។ សកម្មភាព​នៃ​ព្រឹត្តិការណ៍​កាត់ទោស​…​ដោយសារ​តែ​ចង់ឱ្យ​ប្រជាជាតិ​កម្ពុជា​ទទួល​បាន​យុត្តិធម៌​ប្រចាំ​ប្រវត្តិសាស្ត្រ​…​ព្រោះ​មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​សម្លាប់​មនុស្ស​រាប់​លាន​នាក់​…​យ៉ាង​ហោច​ជាង​២​លាន​នាក់​ដែរ​…​។ ព្រោះតែ​មាន​ពាក្យ​ដើម្បី​យុត្តិធម៌​…​បានជា​ទុក​មេដឹកនាំ​កំពូល​សម្លាប់​មនុស្ស​…​ឱ្យ​នៅ​មានជីវិត​…​ដេកស៊ី ស៊ី​ដេក​យ៉ាង​មហាប្រសើរ​…​អស់ទាស់ ។ អ្នកមាន​ជីវិត​រស់នៅ​ពី​របប​វាល​ពិឃាដ​…​ពេល​នឹកឃើញ​ម្តង​ៗ…​ចេះ​តែ​ឆ្ងល់​…​។ នឹកឃើញ​សាច់ញាតិ​បាត់បង់​ជីវិត​…​នឹក​ឡើង​ឈឺចាប់​បំផុត​…​ខឹង​បំផុត​រហូត​ដល់​ខ្លះ​ធ្លាយ​ពាក្យ​ថា​…​ទុក​ជីវិត​មេ​ខ្មែរក្រហម​លើស​ពី​តិរច្ឆាន​នេះ​ចិញ្ចឹម​ដល់​ពេល​ណា​ទៀត…

មេ​ខ្មែរក្រហម​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​…​ មានសំណាង​មហាសំណាង​…​ បាន​តុលាការអន្តរជាតិ​ហៅ​សាលាក្តី​ខ្មែរក្រហម​បើក​សវនាការ​យ៉ាង​ប៉ក់​ល្វើយ​…​អាច​មានជីវិត​រស់នៅ​រហូត​ដល់​អស់​ដោយ​ខ្លួនឯង​…​ស៊ី​ដេក ដេកស៊ី​យ៉ាង​ត្រជាក់​មេជើង​…​។

សកម្មភាព​នៃ​ព្រឹត្តិការណ៍​កាត់ទោស​…​ដោយសារ​តែ​ចង់ឱ្យ​ប្រជាជាតិ​កម្ពុជា​ទទួល​បាន​យុត្តិធម៌​ប្រចាំ​ប្រវត្តិសាស្ត្រ​…​ព្រោះ​មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​សម្លាប់​មនុស្ស​រាប់​លាន​នាក់​…​យ៉ាង​ហោច​ជាង​២​លាន​នាក់​ដែរ​…​។

ព្រោះតែ​មាន​ពាក្យ​ដើម្បី​យុត្តិធម៌​…​បានជា​ទុក​មេដឹកនាំ​កំពូល​សម្លាប់​មនុស្ស​…​ឱ្យ​នៅ​មានជីវិត​…​ដេកស៊ី ស៊ី​ដេក​យ៉ាង​មហាប្រសើរ​…​អស់ទាស់ ។

អ្នកមាន​ជីវិត​រស់នៅ​ពី​របប​វាល​ពិឃាដ​…​ពេល​នឹកឃើញ​ម្តង​ៗ…​ចេះ​តែ​ឆ្ងល់​…​។ នឹកឃើញ​សាច់ញាតិ​បាត់បង់​ជីវិត​…​នឹក​ឡើង​ឈឺចាប់​បំផុត​…​ខឹង​បំផុត​រហូត​ដល់​ខ្លះ​ធ្លាយ​ពាក្យ​ថា​…​ទុក​ជីវិត​មេ​ខ្មែរក្រហម​លើស​ពី​តិរច្ឆាន​នេះ​ចិញ្ចឹម​ដល់​ពេល​ណា​ទៀត ?

តុលាការអន្តរជាតិ​ហៅ​សាលាក្តី​កាត់ទោស​មេ​ខ្មែរក្រហម​នៅ​កម្ពុជា​…​កើត​តាំងពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ២០០៦ មក​ដល់​ពេល​នេះ​…​រាប់​លេង​ៗ១១​ឆ្នាំ​ហើយ​…​មិន​ទាន់​ចប់​នៅឡើយ​ទេ​…​។

ចំណែក​ការ​ចំណាយ​កាត់ទោស​១១​ឆ្នាំ​នេះ​…​អស់​ជិត​៣០០​លាន​ដុល្លារ​ទៅ​ហើយ​ដែរ​…​។ គ្មាន​ទេ​ទោស​ប្រហារជីវិត​…​មាន​តែ​ទោស​ចិញ្ចឹម​គាត់​មួយ​ជីវិត​តែ​ប៉ុណ្ណោះ​…​។

យ៉ាងណា​ក៏​ដោយ​…​យុត្តិធម៌​សម្រាប់​កម្ពុជា​មាន​ហើយ​…​អ្នក​ស្លាប់ និង​អ្នក​សល់​ពី​ស្លាប់​បាន​ទទួល​យុត្តិធម៌​ហើយ​…​នៅ​សល់​តែ​មេ​ខ្មែរក្រហម​ចាស់ជរា​២-៣​នាក់​មានសំណាង​ណាស់​…​។

តើ​មា​នប​ស្ចឹ​ម​ប្រទេស​ណា​ចង់បាន​មេ​ខ្មែរក្រហម​យក​ទៅ​ចិញ្ចឹម​ទេ ?​…​សំណាង​ណាស់​ស៊ី​ដេក​…​ដេកស៊ី​…​គេច​ផុត​ពី​ការ​ប្រហារជីវិត​…​ហេ ! ហេ !