ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​គ្រាប់បែក​នៅ​តំបន់​នេះ ពិតជា​មាន​ច្រើន​ហួស​ពី​ការ​ស្មាន​មែន

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ឧត្តមសេនីយ៍ឯក​កេ ដា អគ្គលេខាធិការ​រង​អាជ្ញាធរ​អាវុធ​គីមី ក្រសួងការពារជាតិ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ នេះ​ថា​ថ្ងៃនេះ​ក្រុមបច្ចេកទេស​អង្គការ​ហាមឃាត់​អាវុធ​គីមី​នៃ​អង្គការសហប្រជាជាតិ​(Organization…

ខេត្តស្វាយរៀង ៖ លោក​ឧត្តមសេនីយ៍ឯក​កេ ដា អគ្គលេខាធិការ​រង​អាជ្ញាធរ​អាវុធ​គីមី ក្រសួងការពារជាតិ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ នេះ​ថា​ថ្ងៃនេះ​ក្រុមបច្ចេកទេស​អង្គការ​ហាមឃាត់​អាវុធ​គីមី​នៃ​អង្គការសហប្រជាជាតិ​(Organization for the Prohibition of Chemical Weapons – OPCW) នឹង​បន្ត​ចុះ​ពិនិត្យ​ទីតាំង និង​វាយតម្លៃ​សារធាតុ​គីមី​ក្នុង​គ្រាប់បែក​គីមី​ដែល​ទម្លាក់​ដោយ​សហរដ្ឋអាមេរិក​នៅ​ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

លោក​ឧត្តមសេនីយ៍ឯក​បាន​បញ្ជាក់​ថា «​ក្រុមបច្ចេកទេស​របស់​អង្គការ OPCW បាន​ទៅ​ដល់​ឃុំ​គគីរ នៅ​វេលា​ម៉ោង​៩​និង​០០​ព្រឹក​មិ​ញ​នេះ ដើម្បី​បន្ត​ប្រតិបត្តិការ​ពិនិត្យ និង​ពិសោធន៍​វាយតម្លៃ​គ្រាប់បែក​គីមី​ទាំងនោះ​» ។
លោក​ឧ​ត្ថ​ម​សេនីយ៍​ឯក​បន្ត​ទៀត​ថា ក្រុមបច្ចេកទេស​របស់​អង្គការ​OPCW ចំនួន​៤​នាក់ ជាមួយ​ម៉ាស៊ីន​ធ្វើតេស្ត​ពិសោធន៍​ដែល​ដឹក​ពី​ប្រទេស​ហូ​ឡង់ បាន​ចុះ​ប្រតិបត្តិការ​រួចរាល់​ហើយ នៅ​ខេត្ត​ដែល​រក​ឃើញ​គ្រាប់បែក​គីមី​ទម្លាក់​ដោយ​អា​មេ​រិ​ក គឺ​ខេត្តមណ្ឌលគិរី​១០​ទីតាំង និង​ខេត្ត​ត្បូងឃ្មុំ​២​ទីតាំង ហើយ​នៅ​ខេត្តស្វាយរៀង​ត្រូវ​បន្ត​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ​នេះ ។ លោក​បន្ថែម​ទៀត​ថា បន្ទាប់​ពី​បញ្ចប់​ប្រតិបត្តិការ​នៅ​ខេត្តស្វាយរៀង ជា​ខេត្ត​ប្រតិបត្តិការ​ចុង​ក្រោយ ក្រុមបច្ចេកទេស​នឹង​ត្រឡប់​មក​ភ្នំពេញ​វិញ ដើម្បី​សរុប​ការ​វាយតម្លៃ​បញ្ចប់ អំពី​លទ្ធផល​ធ្វើ​ពិសោធន៍​លើ​គ្រាប់បែក​គីមី​អា​មេ​រិ​ក​នៅ​ខេត្ត​ទាំង​៣​ខាងលើ​នេះ ។

ចំពោះ​ការ​ផ្តិត​រូបភាព គឺ​គួរ​ឲ្យ​សោកស្តាយ​ដោយ​ក្រុមការងារ​លោក​កេ ដា អគ្គលេខាធិការ​រង​អាជ្ញាធរ​អាវុធ​គីមី ក្រសួងការពារជាតិ​មិន​អនុញ្ញាតិ​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ណា​ម្នាក់ បាន​ចូល​ទៅ​ផ្តិត​រូបភាព នៃ​សកម្មភាព​ការងារ​ក្រុមបច្ចេកទេស​របស់​អង្គការ OPCW ឡើយ រហូត​មក​ដល់​វេ​ល​ម៉ោង​១២​និង​០០​នាទី​ថ្ងៃ​ត្រង់នេះ​មិនដឹង​ថា​មាន​បញ្ហា​អ្វី​នោះ​ទេ ។
បញ្ហា​គ្រាប់បែក​គីមី​ដែល​សហរដ្ឋអាមេរិក​បាន​ទម្លាក់​នៅ​ខេត្តស្វាយរៀង ដែល​អង្គការ​CMAC បាន
រក​ឃើញ​មាន​ចំនួន​១៦​ទីតាំង នៅ​ក្នុង​ឃុំ គគីរ និង​ឃុំ​អំ​ពឹ​ល ស្រុក​រមាស​ហែក ហើយ​ក៏​ជាទី​តាំង​ដ៏​ក្តៅ​គគុក​ដែល​ប្រជាពលរដ្ឋ​ឃុំ​គគីរ​និង​ឃុំ​អំ​ពឹ​ល តវ៉ា​ទាមទា​ឲ្យ​លោក​ដូ​ណា​ត្រាំ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ផ្តល់​សំណង​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ហើយ​សុំ​ឲ្យ​សហរដ្ឋអាមេរិក​លុប​បំណុល​ខ្មែរ ដែល​ជំពាក់​ក្នុង​របប​សាធារណៈរដ្ឋ លោក​លន់ ណុ​លយ​ក​ប្រាក់​ទាំងនោះ​មក​អភិវឌ្ឍន៍​តាម​តំបន់​រង​គ្រោះ​ដោយ​គ្រាប់បែក​គីមី​ដែល​សហរដ្ឋអាមេរិក​បាន​ទម្លាក់​ក្នុង​សម័យ​សង្គ្រាម​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ដោយ​មានការ​តវា​ប្រជាពលរដ្ឋ​រង​គ្រោះ និង​ការ​តស៊ូ​មតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អង្គការសហប្រជាជាតិ​បាន​បញ្ជូន ក្រុមបច្ចេកទេស​របស់​អង្គការ​OPCW បាន​មក​ដល់​កម្ពុជា​នៅ​យប់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​មក​ពិនិត្យ និង​វាយតម្លៃ​គ្រាប់បែក​គីមី ដែល​ទម្លាក់​ដោយ​អា​មេ​រិ​ក តាម​សំណើរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។
បើ​តាម​របាយការណ៍​របស់​អង្គការ​CMAC​បាន​បង្ហាញ​ថា សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា មាន​កាក​សំណល់​ជាតិ​ផ្ទុះ​សង្គ្រាម​ច្រើន​ឥត​គណនា បាន​បន្ត​សម្លាប់​កូនចៅ​ខែ្ម​រទាំង​ក្នុង និង​ក្រោយ​សង្គ្រាម​បាន​បញ្ចប់ ។ ដោយឡែក​គ្រាប់បែក​ជា​អាវុធ​គីមី ប្រភេទ​ពណ៌​ទឹកក្រូច និង​ប្រភេទ​អាវុធ​គីមី​មួយ​ចំនួន​ទៀត មិន​សិ្ថ​ត​ក្នុង​ទិន្នន័យ​នេះ​នៅឡើយ​ទេ ។ ហើយ​អ្វី​គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ​ក្រុមការងារ
បច្ចេកទេស​របស់​អង្គការ​OPCW ក្រុមការងារ អាជ្ញាធរ​អាវុធ​គីមី​ក្រសួងការពារជាតិ​មិន​អនុញ្ញាតិ​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ចូល​ថត​ផ្តិត​រូបភាព​ទេ ដោយ​ប្រាប់​ថា​រង់ចាំ​ក្រុមការងារ​បច្ចេកទេស​យក​សំណាក​គ្រាប់បែក​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ចូល​មន្ទីរពិសោធន៍ សិន​ទើប​ប្រកាស​លទ្ធផល​ជា​ផ្លូវការ សឹម​អ្នក​សារព័ត៌មាន​ទៅ​ថត​ចុះ​ផ្សាយ​គឺ​ពុំ​ទាន់​ហួសពេល​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ