ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ប្រឈម​នឹង​ទី​ខ្ពស់ ​ធ្លាក់​ពី​អគារ​62​ជាន់

6 ឆ្នាំ មុន

«Shanghaiist»​របស់​ចិន​ផ្សាយ​ដោយ​យោង​តាម​អាជ្ញាធរ​ចិន​ថា Wu Yongning អ្នក​ប្រឈម​មុខ​នៅ​ទី​ខ្ពស់​អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​ធ្លាក់​ពីលើ​អគារ​ខ្ពស់​នៅ​ក្រុង​ឆាង​សា ក​ម្ព​ពស់​៦២​ជាន់ ឬ​ប្រហែល​២៣៦​ម៉ែត្រ ។ របាយការណ៍​ពី​ការ​ស្លាប់​នោះ​ក្រោយ​ពី​វេ​ប​សាយ​របស់…

«Shanghaiist»​របស់​ចិន​ផ្សាយ​ដោយ​យោង​តាម​អាជ្ញាធរ​ចិន​ថា Wu Yongning អ្នក​ប្រឈម​មុខ​នៅ​ទី​ខ្ពស់​អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​ធ្លាក់​ពីលើ​អគារ​ខ្ពស់​នៅ​ក្រុង​ឆាង​សា ក​ម្ព​ពស់​៦២​ជាន់ ឬ​ប្រហែល​២៣៦​ម៉ែត្រ ។

របាយការណ៍​ពី​ការ​ស្លាប់​នោះ​ក្រោយ​ពី​វេ​ប​សាយ​របស់ Wu Yongning ឈប់​ដំណើរការ​កាលពី​ខែ​មុន​បង្ក​ឱ្យ​មានការ​សង្ស័យ​ពី​មហាជន​នៅ​ប្រទេស​ចិន ។ នារី​ជា​គូស្នេហ៍​បាន​បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា Wu Yongning បាន​ស្លាប់​កាលពី​ខែវិច្ឆិកា ។

សម្រាប់​វី​ដេ​អូ​ឃ្លី​ប​មួយ​គឺជា​វី​ដេ​អូ​ឃ្លី​ប​ចុង​ក្រោយ​របស់​លោក បង្ហាញ​ពី​អ្នកក្លាហាន​រូប​នោះ​ព្យាយាម​ទាញ​គែម​កំពូល​អគារ​មួយ​ជា​អគារ​ខ្ពស់​នៅ​ខេត្ត​ហ៊ូ​ណា​ន ប្រទេស​ចិន ហើយ​កើតហេតុ​នឹក​ស្មាន​មិន​ដល់​ធ្វើ​ឱ្យ​រូបគេ​ផុតដៃ និង​ធ្លាក់​ពី​ល​អគារ​នោះ​តែ​ម្តង ។

ក្រុម​គ្រួសារ​របស់​បញ្ជាក់​ថា នៅ​មុន​ពេល​ស្លាប់​លោក Wu Yongning បាន​ទទួល​ប្រាក់​ពី​ស្លាក​យីហោ​ទំនិញ​មួយ​ក្នុង​ទីក្រុង​១០០.០០០​យាន់ ឱ្យ​ប្រតិបត្តិ​ភាព​ប្រថុយប្រថាន​ពី​ទី​ខ្ពស់​ដើម្បី​ឃោសនា​ទំនិញ និង​បាន​ចុះហត្ថលេខា​ឃោសនា​លើ​មុខទំនិញ​ជា​ច្រើន​ទៀត ធ្វើ​ឱ្យ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​គិត​ថា​នេះ​ជា​មូលហេតុ​ធ្វើ​ឱ្យ​គេ​មាន​ត្រេកអរ និង​ហ៊ាន​ប្រតិបត្តិ​លើ​ភាព​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​បែប​នេះ ។

បុរស​ជា​ឪពុកធំ​ឱ្យ​ដឹង​ថា ក្រៅពី​រក​ប្រាក់​ដើម្បី​ជួយ​ព្យាបាល​ម្តាយ​ឈឺ Wu Yongning​តាំងចិត្ត​រក​ប្រាក់​ជូន​ថ្លៃ​បណ្ណាការ​ដើម្បី​រៀប​ការ​ជាមួយ​គូស្នេហ៍​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ