ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធាន គ​.​ជ​.​ប ថ្មី​សមាជិក​២​រូប ចូល​កាន់​តំណែង​ បន្ទាប់​ពី​សភា​ផ្តល់​សេចក្តី​ទុកចិត្ត

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិកា​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែធ្នូ នេះ​ បាន​ប្រកាស​ជា​ផ្លូវការ​សម្រាប់​ការ​ចូល​កាន់​តំណែង​របស់​លោក ​នុ​ត សុខុម អនុប្រធាន…

​រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិកា​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែធ្នូ នេះ​ បាន​ប្រកាស​ជា​ផ្លូវការ​សម្រាប់​ការ​ចូល​កាន់​តំណែង​របស់​លោក ​នុ​ត សុខុម អនុប្រធាន (​គ.ជ.​ប​) ថ្មី ជំនួយ​កន្លែង​លោក​គួ​យ ប៊ុ​ន​​រឿ​ន ដែល​បាន​លាឈប់​ពី​តំណែ​ង​កាលពី​ពេល​ថ្មី​នេះ​។​

​គ​.​ជ​.​ប មាន​សមាជិក​ចំនួន​៩​រូប ដែល​ក្នុង​នោះ​១​រូប​ជា​ប្រធាន និង​អនុប្រធាន​១​រូប ។ តាម​ច្បាប់​សមាភាព​ទាំងនោះ​ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​ជ្រើសតាំង​សម្រាប់​គណបក្ស​ដែល​មាន​​អាសន្នៈ​ក្នុង​សភា​បច្ចុប្បន្ន​។ លោក នុ​ត សុខុម បាន​ថ្លែង​នៅ​ពេល​ចូល​កាន់​តួនាទី​ថា កម្ម​វិ​ធិ​នេះ ​គឺ​មានការ​បង្ហាញខ្លួន​សមាជិក​ថ្មី​ដែល​ត្រូវ​បាន​ចូល​កាន់​តំណែង​បី​នាក់ ដែល​២​រូប​ផ្សេង​ទៀត ​គឺ​លោក ហែល សា​រ៉ាត់ និង លោក​ឌឹ​ម សុ​វ​ណ្ណា​រ៉ុ​ម​។

​លោក នុ​ត សុខុម ដែល​ជា​អតីត​អនុប្រធាន​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច ​និង​អតីតរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ថា ពួក​គាត់​ដែល​ចូល​កាន់​តំណែង​ផ្លូវការ​នេះ គឺ​មាន​​មោទនភាព​ក្រៃ​លែង​ដែល​អង្គ​សភា​បោះ​ឆ្នោត​​​ផ្តល់​ការ​ទុកចិត្ត​កាលពី​ថ្ងៃ​ទី​៧ ធ្នូ ​និង​បាន​ស្បថ​នៅ​ក្នុង​ព្រះរាជវាំង​កាលពី​ថ្ងៃ​ទី​១២ ធ្នូ ។​

​អនុប្រធាន គ​.​ជ​.​ប​ថ្មី​រូប​នេះ​បាន​លើក​ឡើង​ថា​៖ «​ការ​ចូល​កាន់​តំណែង​របស់​សមាជិក​ថ្មី​ដើម្បី​បន្ត​និរន្ត​ភាព​នៃ​ គ​.​ជ​.​ប ក្នុង​ការ​បម្រើ​សង្គម​ជាតិ​ និង​ប្រជាជន​»​។ លោក​សង្ឃឹមថា​ ឆ្នាំ​ថ្មី ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​គ.ជ.​ប ​នឹង​មានការ​ងារ​ច្រើន​ដែល​ត្រូវធ្វើ​សម្រាប់​ស្ថាប័ន ​គ.ជ​.ប​ នេះ​។

​លោក​ ស៊ិ​ក ប៊ុ​ក​ហុ​ក​ ប្រធាន​ គ​.​ជ​.​ប បាន​ថ្លែង​ក្នុង​ពិធី​ចូល​កាន់​តំណែង​របស់​សមាជិក​ថ្មី​ថា ​លោក​សូម​ស្វាគមន៍​ចំនួន​សមាជិក​ថ្មី​ទាំង​៣​រូប ​ដែល​ត្រូវ​បាន​សភា​តែងតាំង​ជា​អនុ​ប្រធាន និង​សមាជិក​ថ្មី​ទាំង​បី​រូប​នេះ​ ជំនួស​អ្នក​សុំ​លាលែង​ការ​ពី​ថ្ងៃ​ទី​២០ ​វិច្ឆិកា​ ២០១៧៕

កែសម្រួលដោយ