ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្លឹង​មើល​កញ្ចក់​ទូរស័ព្ទ ឬ​កុំព្យួទ័រ​ច្រើន​ធ្វើ​ឱ្យ​ពិបាក​យល់​អត្ថបទ​វិទ្យាសាស្ត្រ

6 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Pennsylvania State University ឲ្យ​ដឹង​ថា មនុស្ស​ពេញវ័យ​ដែល​បាន​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក គឺ​ពួក​គេ​ភាគច្រើន​មិនសូវ​យល់​ពី​ឯកសារ ឬ​ព័ត៌មាន​បែប​វិទ្យាសាស្ត្រ​ទេ ។ បើ​ធៀប​នឹង​អ្នក​អាន​តាម​កាសែត…

យោង​តាម​ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Pennsylvania State University ឲ្យ​ដឹង​ថា មនុស្ស​ពេញវ័យ​ដែល​បាន​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក គឺ​ពួក​គេ​ភាគច្រើន​មិនសូវ​យល់​ពី​ឯកសារ ឬ​ព័ត៌មាន​បែប​វិទ្យាសាស្ត្រ​ទេ ។

បើ​ធៀប​នឹង​អ្នក​អាន​តាម​កាសែត គឺ​អ្នក​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ទាំងនេះ​ច្រើន មិន​ថា​ប្រើ​ដើម្បី​អាន​អត្ថបទ ផ្ញើ​សារ ឬ​លេង​ហ្គេ​ម​ទេ គឺ​ពួក​គេ​ពិបាក​យល់​ព័ត៌មាន​ទាំង​នោះ ។

លោក Ping Li សាស្ត្រាចារ្យ​ផ្នែក​ចិត្ត​វិទ្យា និង​ភាសា​ក្នុង​សាកលវិទ្យាល័យ​ខាងលើ ប្រាប់​ថា ៖« អត្ថបទ​បែប​វិទ្យាសាស្ត្រ​ខុស​ពី​អត្ថបទ​ធម្មតា ហើយ​វា​ត្រូវការ​ឲ្យ​អ្នក​អាន​ផ្គុំ​ទស្សនៈ​ចូល​គ្នា ដែល​ខុស​ពី​ការ​ផ្គុំ​រឿង​ធម្មតា​ចូល​គ្នា » ។

អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​សិក្សា តាម​រយៈ​ការ​តាមដាន​អ្នកចូលរួម​រាប់រយ​នាក់ ដោយ​ប្រាប់​​ពួក​គេ​ឲ្យ​អាន​អត្ថបទ​វិទ្យាសាស្ត្រ​ខុស​ៗ​គ្នា​ចំនួន​៨ នៅ​ក្រោម​ប្រធានបទ​ផ្សេង​គ្នា ។
បន្ទាប់​ពី​អាន​ហើយ អ្នកចូលរួម​ត្រូវ​សាកល្បង​ឆ្លើយ​សំណួរ​ជ្រើសរើស​ចំនួន​១០​ចេញពី​អត្ថបទ​នោះ ហើយ​ពួក​គេ​ត្រូវ​ប្រមូល​ពាក្យ​គន្លឹះ​ដាក់​ជាមួយ​គ្នា​ផង​ដែរ ។

សំណួរ​ទាំងនេះ​បង្កើត​ឡើង​ដើម្បី​សាកល្បង​សមត្ថភាព​ចង​ចាំ និង​ការ​ប្រើប្រាស់​ទស្សនៈ ។ បន្ទាប់​មក អ្នកចូលរួម​ត្រូវ​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ពេលវេលា​ដែល​ពួក​គេ​ចំណាយ​ជាមួយ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ក្នុង​១​ថ្ងៃ ។

យ៉ាងណា​ក្តី លោក Li មិន​ខឹង​ទេ ដែល​សាលារៀន​មួយ​ចំនួន​បាន​ងាក​ទៅ​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ​សម្រាប់​បង្រៀន​សិស្ស ។ លោក​ថា ៖« ខ្ញុំ​ជា​អ្នកគាំទ្រ​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ក្នុង​ការ​សិក្សា ។ ដូច្នេះ ការ​ប្រទះ​ឃើញ​នេះ មិនមែន​មាន​ន័យ​ថា ពួក​យើង​គួរតែ​ឈប់​អាន​អត្ថបទ​វិទ្យាសាស្ត្រ​លើ​ឧបករណ៍​ទេ ។ ពួក​យើង​អាច​ប្រើប្រាស់​កម្មវិធី​ផ្សេង​ៗ​ដែល​អាច​បំពេញ​ចន្លោះ​ខ្វះខាត​បាន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ