ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ញី​ឈ្មោល​មួយគូ​អស់លក្ខណ៍ ជាប់អន្ទាក់​ប្រជាពលរដ្ឋ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ចោរ​ប្រុស​ស្រី​វ័យក្មេង​០២​នាក់​ប្តី​ប្រពន្ធ បាន​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​អ្នកស្រុក ខណៈ​កំពុង​ចូល​លួច​នៅ​ក្នុងផ្ទះ​ត្រូវ​ម្ចាស់​មក​ទាន់​ដេញ​ព័ទ្ធ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។ ករណី​ចោរកម្ម​នេះ​បាន​កើតឡើង កាលពី​វេ​ល​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែធ្នូ…

ខេត្តស្វាយរៀង ៖ ចោរ​ប្រុស​ស្រី​វ័យក្មេង​០២​នាក់​ប្តី​ប្រពន្ធ បាន​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​អ្នកស្រុក ខណៈ​កំពុង​ចូល​លួច​នៅ​ក្នុងផ្ទះ​ត្រូវ​ម្ចាស់​មក​ទាន់​ដេញ​ព័ទ្ធ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។ ករណី​ចោរកម្ម​នេះ​បាន​កើតឡើង កាលពី​វេ​ល​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែធ្នូ ២០១៧ នៅ​ក្នុងផ្ទះ​របស់​ឈ្មោះ ស៊ិ​ន សុ​ផា ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ ស្ថិត​ក្នុងភូមិ​កំ​ពោត​ជ្រូក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត​។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រៃ​អ​ង្គុ​ញ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​គឺ ឈ្មោះ ជួប ភារ​ម្យ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ថ្លុក​ព្រីង ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប និង​បុរស​ជា​ប្ដី​ឈ្មោះ ញាន សុ​ផាត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បាន​ធ្វើ​សកម្មភាព​លួច​យក កងដៃ​ប្លា​ទី​ន មួយ​កង ទម្ងន់​៨៩​លី គិត​ជា​ប្រាក់​ស្មើនឹង​៨៩​ដុល្លារ នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ខាងលើ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ពេល​ធ្វើ​សកម្មភាព​(​លួច​) គឺ​ជនសង្ស័យ​ជា​ប្តី​អ្នក​ចូល​លួច​ដោយ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​នៅ​ខាងក្រៅ​យាមផ្លូវ ក៏​ប៉ុន្តែ​ត្រូវ​ម្ចាស់ផ្ទះ បានឃើញ​ហើយ​ក៏​បាន​ស្រែក​ឆោឡោ ផ្អើល​អ្នក​ជិតខាង​មក​ជួយ​ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ភ្លាម​ៗ​តែ​ម្តង​។ ហើយ​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍ ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ប្តី​ប្រពន្ធ​រួម​ទាំង​វត្ថុ​តាង ខ្សែដៃ ប្លា​ទី​ន​១​ខ្សែ បញ្ជូន​មក​កាន់​ប៉ុស្ដិ៍​នគរបាល សង្កាត់​ព្រៃ​អ​ង្គុ​ញ​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕ វ៉ា​ន់​ប៊ុ​ន​ធឿ​ន​ED176

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ