ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ពិសេស​! ការ​ដាក់​បង្ហាញ​រថយន្ត Nissan ស៊េរី​ថ្មី នឹង​ធ្វើ​នៅ​ផ្សារ​អ៊ី​អន​ឆាប់​ៗ​នេះ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ដើម្បី​ឱ្យ​អតិថិជន​ដែល​ស្រលាញ់​ចូល​ចិត្ត​រថយន្ត Nissan ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​ និង​​បច្ចេកវិទ្យា​ទំនើប​បន្ថែម​ទៀត កម្មវិធី​នៃ​ការ​តាំង​បង្ហាញ​រថយន្ត​ស៊េរី​​ថ្មី Nissan X-Trail ឆ្នាំ​២០១៨ នឹង​រៀបចំ​ឡើង​រយៈពេល​បី​ថ្ងៃ…

​រាជធានី​ភ្នំពេញ​៖ ដើម្បី​ឱ្យ​អតិថិជន​ដែល​ស្រលាញ់​ចូល​ចិត្ត​រថយន្ត Nissan ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​ និង​​បច្ចេកវិទ្យា​ទំនើប​បន្ថែម​ទៀត កម្មវិធី​នៃ​ការ​តាំង​បង្ហាញ​រថយន្ត​ស៊េរី​​ថ្មី Nissan X-Trail ឆ្នាំ​២០១៨ នឹង​រៀបចំ​ឡើង​រយៈពេល​បី​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ ពី​ម៉ោង​១០៖០០​នាទី​ព្រឹក ដល់​ម៉ោង​១០៖០០​នាទី​យប់ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​។​

Nissan X-trail ស៊េរី ២០១៨ គឺជា​ប្រភេទ​រថយន្ត SUV ស៊េរី​ចុង​ក្រោយ​របស់ Nissan ដែល​បាន​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នៅ​កម្ពុជា​ថ្មី​ៗ​នេះ ។ អ្វី​ដែល​កាន់តែ​ពិសេស​ជា​មួយនឹង​ការ​តាំង​បង្ហាញ​នេះ លោក​អ្នក​អាច​ថតរូប​ជាមួយ​រថយន្ត Nissan ស៊េរី​ថ្មី​ដ៏​ប្រណីត ព្រមទាំង​ទទួល​បាន​នូវ​កាដូ​ប្លែក​ៗ​នៃ​បុណ្យ​ណូអែល​ផង​ដែរ​។​

​សូមកុំ​ភ្លេច​ចូលរួម​ទាំងអស់​គ្នា សម្រាប់​ពិធី​ដាក់​តាំង​បង្ហាញ​នេះ ​ដើម្បី​មានឱកាស​ទទួល​បាន​​កាដូ​ដ៏​ស្រស់​ស្អាត​ក្នុង​ឱកាស​បុណ្យ​ណូអែល និង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ល្អ​ថែម​​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ