ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើជ្រូកនៅតែធ្លាក់ថ្លៃទៀត តើពួកគាត់ធ្វើអ្វីបន្ត ?

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ មុខរបរចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារត្រូវបានប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងខេត្តប៉ៃលិនរារែក បម្រុងនឹងបោះបង់ចោលទាំងស្រុង  ខណៈតម្លៃទីផ្សារជ្រូកមានការធ្លាក់ចុះខ្លាំងស្ទើរតែធ្វើឱ្យកសិករមួយចំនួនកាត់បន្ថយចំនួនជ្រូក និងងាកបែរទៅរករបរផ្សេងជំនួសវិញ ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៤  ខែធ្នូ  ឆ្នាំ២០១៧…

ខេត្តប៉ៃលិន ៖ មុខរបរចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារត្រូវបានប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងខេត្តប៉ៃលិនរារែក បម្រុងនឹងបោះបង់ចោលទាំងស្រុង  ខណៈតម្លៃទីផ្សារជ្រូកមានការធ្លាក់ចុះខ្លាំងស្ទើរតែធ្វើឱ្យកសិករមួយចំនួនកាត់បន្ថយចំនួនជ្រូក និងងាកបែរទៅរករបរផ្សេងជំនួសវិញ ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៤  ខែធ្នូ  ឆ្នាំ២០១៧ កន្លងទៅមានគ្រួសារមួយស្ថិតនៅភូមិថ្មី សង្កាត់ប៉ៃលិន  ក្រុងប៉ៃលិនបានប្រកបរបរចិញ្ចឹមជ្រូកជាង២០ក្បាល ដោយបិតស្រា យកកាកសំណល់ឱ្យជ្រូកស៊ី  ។

ម្ចាស់ជ្រូកខាងលើបានឱ្យដឹងថា ពួកគាត់បានប្រកបរបរចិញ្ចឹមសត្វជ្រូកអស់រយៈពេលជាយូរឆ្នាំមកហើយ ដោយកាលពីមុនជ្រូករស់ អាចលក់ឱ្យឈ្មួញទិញយកទៅកាប់លក់១គីឡូក្រាម ៦០០០ ទៅ៧០០០រៀល ។ ប៉ុន្តែបច្ចុប្បន្ននេះគាត់លក់បានត្រឹមតែ១គីឡូក្រាម៥០០០ទៅ៥៥០០រៀលប៉ុណ្ណោះ ហើយពេលខ្លះទៀតអត់ឃើញមានឈ្មួញចូលទៅទិញនោះឡើយ ដែលជាហេតុនាំឱ្យមានការលំបាកយ៉ាងខ្លាំង ។ ប្រភពបន្តទៀតថា បើសិនជាតម្លៃទីផ្សារជ្រូករស់នៅ តែធ្លាក់បែបនេះទៀត ពួកគាត់នឹងបោះបង់ចោលការចិញ្ចឹមជ្រូកនេះ រត់ទៅប្រកបរបរដាំបន្លែ និងប្តូរមុខរបរវិញ ព្រោះការលក់ជ្រូកមានការខាត ហើយលំបាករកប្រាក់ទិញចំណីឱ្យជ្រូកស៊ី  ។

បច្ចុប្បន្នបើសិនជាអត់បានបិតស្រាសលក់ ហើយអត់មានកាកសំណល់បាយស្រា ដាក់ឱ្យជ្រូកស៊ីទេ នោះពួកគាត់បោះបង់ចោលតាំងពីយូរណាស់មកហើយ ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះការចិញ្ចឹមជ្រូកមិនចំណេញនោះទេ ហើយពួកគាត់ជាច្រើននាក់រស់នៅក្នុងភូមិបានឈប់ចិញ្ចឹមជ្រូកទាំងស្រុង ដោយខ្លះធ្វើចំណាកស្រុកទៅរកស៊ីធ្វើការងារនៅប្រទេសថៃ ខ្លះទៀត ដាំបន្លែ ផ្លែឈើ បន្តិចបន្តួចសម្រាប់លក់ដោះស្រាយជីវភាពគ្រួសារ  ។

សូមបញ្ជាក់ថា សាច់ជ្រូកនៅក្នុងផ្សារដែលឈ្មួញលក់សព្វថ្ងៃ១គីឡូក្រាម១៣០០០ទៅ១៤០០០រៀល ដោយមិនសូវចុះថ្លៃប៉ុន្មាននោះទេ ដោយកាលពីមុនក៏ឈ្មួញលក់ដូរនៅក្នុងផ្សារតម្លៃ ប្រហាក់ប្រហែលនឹងសាច់ជ្រូកដែលធ្លាក់ថ្លៃសព្វថ្ងៃនេះដែរ  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ