ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿង​អី​បានជា Ronaldo ពឹង​មេធាវី​តវ៉ា​ជាមួយ Real Madrid

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or ក្នុងឆ្នាំនេះ Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or ក្នុងឆ្នាំនេះ Cristiano Ronaldo ហៅ​មេធាវី​ឲ្យ​ជួយ​តវ៉ា​ទម្លាក់​ថ្លៃ​ផ្តាច់​កុងត្រា​របស់​ខ្លួន​នៅ​ក្លឹ​ប​អធិរាជ​ស Real Madrid ។

កន្លង​មក​មាន​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា ទំនាក់ទំនង​របស់ Ronaldo និង​ក្លឹ​ប Real Madrid កំពុង​តែ​មិនល្អ​ទៅ​ៗ​ហើយ ។ ដូចនេះ Ronaldo កំពុង​តែ​ទាមទារ​ឲ្យ​ក្លឹ​ប​បញ្ចុះ​ថ្លៃ​ផ្តាច់​កុងត្រា​របស់​ខ្លួន​ដើម្បី​ឲ្យ​ក្លឹ​ប​ផ្សេង​ទៀត​មិន​ចាំបាច់​ត្រូវ​បង់​ច្រើន​សម្រាប់​យក​រូបគេ​ចេញពី​ក្លឹ​ប ។

នៅ​ពេល​នេះ តម្លៃ​ផ្តាច់​កុងត្រា​របស់ Ronaldo នៅ Real Madrid មាន​តម្លៃ​កប់​ពពក​ដល់​ទៅ ១១៨១​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​ពិតជា​ថ្លៃ​មែនទែន ហើយ​អាច​នឹង​មិន​មាន​ក្លឹ​ប​ណា​ហ៊ាន​មក​យក Ronaldo ទៅ​ក្លឹ​ប​របស់​ខ្លួន​នោះ​ទេ ។ ដូចនេះ​ហើយ​ទើប Ronaldo ហៅ​មេធាវី​ឲ្យ​ជួយ​ដោះស្រាយ​រឿង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ