ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo មិន​សប្បាយចិត្ត​យ៉ាង​ខ្លាំង​នឹង​មិត្ត​រួម​ក្រុម​បី​នាក់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Express បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or ឆ្នាំ​២០១៧ Cristiano Ronaldo ខឹង​នឹង​មិត្ត​រួម​ក្រុម​បី​នាក់…

តាម​ប្រភព​ព័ត៌មាន Express បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or ឆ្នាំ​២០១៧ Cristiano Ronaldo ខឹង​នឹង​មិត្ត​រួម​ក្រុម​បី​នាក់ បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​ជាមួយនឹង Al Jazira ។

Real Madrid បាន​ឈ្នះ​ការ​ប្រកួត​ជាមួយនឹង Al Jazira សម្រាប់ FIFA Club World Cup ក្នុង​លទ្ធផល​២​ទល់​នឹង​១ ដែល​ពីរ​គ្រាប់​នោះ​ត្រូវ​បាន​ស៊ុត​បញ្ចូល​ទី​ដោយ Ronaldo និង Bale ។ នៅ​មុន​ពេល Ronaldo មក​ជួយ​សង្គ្រោះ​គ្រាប់​បាល់ Real Madrid នៅ​មាន​ពិន្ទុ​ក្រោម​គូប្រកួត​នៅឡើយ​ទេ​នៅ​នាទី​៤១​ដំបូង ។

តាម​សារព័ត៌មាន​របស់​អេ​ស្ប៉ា​ញ Diario Gol បាន​លើក​ឡើង​ថា Ronaldo ខឹងសម្បា​ជាមួយនឹង​មិត្ត​រួម​ក្រុម Isco, Karim Benzema និង Achraf Hakimi ។ Karim បាន​សាង​កំហុស​ជា​ច្រើន​នៅ​មុខ​ទី ហើយ​គិតតែ​ពី​បន្ទោស​ដល់​មិត្ត​រួម​ក្រុម​របស់​គេ​ថា​បញ្ជូន​បាល់​មិន​បាន​ល្អ ។ ចំណែកឯ Isco វិញ ធ្វើ​ឲ្យ Ronaldo ស៊ាំចិត្ត​ចំពោះ​ការ​បញ្ជូន​បាល់​មិន​បាន​ល្អ​ហើយ​យឺត ។ សម្រាប់​ខ្សែការពារ Achraf ឯណោះ​វិញ គឺ​ធ្វើ​ឲ្យ Ronaldo ប្រហោង​ពោះ ព្រោះ​ការពារ​មិនសូវ​ជា​បាន​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ