ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ឱ្យប្រពន្ធនិងកូន​៦នាក់ទទួលយក​ម្តេច​​បាន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​​បំផុត ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង ខណៈ​បើក​ចុះ​ពីលើ​ស្ពាន​ព្រែក​សំរោង ​ដល់​ចំណុច​​រង្វង់​មូល​រាង​​កោង ក៏បាន​​ជ្រុល​បុក​ចូល​ទៅ​ក្នុង​ដេប៉ូ​ឈើ​មួយ​​កន្លែង បណ្តាល​ឱ្យ​បុរស​ម្នាក់ដែល​​ដេក​យាម​ទីនោះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត កើតឡើង​កាលពី​វេលា​ម៉ោង​០២​ចូល​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​​បំផុត ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង ខណៈ​បើក​ចុះ​ពីលើ​ស្ពាន​ព្រែក​សំរោង ​ដល់​ចំណុច​​រង្វង់​មូល​រាង​​កោង ក៏បាន​​ជ្រុល​បុក​ចូល​ទៅ​ក្នុង​ដេប៉ូ​ឈើ​មួយ​​កន្លែង បណ្តាល​ឱ្យ​បុរស​ម្នាក់ដែល​​ដេក​យាម​ទីនោះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត កើតឡើង​កាលពី​វេលា​ម៉ោង​០២​ចូល​ថ្ងៃ​ទី​១៥ ធ្នូ នេះ ស្ថិត​នៅ​ចំណុច​រង្វង់​មូល​ព្រែក​សំរោង​ (ត្រើយ​ខាងជើង)​ ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារ​អំពៅ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ដែល​ស្លាប់ខាងលើ មាន​​ឈ្មោះ​ហ៊​ន ហ៊ាន ​អាយុ​៤៨​ឆ្នាំ មានមុខរ​បរជា​អ្នក​បើករថយន្ត​ឱ្យ​សាលា​ឯកជន​មួយ និង​ជា​អ្នក​រត់​ម៉ូតូឌុប​​ផង​ដែរ​ ប៉ុន្តែ​នៅពេល​យប់​គឺ​គាត់​មក​ដេកយាម​នៅ​ដេប៉ូឈើនេះ ។ ជន​រង​គ្រោះ​ មាន​ប្រពន្ធ និង​កូន​ចំនួន​៦​នាក់​ក្នុង​បន្ទុក ។ ដោយឡែក ខាង​ភាគី​រថយន្ត​បង្ក គឺ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​បើក​បរ​បញ្ជូន​ទៅ​ស្នងការបាត់​ រីឯ​ព្រូ​៣​នាក់​ទៀត ​មិន​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ទេ ។

អ្វី​ដែល​គួរ​ឱ្យ​ខ្លោច​ចិត្ត​សម្រាប់​ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​នោះ គឺ​គាត់​​នឹង​ត្រូវ​រៀប​ការកូន​ស្រី​នៅ​ដើមខែ​ក្រោយ​នេះ​ហើយ ។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ស្គាល់​​ជន​រង​គ្រោះ​ថា ស្រណោះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន  គាត់ (ជន​រងគ្រោះ​)បាន​​និយាយ​ប្រាប់​គេឯង​ថា «​​គាត់​មាន​អារម្មណ៍​អត់​ស្រួល​សោះ ខ្លាចតែ​​​មាន​ឡាន​មក​បុក​គាត់ ពេល​ដេក​ទី​នេះ ព្រោះមើ​ល​ផ្លូវ​នោះ​​​​កោងណាស់​  ។

ករណី​នេះ បានធ្វើឱ្យគេគ្រប់គ្នានិយាយថា ហាក់ដូចជា​ឱ្យ​ប្រផ្នូល​ទៅ​ដល់​​ជន​រង​គ្រោះ​​បែប​​នោះ
ដែរ​ ។ ជាងនេះទៅទៀត ជនរងគ្រោះដែលស្លាប់ គឺជា​ជំហរ​គ្រួសារ​ដ៏ធំម្នាក់​ ហើយ​ពេលនេះ គាត់បាន​បាត់បង់ជីវិត​ តើឱ្យគ្រួសារគាត់​​រំពឹង​អ្នកណា?

អត្ថបទសរសេរ ដោយ