ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នឹង​ពន្លត់​ម៉ាស៊ីនរថយន្ត ត្រូវ​បិទ​ម៉ាស៊ីនត្រជាក់​គ្រប់ពេល​ពិត​ទេ ?

6 ឆ្នាំ មុន

វា​នៅ​តែ​ជា​សំណួរ​ដដែល​សម្រាប់​ម្ចាស់​រថយន្ត​ថា មុន​នឹង​ពន្លត់​ម៉ាស៊ីន តើ​ចាំបាច់​ត្រូវ​បិទ (Switch) ម៉ាស៊ីនត្រជាក់​គ្រប់ពេល ពិត​ទេ?បើសិនជា​មិន​បិទ​វិញ តើ​នឹង​មាន​ផល​អាក្រក់​ក្នុង​រយៈពេល​យូរ​ឬ​អត់ ? ជា​ធម្មតា នៅ​ពេល​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​អាច​ដំណើរការ​បាន​ល្អ…

វា​នៅ​តែ​ជា​សំណួរ​ដដែល​សម្រាប់​ម្ចាស់​រថយន្ត​ថា មុន​នឹង​ពន្លត់​ម៉ាស៊ីន តើ​ចាំបាច់​ត្រូវ​បិទ (Switch) ម៉ាស៊ីនត្រជាក់​គ្រប់ពេល ពិត​ទេ?បើសិនជា​មិន​បិទ​វិញ តើ​នឹង​មាន​ផល​អាក្រក់​ក្នុង​រយៈពេល​យូរ​ឬ​អត់ ?

ជា​ធម្មតា នៅ​ពេល​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​អាច​ដំណើរការ​បាន​ល្អ (​និយាយ​ងាយ​ៗ គឺ​ម៉ាស៊ីនត្រជាក់​របស់​រថយន្ត​ត្រជាក់​) ម៉ាស៊ីនរថយន្ត​ចាំបាច់​ត្រូវ​បើក ។ បន្ទាប់​ពី Compressor ម៉ាស៊ីនត្រជាក់​នឹង​ត្រូវ​បាន​បណ្តេញចេញ​ដោយ​ខ្សែ​ពាន រួម​ជាមួយ​ម៉ាស៊ីន​កំពុង​ដំណើរការ ប៉ុន្តែ​បើ​អ្នក​ពន្លត់​ម៉ាស៊ីនរថយន្ត ហើយ​បើក​ម៉ាស៊ីនត្រជាក់​ចោល វា​នឹង​បញ្ចេញ​តែ​ខ្យល់​ពី Blow ប៉ុណ្ណោះ និង​គ្មាន​ជាតិ​ត្រជាក់​មក​ជាមួយ​ទេ សូ​ម្បី​តែ​បើក ឬ​បិទ​ម៉ាស៊ីនត្រជាក់​ក៏​ដោយ ។

បច្ចុប្បន្ន មនុស្ស​ភាគច្រើន​នៅ​តែ​ជឿជាក់​ថា មុន​នឹង​ពន្លត់​ម៉ាស៊ីនរថយន្ត ចាំបាច់​ត្រូវ​បិទ​ម៉ាស៊ីនត្រជាក់​មុន​ជា​និច្ច ព្រោះ​នៅ​ពេល​បញ្ឆេះ​ម៉ាស៊ីនរថយន្ត​ម្តងទៀត តួ​រថយន្ត​នឹង​មានការ Load ខ្សែភ្លើង​លើស​ពី​ធម្មតា ។ បន្ទាប់​ពី​ត្រូវ​ភ្ជាប់​ខ្សែភ្លើង​ជាមួយ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ រួម​ទាំង​ការ​ដំណើរការ​របស់ Compressor នឹង​ធ្វើ​ឲ្យ​ខ្សែភ្លើង​កញ្ឆក់ ។ ជា​លទ្ធ​ផល គឺ​ម៉ាស៊ីនរថយន្ត​ស៊ី​ភ្លើង​ខ្លាំង​ឡើង ពិបាក​បញ្ឆេះ និង​អាច​ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​ភ្លើង​ផង​ដែរ ។ ប៉ុន្តែ​ការ​យល់​ឃើញ​ទាំងនេះ​អាច​ជា​ការ​ពិត​សម្រាប់​តែ​រថយន្ត​សម័យ​៣០​ឆ្នាំ​កន្លង​​ទៅ​ប៉ុណ្ណោះ ។

រថយន្ត​បច្ចុប្បន្ន​នេះ មាន​ប្រព័ន្ធ​ផ្តាច់​ឧបករណ៍​ភ្លើង​ទាំងអស់ ខណៈ​ពេល​បញ្ឆេះ​ម៉ាស៊ីន (នៅ​ពេល​បិទ​កូនសោ​នៅ​កន្លែង Start ឬ​ពេល​ប្រព័ន្ធ Push Start កំពុង​ដំណើរការ​) មាន​ន័យ​ថា ម៉ាស៊ីន​ផ្លុំ​ខ្យល់​ម៉ាស៊ីនត្រជាក់​ចេញ​មក​នោះ នឹង​បញ្ឈប់​ដំណើរការ​បណ្តោះ​អាសន្ន​​សិន ហើយ​ពេល​រថយន្ត​បញ្ឆេះ​រួច Relays នឹង​បង្អង់​ដំណើរការ​របស់ Compressor ម៉ាស៊ីនត្រជាក់​ប្រមាណ​ជា​១-២​វិនាទី ទើប​ខ្យល់​ត្រជាក់​ចាប់ផ្តើម​ចេញ​មក ហើយ​មិន​ធ្វើ​ឲ្យ​ខ្សែភ្លើង​កញ្ឆក់​ទេ ។

សម្រាប់​រថយន្ត​សម័យ​មុន ដែល​មាន​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ វា​ត្រូវ​ដំឡើង​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ជា Options បន្ថែម​នោះ ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ទាំងនេះ​អាច​ដំណើរការ​មិន​ទាក់​ទង​​គ្នា​ជាមួយ​គ្រឿង​ម៉ាស៊ីន ដូច​រថយន្ត​បច្ចុប្បន្ន​ឡើយ ដូច​ជា គ្មាន​ការ​ផ្តាច់​ដំណើរការ ខណៈ​បញ្ឆេះ​ម៉ាស៊ីន ឬ Compressor នឹង​ដំណើរការ​ភ្លាម​ៗ​ពេល​ម៉ាស៊ីន​បញ្ឆេះ​រួច ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​ខ្សែភ្លើង​កញ្ឆក់ បង្កើត​ជា​ការ​សឹក​រេចរឹល​នៃ​អា​គុយ និង​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​​ផង​ដែរ ។ វា​ជា​ការ​គិត​ជាប់​រហូត​មក​ថា មុន​នឹង​បញ្ឆេះ​ម៉ាស៊ីន​គ្រប់ពេល គឺ​ចាំបាច់​ត្រូវ​ពន្លត់​ម៉ាស៊ីនត្រជាក់​ជា​មុន ។

ទោះជា​យ៉ាងណា ការ​បើក​-​បិទ​ម៉ាស៊ីនត្រជាក់ នឹង​គ្មាន​ហេតុផល​ច្បាស់លាស់​ដល់​ការ​បញ្ឆេះ​ម៉ាស៊ីន​ទេ ។ ប៉ុន្តែ​ការ​មិន​បិទ​ម៉ាស៊ីនត្រជាក់​មុន​ពន្លត់ ឬ​បញ្ឆេះ​ម៉ាស៊ីន គឺ​ធ្វើ​ឲ្យ​អស់​​ភ្លើង​ពី​អា​គុយ​ខ្លះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ