ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​រ៉ា​យ ស​ក្ខ​ណា សុំ​ទោស​ស្វាមីចំពោះ​ការ​សាង​កំហុស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា បាន​សុំ​ទោស​ចំពោះ​កំហុស​ទាំងឡាយ​ចំពោះ​ស្វាមី ក្នុង​ពេល​ប្រារព្ធ​ពិធី​ខួប​៤​ឆ្នាំ​អា​ពា​ហ៍​ពិ​អា​ពិពាហ៍​របស់​ខ្លួន ។ សា​រ៉ា​យ ស​ក្ខ​ណា បាន​រៀបចំ​ពិធី​រំលឹក​ខួបអាពាហ៍ពិពាហ៍​របស់​ខ្លួន​តូច​មួយ…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា បាន​សុំ​ទោស​ចំពោះ​កំហុស​ទាំងឡាយ​ចំពោះ​ស្វាមី ក្នុង​ពេល​ប្រារព្ធ​ពិធី​ខួប​៤​ឆ្នាំ​អា​ពា​ហ៍​ពិ​អា​ពិពាហ៍​របស់​ខ្លួន ។

សា​រ៉ា​យ ស​ក្ខ​ណា បាន​រៀបចំ​ពិធី​រំលឹក​ខួបអាពាហ៍ពិពាហ៍​របស់​ខ្លួន​តូច​មួយ នៅ​លើ​កាណូត​ទេសចរណ៍​តាម​ដង​ទន្លេ​មុខ​ព្រះ​បរមរាជវាំង​កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ២០១៧ ដោយ​មានការ​ចូលរួម​ពី​អ្នកសិល្បៈ​ជិត​ស្និទ្ធ​មួយ​ចំនួន ។

ពិធី​នោះ​រៀបចំ​យ៉ាង​ពិសេស ដោយ​មិត្តភក្តិ​របស់​អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា ដែល​ចូលរួម​តម្រូវ​ឲ្យ​ស្លៀកពាក់​ឈុត​រាត្រីសមោសរ អម​ជាមួយ​ការ​រៀបចំ​កន្លែង​រៀប​ពិធី​យ៉ាង​ស្រស់​ប្រណីត ។

សា​រ៉ា​យ ស​ក្ខ​ណា បាន​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ស្ទើរតែ​ស្រក់​ទឹកភ្នែក​ក្នុង​ពេល​មានការ​ចូលរួម​ពី​មិត្តភក្តិ​សិល្បៈ​ជិត​ស្និទ្ធ​របស់​ខ្លួន​ញ៉ាំង​ឲ្យ​កម្មវិធី​មាន​សភាព​សប្បាយ​រីករាយ ។

សា​រ៉ា​យ ស​ក្ខ​ណា បាន​សម្តែង​ការ​សោកស្តាយ​រាល់​កំហុស​ទាំងឡាយ​ដែល​ខ្លួន​បាន​ធ្វើ​ចំពោះ​ស្វាមី ដោយ​នាង​ចាត់​ទុក​អំពើ​ទាំង​អស់នោះ​កើត​ចេញពី​ក្តី​ស្រឡាញ់​ប៉ុណ្ណោះ ។
អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា បាន​សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​រីករាយ​ខួប​អាពាហ៍​ពិពាហ៍​រយៈពេល​៤​ឆ្នាំ​របស់​យើង​ប្តី​សម្លាញ់ ។ អរគុណ​ខ្លាំង​ណាស់​សម្រាប់ អ្វី​ៗ​ទាំងអស់ ។ បង​ដឹង​ទេ បង​គឺជា​ប្តី និង​ជា​ឪពុក​ដ៏​ល្អ​ម្នាក់ អូន​សូមទោស ដោយនៅ​ពេល​ខ្លះ​អូន​សាង​បញ្ហា​ច្រើន​ចំពោះ​បង ដោយសារ​តែ​អូន​ស្រឡាញ់​បង សង្ឃឹមថា​បង​នឹង​យល់​ពី​អូន ។ អូន​ពិតជា​ស្រឡាញ់​បង​»​។

នៅ​ពេល​ឃើញ​សារ​នោះ ប្រិ​យ​មិត្ត​អ្នកគាំទ្រ​អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា បាន​ជូនពរ​ជីវិត​ប្តី​-​ប្រពន្ធ​របស់​នាង​មាន​សុភមង្គល​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត និង​យូរអង្វែង​អស់​មួយ​ជីវិត ។

តារាភាពយន្ត​អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា បាន​ចូល​រោងការ​ជាមួយ​លោក​កែវ ប៊ុ​ន​មេត្រី អាណិកជន​ខ្មែរ រស់នៅ​សហរដ្ឋអាមេរិក កាលពី​អំឡុង​ឆ្នាំ​២០១២ ដោយ​បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​មានកូន​ស្រី​ម្នាក់ ។

ថ្វី​ដ្បិតតែ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​ស្វាមី តែ​អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា តែងតែ​មក​ស្រុក​ជា រឿយ​ៗ ដោយ​នាង​មានមុខ​ជំនួញ​មួយ​ចំនួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ