ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បណ្តាញ​សង្គម​របស់​ចិន​ខុស​គ្នា​នឹង​លោក​ខាងលិច​យ៉ាងណា​ខ្លះ ?

6 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​បញ្ឈប់​ការ​ប្រើប្រាស់​កម្មវិធី WhatsApp ដើម្បី​ប្រុង​ប្រយ័ត្ន​មុន​ពេល​កិច្ចប្រជុំ​បក្សកុម្មុយនិស្ត​របស់​រដ្ឋាភិបាល​នៅ​ខែ​ក្រោយ ។ បណ្តាញ​សង្គម​ផ្សេង​ទៀត​ដែល​ប្រជាជន​នៅ​ប្រទេស​លោក​ខាងលិច​ប្រើ​រាល់ថ្ងៃ ក៏​បាន​ហាមឃាត់​ផង​ដែរ​នៅ​ចិនដីគោក ។ ផ្ទុយ​ទៅ​វិញ…

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​បញ្ឈប់​ការ​ប្រើប្រាស់​កម្មវិធី WhatsApp ដើម្បី​ប្រុង​ប្រយ័ត្ន​មុន​ពេល​កិច្ចប្រជុំ​បក្សកុម្មុយនិស្ត​របស់​រដ្ឋាភិបាល​នៅ​ខែ​ក្រោយ ។

បណ្តាញ​សង្គម​ផ្សេង​ទៀត​ដែល​ប្រជាជន​នៅ​ប្រទេស​លោក​ខាងលិច​ប្រើ​រាល់ថ្ងៃ ក៏​បាន​ហាមឃាត់​ផង​ដែរ​នៅ​ចិនដីគោក ។ ផ្ទុយ​ទៅ​វិញ បណ្តាញ​ទាំងនេះ​ត្រូវ​បាន​ជំនួស​ដោយ​កម្មវិធី​ដទៃ ដែល​រដ្ឋាភិបាល​ចិន​អាច​តាមដាន​បាន ។ ដូច្នេះ តើ​បណ្តាញ​សង្គម​អ្វីខ្លះ​ដែល​​ប្រជាជន​ចិន​អាច​ប្រើ​បាន ?

១-WeChat ជំនួស​ឱ្យ WhatsApp ៖
WeChat បាន​ចាប់ផ្ដើម​ថតចម្លង​ដោយ​ផ្ទាល់​ពី​កម្មវិធី WhatsApp ប៉ុន្តែ​ឥឡូវនេះ គេ​បាន​ប្រើប្រាស់​វា​ច្រើន ។ អ្នក​អាច​ប្រើ​វា​ដើម្បី​ទូទាត់​ថ្លៃ​ទំនិញ​អន​ឡាញ និង​លេង​ហ្គេ​ម ។ វា​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន Tencent ។

ប៉ុន្តែ​រាល់​ព័ត៌មាន​ទាំងអស់​ដែល​ពលរដ្ឋ​ចិន​រាប់​លាន​នាក់​ប្រើប្រាស់ ត្រូវ​បាន​ចែករំលែក​ជាមួយ​រដ្ឋាភិបាល ។

២-Weibo ជំនួស​ឱ្យ Twitter ៖
Twitter ត្រូវ​គេ​រារាំង​មិន​ឲ្យ​ប្រើ​នៅ​ក្នុង​ប្រទេស​ចិន​ឡើយ ដោយសារ​គេ​បន្ទោស​ពី​ការ​រៀបចំ​តវ៉ា​នៅ​ឆ្នាំ​២០០៩ ។ ពេល​នោះ​ហើយ​ដែល​កម្មវិធី Weibo បាន​បង្កើត​ឡើង​ជំនួស​វិញ ហើយ​ប្រើ​ក្នុង​មុខងារ​ដូច​គ្នា ។

ប៉ុន្តែ​គេ​ប្រើ​វា​ខុស​គ្នា​ជាមួយ Twitter ពីព្រោះ​មនុស្ស​មាន​និន្នាការ​បង្ហាញ​ពី​ជីវិត និង​គ្រួសារ​របស់​ខ្លួន ជា​ជាង​ជជែក​រឿង​នយោបាយ ។

៣-Baidu ជំនួស​ឲ្យ Google ៖
Baidu បាន​ផ្តល់​នូវ​សេវាកម្ម​លើ​អុ​ី​ន​ធើ​រ​ណេ​ត​ដូច​គ្នា​ជា​ច្រើន ខណៈ​ចិន​ហាមឃាត់​កម្មវិធី Google នៅ​ក្នុង​ប្រទេស​ខ្លួន ។

ដូច​ក្រុមហ៊ុន Google ដែរ Baidu បាន​វិនិយោគ​នៅ​ក្នុង​បច្ចេកវិទ្យា AI និង​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង ។ ប៉ុន្តែ​អាជ្ញាធរ​ចិន​កំពុង​ស៊ើបអង្កេត​ក្រុមហ៊ុន Baidu, Weibo និង WeChat ក្នុង​គោលបំណង​គ្រប់គ្រង​ក្រុមហ៊ុន​ទាំងនេះ ។

៤-QQ ជំនួស​ឱ្យ Facebook ៖
QQ គឺជា​កន្លែង​ផ្ញើ​សារ​មួយ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Tencent ដែល​ជា​ម្ចាស់​របស់ WeChat ។ វា​ដូច​គ្នា​នឹង WhatsApp ត្រូវ​បាន​គ្រប់គ្រង​ដោយ Facebook ផង​ដែរ ។
ភាព​ខុស​គ្នា​ចម្បង គឺថា QQ ក៏​ដូច​ជា​កម្មវិធី​ផ្ញើ​សារ​របស់ Facebook ។ ប៉ុន្តែ​វា​ចាប់ផ្តើម​ជា​កម្មវិធី​កុំព្យូទ័រ​លើ​តុ ជា​ជាង​ក្នុង​ទូរស័ព្ទ​ដៃ ។

អ្នក​ប្រើប្រាស់​មិន​ត្រូវការ​លេខ​ទូរស័ព្ទ​ដើម្បី​ប្រើ QQ ទេ មាន​ន័យ​ថា មនុស្ស​វ័យក្មេង​ដែល​មិន​ទាន់​មាន​ទូរស័ព្ទ គឺ​អាច​ប្រើ​វា​ដើម្បី​ផ្ញើ​សារ​ទៅ​វិញ​ទៅ​មក​បាន ។

៥-Youku ជំនួស​ឱ្យ YouTube ៖
Youku គឺជា​គេហទំព័រ​សំខាន់​របស់​ចិន ដែល​មនុស្ស​គ្រប់​គ្នា​អាច​បង្ហោះ​វី​ដេ​អូ​ផ្ទាល់ខ្លួន ប៉ុន្តែ​រដ្ឋាភិបាល​ចិន​បាន​ពិនិត្យ​វី​ដេ​អូ​ទាំងនោះ ហើយ​វី​ដេ​អូ​ណា​ដែល​រិះគន់​ដល់​គណ​បក្សកុម្មុយនិស្ត នឹង​ត្រូវ​គេ​ដក​ចេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ