ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​បង្ក​អគ្គិភ័យ​ឆាប​ឆេះ​ហ្ការ៉ាស់សាំង ព្រោះ​តែ​កំហុស​ស្មាន​មិនដល់

6 ឆ្នាំ មុន

កា​ហ្សា​ក់​ស្តង់​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ថា កំពុង​ចាក់​សាំង​នៅ​ហ្កា​រ៉ា​ស់​មួយ ហើយ​បង្ក​ទៅ​ជា​ភ្លើង​ឆេះ​ដោយសារ​តែ​កំហុស​ដ៏​មិន​គួរ​ឲ្យ​នឹក​ស្មាន​ដល់​។ គេ​ឃើញ​បុរស​ម្នាក់​នោះ ចាក់​សាំង ហើយ​យក​ដែកកេះ​មក​កេះ​បំភ្លឺ​ថា…

កា​ហ្សា​ក់​ស្តង់​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ថា កំពុង​ចាក់​សាំង​នៅ​ហ្កា​រ៉ា​ស់​មួយ ហើយ​បង្ក​ទៅ​ជា​ភ្លើង​ឆេះ​ដោយសារ​តែ​កំហុស​ដ៏​មិន​គួរ​ឲ្យ​នឹក​ស្មាន​ដល់​។

គេ​ឃើញ​បុរស​ម្នាក់​នោះ ចាក់​សាំង ហើយ​យក​ដែកកេះ​មក​កេះ​បំភ្លឺ​ថា ពេញ​ធុងសាំង​ហើយ​ឬ​នៅ​។ ភ្លាម​នោះ បាន​បង្ក​ទៅ​ជា​អណ្តាតភ្លើង​ឆេះ​ក្នុង​ស្ថានីយ​។

បុរស​ខាងលើ​ភ័យ​ពេក​ហើយ​ក៏​គ្រ​វ៉ា​ត់​ប្រដាប់​ចាក់​សាំង​ទៅ​ម្ខាង​ទៀត ដែល​ធ្វើ​ឲ្យ​ឆេះ​ដល់​រថយន្ត​ឯទៀត ហើយ​ក៏​រត់​យករួចខ្លួន​ទៅ​កាន់​ទីក្រុង Taraz បាត់​ទៅ​។

គេ​ក៏​ឃើញ​បុរស​ម្នាក់​ដែល​ជា​ម្ចាស់​ឡាន​ដទៃ​បាន​រត់​មក​រថយន្ត​របស់​ខ្លួន ហើយ​បើក​ចេញ​ទៅ​គេច​ពី​គ្រោះអាសន្ន​។ ភ្លាម​នោះ​គេ​ក៏​ឃើញ​មាន​អ្នក​បាញ់​បំពង់​ពន្លត់​អគ្គិភ័យ​ចេញ​សកម្មភាព​។

អ្នកជំនាញ​ជឿ​ថា រថយន្ត​របស់​បុរស​បង្កហេតុ​ខាងលើ ប្រើប្រាស់​ប្រេងម៉ាស៊ូត ព្រោះ​បើ​ប្រេងសាំង​នោះ គឺ​មិនមែន​ខូចខាត​តិចតួច​បែប​នេះ​ទេ​។

យោង​តាម​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព គេ​នៅ​មិន​ទាន់​ដឹង​ថា មាន​អ្នក​របួស ឬ​អត់​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ