ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ​ស្ទាក់​ចាប់បាន​​ឡានថៃ​៣គ្រឿង​

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពី​​វេលាម៉ោង០៩យប់ថ្ងៃទី១៣ ធ្នូ កម្លាំង​សមត្ថ​កិច្ច​គយប្រចាំ​ច្រកទ្វារអន្តរជាតិចាំយាម ​បានធ្វើការ​ស្ទាក់ចាប់រថយន្តចង្កូតស្តាំ​ចំនួន​៣គ្រឿង​ ​​ក្នុងនោះ មាន​ម៉ាក​toyota Revo…

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពី​​វេលាម៉ោង០៩យប់ថ្ងៃទី១៣ ធ្នូ កម្លាំង​សមត្ថ​កិច្ច​គយប្រចាំ​ច្រកទ្វារអន្តរជាតិចាំយាម ​បានធ្វើការ​ស្ទាក់ចាប់រថយន្តចង្កូតស្តាំ​ចំនួន​៣គ្រឿង​ ​​ក្នុងនោះ មាន​ម៉ាក​toyota Revo ចំនួន២គ្រឿង និងម៉ាក toyota alfarth ​១គ្រឿង​ដែលរថយន្តទាំង៣​គ្រឿង​សុទ្ធ​តែ​មាន​ពាក់ស្លាកលេខ​ថៃ ។ មន្ត្រីសមត្ថកិច្ចច្រកទ្វារបានបង្ហើប​​ថា​ រថយន្តខាងលើ​បានបើកចូលមកផុត​ពីបារ៉ាស​់សមត្ថកិច្ចថៃ​ ហើយមក​ចត​ជាប់បារ៉ាស់សមត្ថកិច្ច​ខ្មែរ ទើប​ត្រូវ​ឃាត់​​ចាប់បាន​តែម្តង ព្រោះពេលនោះបារ៉ាស់ត្រូវបានបិទ ទើប​រថយន្តទាំង៣លោតឆ​ត្រមិនរួច ។ប្រភពបន្តទៀតថា ​មកទល់​ពេលនេះ​ រថយន្តទាំង៣គ្រឿង​កំពុង​រក្សាទុកនៅក្នុងស្នាក់ការគយ​ និងរដ្ឋាករ​ចាំយាម និងកសាងឯកសារបញ្ជូនមកថ្នាក់លើ ។

អត្ថបទសរសេរ ដោយ