ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារម្មណ៍​របស់​កីឡាករ​ម្នាក់​ដែល​បាន​នៅ​ក្រុម​ជាមួយនឹង Messi ផង និង Ronaldo ផង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Nelson Semedo ដែល​បាន​លេង​នៅ​ក្នុង​ក្រុម​ជាមួយនឹង Messi ផង និង…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Nelson Semedo ដែល​បាន​លេង​នៅ​ក្នុង​ក្រុម​ជាមួយនឹង Messi ផង និង Ronaldo ផង បាន​បកស្រាយ​អារម្មណ៍​ពិត​ពី​ការ​លេង​ជាមួយនឹង​កីឡាករ​កំពូល​ទាំង​ពីរ​នាក់​នេះ ។

Nelson Semedo បាន​និយាយ​ក្នុង​ព័ត៌មាន Sport ថា «​មិនសូវ​ជា​មាន​នរណា​ម្នាក់​អាច​នៅ​ក្នុង​ក្រុម​ជាមួយនឹង​កំពូល​កីឡាករ​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​ដូច​ខ្ញុំ​ទេ ។ នា​ពេល​នេះ​មាន​តែ​ខ្ញុំ និង​កីឡាករ Andre Gomes ទេ ដែល​អាច​មានសំណាង​បែប​នេះ​» ។

គេ​បាន​បន្ត​ថា «​គេ​ទាំង​ពីរ​នាក់​សុទ្ធតែ​កប់​ៗ ។ ទោះបីជា Ronaldo មិន​អាច​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​នៅ​រដូវ​កាល​នេះ​ក៏​ដោយ ក៏​នេះ​មិនមែន​ជា​កំហុស​របស់​គេ​ឡើយ ។ នេះ​ដោយសារ​តែ Real Madrid លេង​មិនសូវ​បាន​ល្អ ។ គេ​នៅ​តែ​ជា​កីឡាករ​ជើង​ខ្លាំង​ដដែល​» ។

គួរ​បញ្ជាក់​ថា Nelson Semedo គឺជា​កីឡាករ​នៅ​ក្នុង​ក្លឹ​ប Barcelona ជាមួយនឹង Messi ហើយ​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល​ជាមួយនឹង Ronaldo ។ នេះ​ពិតជា​កម្រ​ណាស់ ដែល​អាច​នៅ​ក្រុម​ជាមួយនឹង​ជើង​ខ្លាំង​លំដាប់​ពិភពលោក​ក្នុង​ពេល​តែ​មួយ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ