ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ពីរ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ថា សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ចំនួន​២​ក្រុម​ដើម្បី​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ធំ​២​នៅ​ប្រទេស​ថៃ​គឺ​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​១១​និង​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​២ ។ ២​ក្រុម​ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​គឺ​ផ្នែក​បុរស​ប្រភេទ​ទម្ងន់​៦០០​គីឡូក្រាម និង​ផ្នែក​នារី​ប្រភេទ​ទម្ងន់​៥០០​គីឡូក្រាម…

រាជធានី​ភ្នំពេញ ៖ លោកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ថា សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ចំនួន​២​ក្រុម​ដើម្បី​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ធំ​២​នៅ​ប្រទេស​ថៃ​គឺ​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​១១​និង​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​២ ។ ២​ក្រុម​ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​គឺ​ផ្នែក​បុរស​ប្រភេទ​ទម្ងន់​៦០០​គីឡូក្រាម និង​ផ្នែក​នារី​ប្រភេទ​ទម្ងន់​៥០០​គីឡូក្រាម ។

លោកស្រី​បានឱ្យ​ដឹង​បន្ថែម​ថា ប្រតិភូ​កីឡា​កម្ពុជា​នឹង​ធ្វើ​ដំណើរ​តាម​រថយន្ត​តាម​ច្រក​ទ្វារ
អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​ថ្ងៃ​ទី​១៧ ធ្នូ ខណៈ​ការ​ប្រកួត​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២០ ធ្នូ សម្រាប់​​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី និង​ថ្ងៃ​ទី​២១​ធ្នូ សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ ។ លោកស្រី​ថា ដំបូង​ឡើយ​យើង​មាន​គម្រោង​បញ្ជូន​តែ​មួយ​ក្រុម​ប៉ុណ្ណោះ​ទៅ​ចូលរួម​ប្រកួត​ដោយសារ​តែ​យើង​ពុំ​មាន​ថវិកា​គ្រប់​គ្រាន់ ។ ប៉ុន្តែ​ក្រោយមក​ភាគី​ថៃ​ដែល​ជា​ម្ចាស់ផ្ទះ​បាន​សម្រេច​ជួយ​រ៉ាប់រង​ទាំងអស់​ទាំង​ការ​ស្នាក់​នៅ ហូប​ចុក ពី​ដើម​ដល់​ចប់ ហេតុ​ដូច្នេះ​ហើយ​ទើប​យើង​មាន​លទ្ធភាព​ទៅ​ចូលរួម​ប្រកួត​ទាំង​២​ក្រុម​តែ​ម្ដង ។ មូលហេតុ​ដែល​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​ថៃ​ជួយ​ដល់​កម្ពុជា​ដោយសារ​តែ​គេ​មើលឃើញ​ថា វិស័យ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ទើបតែ​មានការ​រីក​ចម្រើន ដូច្នេះ​ហើយ​ទើប​គេ​សម្រេចចិត្ត​ជួយ​ដល់​យើង ។

សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៦ ។ ថ្វី​ដ្បិតតែ​សហព័ន្ធ​មួយ​នេះ​បង្កើត​ឡើងជា​យូរ​មក​ហើយ​មែន ប៉ុន្តែ​ការ​ប្រកួត​នៅ​ពុំ​ទាន់​ទូលំទូលាយ​នៅឡើយ​ទេ គឺ​បាន​ត្រឹមតែ​ប្រកួត​ជ្រើសរើស​ជើងឯក​នៅ​តាម​រោងចក្រ​សហគ្រាស​ប៉ុណ្ណោះ ។

ដោយឡែក​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ សហព័ន្ធ​បាន​រៀបចំ​ឱ្យ​មាន​ផែនការ​ច្បាស់លាស់ និង​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ជា​លើក​ដំបូង ហើយ​ក៏​ជា​លើក​ទី​១​ផង​ដែរ​ដែល​កម្ពុជា​យើង​បាន​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ បើ​ទោះជា​យើង​មិន​ទទួល​បាន​លទ្ធផល​ល្អ​មែន តែ​យ៉ាង​ហោច​ណាស់​ក៏​យើង​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​ល្អ​ត្រឡប់​មក​វិញ​ដែរ។ សព្វ​ថ្ងៃនេះ ថ្វី​ដ្បិតតែ​យើង​នៅ​មិន​ទាន់​មាន​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​មែន តែ​ការ​ហ្វឹកហាត់​គឺ​ធ្វើ​ឡើង​តាម​បទបញ្ជា​និង​បច្ចេកទេស​ត្រឹមត្រូវ​របស់​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​អន្តរជាតិ ។ ដូច្នេះ​រហូត​មក​ទល់​នឹង​ពេល​នេះ យើង​មាន​ធនធាន​កីឡាករ កីឡាការិនី​គ្រប់គ្រាន់​ហើយ​សម្រាប់​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ