ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​ផល​​ម៉ាស៊ីន​ព្រីន​​ម៉ាក EPSON Printer New L Series ត្រូវ​​បាន​បង្ហាញ​​​​ជា​ផ្លូវ​​​​​​​ការ​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖​ ផលិតផល​ម៉ាស៊ីន​បោះ​ពុម្ព​ម៉ាក EPSON របស់ក្រុមហ៊ុនឌី​ស្ទី​បៃត៍ (Distybyte) ​ដែលជាក្រុម​ហ៊ុន​ទទួល​សិទ្ធិនាំចូល ចែកចាយ​ផលិតផល និង​សេវាកម្ម​ម៉ាក EPSON បានដាក់​តាំង​បង្ហាញ​នូវផលិតផលថ្មីម៉ាក EPSON Printer New L​​​ Series កាលពីល្ងាច​ថ្ងៃទី៧ វិច្ឆិកា កន្លង​ទៅ ​​នៅសណ្ឋា​គារ​កាំ​បូ​ឌីយ៉ា​ណា រាជធានីភ្នំពេញ ។ ការរៀបចំការបង្ហាញ នូវផលិត​

រាជ​ធានីភ្នំពេញ​ ៖​ ផលិតផល​ម៉ាស៊ីន​បោះ​ពុម្ព​ម៉ាក EPSON របស់ក្រុមហ៊ុនឌី​ស្ទី​បៃត៍ (Distybyte) ​ដែលជាក្រុម​ហ៊ុន​ទទួល​សិទ្ធិនាំចូល ចែកចាយ​ផលិតផល និង​សេវាកម្ម​ម៉ាក EPSON បានដាក់​តាំង​បង្ហាញ​នូវផលិតផលថ្មីម៉ាក EPSON Printer New L​​​ Series កាលពីល្ងាច​ថ្ងៃទី៧ វិច្ឆិកា កន្លង​ទៅ ​​នៅសណ្ឋា​គារ​កាំ​បូ​ឌីយ៉ា​ណា រាជធានីភ្នំពេញ ។ ការរៀបចំការបង្ហាញ នូវផលិត​ផលថ្មីនេះ មានការ​សហ​ការ​ជា​មួយ EPSON នៃប្រទេសថៃ ​ហើយ​ផលិត​ផលថ្មី EPSON Printer New L Series ជាម៉ូ​ដែល ថ្មីចុងក្រោយ​របស់ EPSON ដែល​ភ្ជាប់​ជា​មួយ​ប្រព័ន្ធ Original Ink Tank ។

កម្មវិធី​បង្ហាញ​ផលិត​​ផល​ថ្មីនេះ​មានការ​អញ្ជើញ​ចូល​រួម​ពី​សំណាក​់​ភ្ញៀវកិត្តិយស​ជា​ច្រើន​ដែលជាដៃគូ ពាណិជ្ជ​កម្ម​ថ្នាក់គ្រប់គ្រង​របស់ក្រុមហ៊ុន ឌីស្ទីបៃត៍ និង EPSON របស់ប្រទេស​ថៃ ។នៅក្នុងឱកាស​នេះ​ដែរ លោក Phairote Yodmahalabkul អ្នកគ្រប់​គ្រង​ផ្នែក​លក់​អន្តរ​ជាតិ​បាន​មាន​ប្រសាសន៍ថា EPSON Printer New L Series ដែល​បានប​ង្ហាញរ​ួម​មាន L110, L210 ,L300 និង L350 ។ L110 ,L300 មាន​មុខ​ងារព្រីនតែមួយមុខប៉ុណ្ណោះ រីឯ L210,L350 មាន​មុខ​ងារ​បី​យ៉ាង Print , Scan និង Copy ។ ​ម៉ូដែលថ្មីទាំងនេះ គឺជាបច្ចេក​វិទ្យា​ចុង​ក្រោយបង្អស់ពី EPSON ជាមួយ​ប្រព័ន្ធ​Original Ink Tank មានទឹកថ្នាំ​ចំណុះ៧០ មីល្លីលីត្រ​ក្នុងមួយពណ៌ ដែលទឹកថ្នាំពណ៌ខ្មៅ អាចបោះព​ុម្ពបាន​៤.០០០​សន្លឹក, ៦.៥០០សន្លឹក ​សម្រាប់​ទឹកថ្នាំ​បីពណ៌ផ្សេង​ទៀត ហើយ​មាន​ល្បឿន​លឿន​ជាង​មុន​រហូត​ដល់​២ ទៅ៣ ដង ។ EPSON Printer New L Series ត្រូវបាន​ផលិត​ឡើងដើម្បីបំពេញ​នូវសេច​ក្ដី​ត្រូវ​ការ​របស់​អតិថិជន​ក្នុងការ​បោះ​ពុម្ពលើឯកសារ​ជា​ពណ៌​ធម្មតា​ជា​មួយនឹងល្បឿនលឿន​អាច​សន្សំសំចៃ ខ្ពស់​ ថែមទាំងទទួលបាននូវការ​ធានារយៈ​ពេល ១ឆ្នាំ​ទាំងការជួលនិងសេវាកម្ម ។

លោកស្រីហួរ សុខគុណ អគ្គ​នាយ​ក​ក្រុម​ហ៊ុន First Group Holdings បានមាន​ប្រសាសន៍​ថា ដើម្បីទទួល​បាន​នូវ​ការ​គាំទ្រ​លើ​ទីផ្សារ ​កសាង​នូវទំនុក​ចិត្ត​របស់​អតិ​ថិជន និង​ដៃ​គូ​ពាណិជ្ជ​កម្ម​ក្នុងប្រទេស​កម្ពុជា ក្រុមហ៊ុន Seiko EPSON Corporation ជប៉ុន​ បានសហការ​ជា​មួយ​ក្រុម​ហ៊ុន​ឌីស្ទីបៃត៍ ធ្វើការអភិវឌ្ឍ​នូវ​ផលិត​ផល​ថ្មីៗ ដើម្បី​បំពេញ​នូវ​សេច​ក្ដី​ត្រូវការ​របស់​អតិថិ​ជន​កម្ពុជា ។ ឆ្លៀតក្នុងឱ​កាស​នេះលោក​ស្រីហួរ សុខ​គុណ​ បានថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ក្រុមហ៊ុន EPSON របស់​ប្រទេស​ថៃ និង​ដៃគូពា​ណិជ្ជ​កម្ម​ទាំង​អស់​ដែល​បាន​សហ​ប្រតិ​បត្តិការចែកចាយ​ផលិតផល EPSON ក្នុង​ព្រះ​រាជា​ណា​ចក្រកម្ពុជា​ដោយ​ទទួលបាន​ជោគ​ជ័យ កន្លង​មក ហើយ​សង្ឃឹម​ថា EPSON Printer New L Series​ ថ្មីនេះនឹង​ទទួល​បាន​ការ​គាំទ្រ ពីសំណាក់​ដៃគូពាណិជ្ជ​កម្ម​ក្នុង​ការ​ចែក​ចាយ​ដល់​អតិថិជន​របស់ខ្លួន ។

គួរបញ្ជាក់ផងដែរថា EPSON មាន​ផលិត​ផល​ជាច្រើនរួម​មាន Inkjet Printer ,Laser Printer ,Projector , Scaner, Dot Matrix printer ,TM Printer ,Passbook Printer ,Large Format Printer ៕