ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារសំខាន់​នៃ​ការ​អាន​សៀវភៅ​ គឺ​ធំធេង​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ខម យល់​យ៉ាង​ច្បាស់​ថា ​ការ​អាន​សៀវភៅ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។ ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​គាំទ្រ​យ៉ាង​ខ្លាំងក្លា​នូវ​គោលនយោបាយ​លើកកម្ពស់​ការ​អាន​សៀវភៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ នៅ​ថ្ងៃ​ទី​០៨ ខែធ្នូ «ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ នៅ​កម្ពុជា​»…

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ខម យល់​យ៉ាង​ច្បាស់​ថា ​ការ​អាន​សៀវភៅ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។ ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​គាំទ្រ​យ៉ាង​ខ្លាំងក្លា​នូវ​គោលនយោបាយ​លើកកម្ពស់​ការ​អាន​សៀវភៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

នៅ​ថ្ងៃ​ទី​០៨ ខែធ្នូ «ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ នៅ​កម្ពុជា​» ដែល​មាន​រយៈពេល​៣​ថ្ងៃ និង​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ដ៏​មាន​សារសំខាន់​មួយ​ក្នុង​ការ​លើកកម្ពស់​ការ​អាន​សៀវភៅ ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​នៅ​ប​ណ្ណាល័យ​ជាតិ​ក្រោម​ការ​ចូលរួម​ពី​សំណាក់​អធិបតី ភ្ញៀវ​កិត្តិយស និង​អ្នកចូលរួម​ជា​ច្រើន​រូប​ ដែល​ក្នុង​នោះ​ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ខម ក៏​ជា​អ្នក​ឧបត្ថម្ភ​ធំ​មួយ​ផង​ដែរ​។

ស្រប​តាម​ប្រធានបទ «​អាន​ច្រើន បង្កើន​ឱកាស​» ដែល​ជា​ប្រធានបទ​នៃ​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​ឆ្នាំ​នេះ ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ខម សូម​ចែករំលែក​គំនិត​ពិចារណា​អំពី​សារសំខាន់​នៃ​ការ​អាន​សៀវភៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​បុគ្គល​ម្នាក់​ៗ​។

ទោះបី​បច្ចេកវិទ្យា​កំពុង​វិវដ្ត​ទៅ​មុខជា​លំដាប់ តែ​ការ​អាន​សៀវភៅ​នៅ​តែ​ជា​ផ្នែក​ដ៏​សំខាន់​​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​ចំណេះដឹង​ទាំង​សម្រាប់​មនុស្ស​ពេញវ័យ និង​កុមារ​-​យុវជន​ដែល​កំពុង​សិក្សា​រៀនសូត្រ​ក្នុង​គ្រឹះស្ថាន​អប់រំ​នានា​នៅ​កម្ពុជា​។ នៅ​គ្រឹះស្ថាន​អប់​រំជា​ច្រើន សៀវភៅ​គឺជា​ឃ្លាំង​ផ្ទេរ​ចំណេះ​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​សិស្សានុ​សិស្ស​សិក្សា​ស្រាវជ្រាវ ​និង​ស្វែង​យល់​អំពី​មុខ​វិជ្ជា​ផ្សេង​ៗ តាំងពី​ភាសា វប្បធម៌ និង​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ផ្សេង​ទៀត​។ សមត្ថភាព​ពេល​ប្រលង​របស់​សិស្ស​នៅ​តែ​ពឹងផ្អែក​យ៉ាង​ខ្លាំងក្លា​លើ​ការ​អាន និង​មើលសៀវភៅ​ដោយ​ខ្លួនឯង​នៅ​ពេលទំនេរ​ពី​ម៉ោង​សិក្សា​។ នេះ​ជា​ឧទាហរណ៍ ដែល​សបញ្ជាក់​យ៉ាង​ច្បាស់​អំពី​សារសំខាន់​នៃ​ការ​អាន ក្នុង​ការ​សិក្សា។

សម្រាប់​មនុស្ស​ពេញវ័យ ការ​បង្កើត​ទម្លាប់​អាន​សៀវភៅ​ជា​ប្រចាំ​មាន​ប្រយោជន៍​ពង្រីក​ចំណេះដឹង​ទូទៅ​របស់​គាត់ និង​ពង្រឹង​ប្រាជ្ញា​ស្មារតី​ក្នុង​ការ​ត្រិះ​រិះ​ពិចារណា​។ ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា បុគ្គល​ដែល​អាន​សៀវភៅ​ជា​ប្រចាំ​មានការ​ចង​ចាំ​ល្អ មាន​អារម្មណ៍​តានតឹង​តិច ​និង​មានការ​ផ្ចង់អារម្មណ៍​ក្នុង​ការងារ​បាន​ល្អ ជាង​អ្នក​ដែល​មិន​អាន​សៀវភៅ​ជា​ប្រចាំ​។ សូ​ម្បី​នៅ​ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ខម ដែល​យើង​ផ្តោត​លើ​ការ​ផ្តល់​សេវា​អ៊ីនធឺណិត​លំដាប់​​ខ្ពស់ ក៏​យើង​នៅ​តែ​លើកទឹកចិត្ត​យ៉ាង​សកម្ម្យ​បុគ្គលិក​របស់​យើង​អាន​សៀវភៅ​ជា​ប្រចាំ​។ យើង​មានកម្ម​វិធី​ដែល​បុគ្គលិក​អាច​ខ្ចី​សៀវភៅ​ល្អ​ៗ​យក​ទៅ​អាន​ទៀត​ផង​។

ជា​ចុង​ក្រោយ យើង​អាច​និយាយ​បាន​ដោយ​ជាក់ច្បាស់​ថា ការ​អាន​សៀវភៅ​ពិតជា​មាន​សារសំខាន់​មិន​អាច​ខាន​បាន ហើយ​យើង​សូម​លើកទឹកចិត្ត្យ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប បង្កើត​ទម្លាប់​អាន​សៀវភៅ ទោះជា​តិច​ក្តី ច្រើន​ក្តី ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន និង​ចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម​ជាតិ្យ​បាន​រីក​ចម្រើន​តទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ