ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសហេតុ​ពេក​ទេ​ដឹង​! ថោ​ន​ចេញ​បទ​ថ្មី​មួយ​បទ ដៀល​គ្រូបង្រៀន?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គ្រូ​ត្រូវ​បាន​ចាត់​ទុ​កជា មាតា​-​បី​តា ទី​២​ ដែល​បង្រៀន​កូន​ៗ​ឱ្យ​មាន​ចំណេះ​​ដឹង និង​ឥរិយា​បទ​ល្អ​ក្នុង​សង្គម​ជាតិ​។ គ្រូបង្រៀន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិ​វឌ្ឍន៍​ធនធានមនុស្ស ហើយ​លោក​តែងតែមាន​ព្រហ្ម​វិហារធម៌​ចំពោះ​កូន​ៗ​ជា​ពន់​ពេក ។…

រាជធានី​ភ្នំពេញ​ ៖ គ្រូ​ត្រូវ​បាន​ចាត់​ទុ​កជា មាតា​-​បី​តា ទី​២​ ដែល​បង្រៀន​កូន​ៗ​ឱ្យ​មាន​ចំណេះ​​ដឹង និង​ឥរិយា​បទ​ល្អ​ក្នុង​សង្គម​ជាតិ​។ គ្រូបង្រៀន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិ​វឌ្ឍន៍​ធនធានមនុស្ស ហើយ​លោក​តែងតែមាន​ព្រហ្ម​វិហារធម៌​ចំពោះ​កូន​ៗ​ជា​ពន់​ពេក ។

ពិតមែន​! បើ​ទោះបីជា​មាន​គ្រូបង្រៀន​មួយ​ចំនួន​តូច ពេល​ខ្លះ​មាន​កំហុសឆ្គង​បន្តិចបន្តួច ក៏​​មិន​ដល់​ថ្នាក់​ត្រូវ បាន​យក​មក​ជា​ចងក្រង​ជា​បទ​ចម្រៀង ចំអកឡកឡឺយ​បែប​នោះ​ទេ​។ សម្រាប់​បទ​ចម្រៀង​ថ្មី​មួយ ដែល​មាន​ចំណងជើង​ថា «​គ្រូបង្រៀន​ស្រវឹងស្រា​» កំពុង​ទទួល​​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ ព្រោះ​អត្ថន័យ​ហាក់ដូចជា​ជ្រុល​ហួសហេតុ​ពេក ។ មតិ​រិះគន់​បាន​និយាយ​ថា វា​ហាក់ដូចជា​គាត់ (​អ្នកនិពន្ធ​) មិន​ធ្លាប់​បាន​សិក្សា​រៀនសូត្រ ឬ​គ្មាន​​គ្រូបង្រៀន​គាត់​សោះឡើយ​តាំងពី​តូច​មក​។

បទ «​គ្រូបង្រៀន​ស្រវឹងស្រា​» ឡើង​កំ​ដៅ​រិះគន់​ក្នុង​មជ្ឈដ្ឋាន​សិស្ស និស្សិត មិនដឹង​ថា​ផលិតកម្ម​ថោ​ន​មាន​ចេតនា​ឱ្យ​បទ​ចម្រៀង​មួយ​នេះ​ផ្ទុះ ក្រោយ​ដឹង​ថា​ មួយ​រយៈ​នេះ​ចម្រៀង​របស់​ខ្លួន​ស្ងាត់​ឬ​យ៉ាងណា​ទេ ឬក៏​ចង់​បង្ហាញ​ជ្រុង​មួយ​របស់​គ្រូ​ៗ​ខ្លះ បាន​ក្រុម​ហ៊ុន​និពន្ធ​បទ​ចម្រៀង វាយប្រហារ​គ្រូ​ៗ​យ៉ាង​ចាស់ដៃ ទាំង​ដឹង​ថា គ្រូ​បង្រៀន​មួយ​ថ្ងៃ គឺ​ស្មើ​គ្រូ​មួយ​ជីវិត​។

ចម្រៀង​នេះ​គ្រាន់តែ​ចំណងជើង គឺ​ញាក់សាច់ ព្រោះ​មិនមែន​រួមចំណែក​ជួយ​សង្គម​ទេ តែ​ជា​គំនិត​បំផុស​ឱ្យ​សិស្ស​ៗ​ភ្លេច​គុណគ្រូ​ទៅ​វិញ​ទេ ។ ការ​និពន្ធ​បទ​បែប​នេះ​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ទឹកចិត្ត​គ្រូបង្រៀន​ទូទៅ​ដែល​ពួក​គាត់​ខំប្រឹង​ប្រែង​បង្រៀន​សិស្ស​អស់​ទាំង​​ចិត្ត និង​កាយ​។

ចង់​សួរ​មួយ​លោក​អ្នកនិពន្ធ តើ​លោក​អាច​រាប់​ឈ្មោះ​គ្រូ​របស់​លោក ដែល​បាន​បង្ហាត់​បង្រៀន​ឱ្យ​លោក​ចេះ​និពន្ធ​មក​ដល់​ថ្ងៃ​នឹង​អស់​ទេ? មិន​បាន​សងគុណ​ពួក​គាត់ សូមកុំ​រក​នឹក​​ចំណុច​អាក្រក់​១​លើ​១​លាន​មក​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​គ្រូបង្រៀន​ទូ​ទាំង​ប្រទេស។ បើ​លោក​មិន​គោរព មិនដឹង​គុណគ្រូ​របស់​លោក​កុំ​ប​ង្វ​ក់កូន​ខ្មែរ ឱ្យ​មិន​ស្គាល់​ពី​តម្លៃ​របស់​គ្រូបង្រៀន​តាម​រយៈ​បទ​ចម្រៀង​។

បទ​ចម្រៀង​ថ្មី​ដែល​លេច​ចេញ​ការ​រិះគន់​នេះ ត្រូវ​បាន​ផលិតកម្ម​ថោ​ន​បញ្ចេញ​កាលពី​ចុង​ស​ប្តា​ហ៍​នេះ ​នៅ​លើ​គេ​ហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​។ ក្រោយ​ការ​បញ្ចេញ​គេ​ឃើញ​មាន​ការ​​រិះគន់​ជា​ច្រើន​ថា បទ​ចម្រៀង​នេះ​មាន​អត្ថន័យ​បន្ទាប​តម្លៃ​គ្រូបង្រៀន​ទៅ​វិញ បើ​ទោះ​បីជា​បទ​ចម្រៀង​នេះ​ចង់​ឲ្យ​គ្រូបង្រៀន​គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្តី​។

អ្នកនិពន្ធ​សម័យ​ថ្មី​បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ ដែល​មាន​ចំណងជើង​ថា «​គ្រូបង្រៀន​ស្រវឹងស្រា​» ដែល​ក្នុង​ខ្លឹមសារ​នោះ​បញ្ជាក់​ថា «​ឲ្យ​តែ​ស្រវឹង គ្រូ​កាច​ចម្លែក បង្រៀន​ប្លែក​ៗ​​ខឹង​ស្រែក ខឹង​វាយ​» ដែល​ក្នុង​ន័យ​នេះ គឺ​ហាក់ដូចជា​មើល​ស្រាល​ចំពោះ​គ្រូបង្រៀន​បន្តិច​ហើយ​។

តើ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​, ក្រសួង​ព័ត៌មាន និង​ក្រសួង​វិចិត្រសិល្បៈ ជាដើម​អាច​នឹង​​ពិ​និត្យ​មើលថា តើ​បទ​ចម្រៀង «​គ្រូបង្រៀន​ស្រវឹងស្រា​» គួរតែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្សព្វ​ផ្សាយ​ឬ​យ៉ាងណា? តើ​វា​ប៉ះពាល់​ដល់​អារម្មណ៍​គ្រូបង្រៀន​ទូ​ទាំង​ប្រទេស​ដែរ​ឬ​ទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ