ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​តែ​ពូកែ​ចាប់​…​ចាប់​មិន​អស់​ទេ​រឿង​ដឹកឈើ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​ខេត្ត​បាន​រួមដៃគ្នា​ប្រដេញ​ស្ទាក់​ចាប់​បាន​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ជញ្ជូន​ឈើ​៤​គ្រឿង គ្រា​រថយន្ត​ទាំងនោះ​បាន​នឹង​កំពុង​ផ្ទុក​ទៅ​ដោយ​ក្តារ បើក​ចេញពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ឆ្លងកាត់​ដី​ក្រុង​ស្ទឹង​ត្រែង​ហើយ​សមត្ថកិច្ច​បាន​ស្ទាក់​ចាប់​បាន​នៅ​រង្វង់​មូល​ផ្លូវបំបែក​ជា​៣​នៃ​ចំណុច​ប្រសប់​អូរ​ពងមាន់​ស្ថិត​នៅ​ក្នុង​ដី ក្រុង​ស្ទឹង​ត្រែង ។…

ខេត្តស្ទឹងត្រែង ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​ខេត្ត​បាន​រួមដៃគ្នា​ប្រដេញ​ស្ទាក់​ចាប់​បាន​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ជញ្ជូន​ឈើ​៤​គ្រឿង គ្រា​រថយន្ត​ទាំងនោះ​បាន​នឹង​កំពុង​ផ្ទុក​ទៅ​ដោយ​ក្តារ បើក​ចេញពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ឆ្លងកាត់​ដី​ក្រុង​ស្ទឹង​ត្រែង​ហើយ​សមត្ថកិច្ច​បាន​ស្ទាក់​ចាប់​បាន​នៅ​រង្វង់​មូល​ផ្លូវបំបែក​ជា​៣​នៃ​ចំណុច​ប្រសប់​អូរ​ពងមាន់​ស្ថិត​នៅ​ក្នុង​ដី ក្រុង​ស្ទឹង​ត្រែង ។

ស្នងការ​នគរបាល​ស្តីទី​ខេត្តស្ទឹងត្រែង​លោក​ឧត្តមសេនីយ៍ត្រី ឌៀប ច​ន្ធី បាន​ប្រាប់​ឲ្យ​ដឹង​ថា រថ​យន្ត​ដឹកឈើ​ដែល​រង​ការ​បង្ក្រាប​នេះ​ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុ​ង​ចំនួន​៤​គ្រឿង រថយន្ត​ទាំងនេះ​បាន​ផ្ទុក​ទៅ​ដោយ​ឈើ​ក្តារ​ប្រភេទ​លេខ​២​បាន​ដឹក​ជញ្ជូន​ឈើ​ចេញពី​ក្នុងភូមិ​សាស្ត្រ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ យ៉ាង​អនាធិបតេយ្យ​បំផុត​ក្នុង​បំណង​នាំ​ឆ្ពោះទៅ​កាន់​ទី​ផ​ក​សារ​គោលដៅ ។

លោក​ថា រថយន្ត​ដឹកឈើ​ទាំង​៤​គ្រឿង​នោះ​ត្រូវ​បាន​មន្ត្រី​នគរបាល​ជំនាញ​ខេត្ត​បាន​កសាង​សំណុំរឿង​ហើយ​បាន​នាំ​យក​ទៅ​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ព្រៃឈើ​ខេត្ត​ចាត់ការ​ជា​បន្ត ចំណែក​ម្ចាស់​រថយន្ត​ដឹកឈើ​ទាំងនេះ​បាន​គេចខ្លួន​អស់​ទៅ​ហើយ ។

កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​ខេត្ត​ក៏​បាន​ធ្វើការ​ប្រដេញ​ស្ទាក់​ចាប់​បាន​រថយន្ត​សាំ​យ៉ុ​ង​៦​គ្រឿង​ផង​ដែរ​នៅ​គ្រា​ដែល​រថយន្ត​ទាំងនោះ​បាន​ផ្ទុក​ដោយ​ឈើមូល​ធំ​ៗ ហើយ​វែង​ៗ ដោយ​ដឹក​ចេញពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​តែ​ត្រូវ​ចាប់​បាន​នៅ​ដី​ក្រុង​ស្ទឹង​ត្រែង ។

រយៈពេល​ពីរ​ថ្ងៃ​បន្តបន្ទាប់​គ្នា​នេះ​សមត្ថកិច្ច​បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​បាន​១០​គ្រឿង​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ព្រៃឈើ​ចាត់ការ​ជា​បន្ត​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ