ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានស្រេច​! ជនបំផ្លាញកញ្ចក់​ហាងលក់​ឡាន​​តូយ៉ូ​តា

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​​​​​បន្ថែម​​ជុំវិញ​ករណី​ជន​មិន​ស្គាល់​មុខ​ជិះ​រថយន្ត MAZDA ​ទៅ​គប់​កញ្ចក់​​ឃ្លាំង​រថយន្ត​ក្រុមហ៊ុនតូ​យ៉ូតា​ ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវពី​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង និង​កម្លាំង​ជំនាញនៃ​ស្នងការ​ខេត្ត គឺគិតនៅ​​​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៥ ​ធ្នូ នេះ…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​​​​​បន្ថែម​​ជុំវិញ​ករណី​ជន​មិន​ស្គាល់​មុខ​ជិះ​រថយន្ត MAZDA ​ទៅ​គប់​កញ្ចក់​​ឃ្លាំង​រថយន្ត​ក្រុមហ៊ុនតូ​យ៉ូតា​ ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវពី​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង និង​កម្លាំង​ជំនាញនៃ​ស្នងការ​ខេត្ត គឺគិតនៅ​​​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៥ ​ធ្នូ នេះ បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​​ជនបង្ក​ម្នាក់។

សេចក្តីរាយការណ៍បន្តថា ​ជន​សង្ស័យ​ខាងលើ​ ឈ្មោះ​ពៅ ចំណាន ​​អាយុ​៣១​ឆ្នាំ មានទីលំ​នៅ​ក្នុង​ភូមិ​ដង្កោ​ទាប សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​ ។ ជនសង្ស័យ​រូប​នេះ​ គឺជា​អតីត​បុគ្គលិក​ក្រុមហ៊ុន​លក់​រថយន្ត​ខាង​លើ​នេះ​​តែ​​ម្ដង ​។

​​ប្រភពបន្តថា ក្នុង​សកម្មភាព​របស់​ជនសង្ស័យ​​រូប​នេះ គឺ​​បាន​យក​កែវ​ទៅ​គប់​​លើ​ជញ្ជាំង​កញ្ចក់​ឃ្លាំង​រថយន្ត​នោះ ដោយ​ត្រូវ​បាន​ថត​ជាប់​​ក្នុង​កាមេរ៉ា​សុវត្ថិភាព ទើប​សមត្ថកិច្ច​ងាយ​​នឹង​ស្វែងរក​ជន​សង្ស័យ​រហូត​បាន​ឃាត់​ខ្លួននេះ ​។

បន្ទាប់​ពី​​ឃាត់ខ្លួន ជនសង្ស័យ​​​បាន​សារភាព​​ប្រាប់​សមត្ថកិច្ច​យ៉ាង​ខ្លី​​ថា «ខ្លួន​ពិតជា​បាន​យក​កែវ​ទៅ​គប់​លើ​ជញ្ជាំង​​កញ្ចក់​ឃ្លាំង​រថយន្ត​នោះ​មែន ដោយសារ​ខឹង​ថៅកែ​បណ្ដេញ​ខ្លួន​ចេញពី​ក្រុមហ៊ុន» ​។ ទោះជា​យ៉ាង​ណា ​ពេល​នេះ​​ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​ ៕

គួររំលឹកថា ឃ្លាំង​លក់​រថយន្ត​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតន​: ក្រុង​បាត់ដំបង ជាប់​ផ្លូវជាតិ​លេខ​​៥ នៅ​ខាង​មុខ​ផ្លូវ​ចូល​ផ្សារ​ថ្មី ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​រថយន្ត​ម៉ាក​MAZDA ទៅ​ឈប់​ខាង​មុខ រួច​ចុះ​ទៅ​គប់​បំបែក​កញ្ចក់​ឃ្លាំង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​០៩ និង​២៧​នាទី​យប់​ថ្ងៃ​ទី​១៤ ធ្នូ ដែល​គេ​សង្ស័យ​ថា អាច​ជា​រឿង​គំនុំ ។

dav
dav

អត្ថបទសរសេរ ដោយ