ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រាក់​បាត​កើនឡើង​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ប្រទេស​ថៃ​ប្រហែលជា​មិន​អាច​សម្រេច​គោលដៅ​នាំ​ចេញ​ឲ្យ​បាន​៩២០​លាន​ដុល្លារ​ទេ​ក្នុងឆ្នាំនេះ ព្រោះតែ​តម្លៃ​ប្រាក់​បាត​កើនឡើង ដែល​ធ្វើ​ឲ្យ​ការ​កុម្ម​ង់​ទំនិញ​មួយ​ចំនួន​ដូច​ជា បង្គា ត្រី​ធូ​ណា​កំប៉ុង ដំឡូងឈើ និង​ទឹក​ផ្លែ​ឈើ​ធ្លាក់​ចុះ ។…

ទីក្រុង​បាងកក ៖ ប្រទេស​ថៃ​ប្រហែលជា​មិន​អាច​សម្រេច​គោលដៅ​នាំ​ចេញ​ឲ្យ​បាន​៩២០​លាន​ដុល្លារ​ទេ​ក្នុងឆ្នាំនេះ ព្រោះតែ​តម្លៃ​ប្រាក់​បាត​កើនឡើង ដែល​ធ្វើ​ឲ្យ​ការ​កុម្ម​ង់​ទំនិញ​មួយ​ចំនួន​ដូច​ជា បង្គា ត្រី​ធូ​ណា​កំប៉ុង ដំឡូងឈើ និង​ទឹក​ផ្លែ​ឈើ​ធ្លាក់​ចុះ ។

លោក Yongvut Saovapruk ប្រធាន​វិទ្យាស្ថាន​អាហារ​ជាតិ (NFI) និយាយ​ថា តម្លៃ​ការ​នាំ​ចេញ​អាហារ​ក្នុងឆ្នាំនេះ គឺ​តិច​ជាង​គោលដៅ​ដែល​បាន​កំណត់​ទុក ។ NFI ព្យាករ​ថា ការ​នាំ​ចេញ​អាហារ​អាច​នឹង​កើនឡើង​៥,៣%​ក្នុងឆ្នាំនេះ បើ​ធៀប​នឹង​ឆ្នាំ​មុន ។

លោក Yongvut Saovapruk បន្ត​ថា ៖ «​តម្លៃ​ប្រាក់​បាត​កើនឡើង​កំពុង​តែ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ម្ហូបអាហារ​របស់​ថៃ ។ ប៉ុន្តែ​ពួក​យើង​គិត​ថា ទស្សនវិស័យ​សម្រាប់​ឆ្នាំ​ក្រោយ​នឹង​កើនឡើង​វិញ » ។

វិទ្យា​សា្ថ​ន​នេះ​ព្យាករ​ទៀត​ថា ការ​នាំ​ចេញ​អាហារ​នៅ​ឆ្នាំ​ក្រោយ​នឹង​កើនឡើង​៧% ព្រោះតែ​សេដ្ឋកិច្ច​របស់​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​លូតលាស់​កាន់តែ​រឹង​មាំ​, ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម និង​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ​វិស័យ​កសិកម្ម​ជាដើម ។

ប៉ុន្តែ NFI បន្ត​បារម្ភ​ពី​ការ​ប៉ះពាល់​ដែល​បង្ក​ឡើង​ពី​ប្រាក់​បាត តម្លៃ​ថាមពល និង​ប្រាក់បៀវត្ស​បន្ត​កើនឡើង ។

វិទ្យាស្ថាន​នេះ​គិត​ថា ទស្សនវិស័យ​សម្រាប់​ផ្លែ​ឈើ​ស្រស់​, ភេសជ្ជៈ​ប៉ូវ​កម្លាំង​, ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​, ថ្នាំ​ប៉ូវ និង​កា​រ៉េ​ម នឹង​នៅ​តែ​រឹង​មាំ ។

ទីផ្សារ​នាំ​ចេញ​ធំ​ៗ​របស់​ថៃ រួម​មាន ប្រទេស​កម្ពុជា​, ឡាវ​, មី​យ៉ា​ន់​ម៉ា​, វៀតណាម​, ជប៉ុន​, សហរដ្ឋអាមេរិក​, ចិន និង​អឺរ៉ុប ។

លោក Poj Aramwattananont ប្រធាន​ក្រុម​គណៈកម្មការ​ពាណិជ្ជកម្ម បាន​និយាយ​ថា តម្លៃ​ប្រាក់​បាត​កើនឡើង គឺជា​កត្តា​ដ៏​សំខាន់​ដែល​បង្ក​ឲ្យ​មានការ​បារម្ភ​សម្រាប់​ឆ្នាំ​២០១៨ ព្រោះ​វា​បាន​កើនឡើង​១០%​ក្នុងឆ្នាំនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ