ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​ជា​សំណូមពរ​ប្រជាពលរដ្ឋ​ក្រុមប្រឹក្សា​ត្រូវ​ដោះស្រាយ​ឲ្យ​បាន

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សំណូមពរ​ប្រជាពលរដ្ឋ​ក្នុង​វេទិការ​ផ្សព្វផ្សាយ​ក្រុមប្រឹក្សា​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត លើក​ឡើង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤១ នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ​ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ។ លោក​លី សារី…

ខេត្តបន្ទាយមានជ័យ ៖ សំណូមពរ​ប្រជាពលរដ្ឋ​ក្នុង​វេទិការ​ផ្សព្វផ្សាយ​ក្រុមប្រឹក្សា​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត លើក​ឡើង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤១ នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ​ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ។

លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៧ នេះ​ដំណាំ​ស្រូវ​បាន​ចំនួន​២៥១.៩៦១​ហិ​កតា លើ​ផែនការ​២៥០.០០០​ហិ​កតា ស្មើ​និង​១០០.៧៨​ភាគរយ ហើយ​ប្រមូល​ផល​បាន​៥០.០០០​ហិ​កតា ស្មើនឹង​២០.២៤​ភាគរយ ទិន្នន័យ​ទទួល​បាន​២៣៥.០០០​តោន តម្លៃ​ស្រូវស្រាល​ប្រសើរ​ជាង​ឆ្នាំ​មុន​១​តោន តម្លៃ​៨៥​ទៅ​៩៥​ម៉ឺន​រៀល ទោះជា​ឆ្នាំ​រង​ទទួល​នៅ​ទឹកជំនន់​ផល​ប៉ះពាល់​ជិត​១៩.០០០​ហិតា ។

លោក​អ៊ី ឡុ​ង សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្រោយ​ពេល​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​ធ្វើ​វេទិការ​ផ្សព្វផ្សាយ​នៅ​តាម​មូលដ្ឋាន​រួច​គឺ​ទទួល​បាន​ព័ត៌មាន​ច្រើន​ពី​ប្រជាពលរដ្ឋ​ដែល​សំណូមពរ​សុំ​ឲ្យ​ដោះស្រាយ​ជូន​ដូច​ជា បទល្មើស​គ្រឿងញៀន មាន​ជួញដូរ ចែកចាយ ប្រើប្រាស់ និង​ល្បែងស៊ីសង​មាន​ប្រជល់​មាន់ លេង​ប៊ៀ អាប៉ោង លក់​កន្ទុយលេខ​(​រឺ​លក់​ឆ្នោត​) ក្រុម​បង​តូច​បងធំ​ដែល​បង្ក​អសន្តិសុខ​ប៉ះពាល់​ភូមិ​-​ឃុំ​គ្មាន​សុវត្ថិភាព​។

លោក​បាន​ក្រើនរំលឹក​ថា រាល់​បទល្មើស​តាម​បន្ទាត់​ព្រំដែន​ដូច​ជា ពលករ​ចំណាក់ស្រុក ទំនិញគេចពន្ធ​ដែល​ល្មើស និង​ច្បាប់​ត្រូវ​ចាត់វិធានការ និង​ទប់ស្កាត់​ឲ្យ​បាន​ឲ្យ​កើត​មាន ។ ដូច​ជា សុវត្ថិភាព​ពលករ​ចំណាក់ស្រុក​ធ្វើការ​អប់រំ​ណែនាំ​កុំ​ឲ្យ​ទៅ​ខុសច្បាប់​ប្រឈម​គ្រោះថ្នាក់ និង​ទំនិញគេចពន្ធ​ធ្វើ​បាត់បង់​ចំណូល​រដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ